ប័ណ្ណសារព័ត៌មាន
2016-11-30
អាជ្ញាធរខេត្តកំពង់ចាម ផ្ដាំផ្ញើទៅមន្ត្រីនគរបាលដែលទទួលបានវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗថា ពួកគេគប្បីត្រូវយកចំណេះដឹងរបស់ខ្លួនទៅបម្រើប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងអនុវត្តទៅតាមច្បាប់។
2016-11-28
ក្រុមគ្រូបង្រៀននៅខេត្តក្រចេះ អះអាងថា ពួកគេពុំទាន់បានបើកប្រាក់បេសកកម្មប្រកួតកីឡាឆ្លងខេត្តនៅឡើយទេ ខណៈក្រុមគ្រូបង្រៀននៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស បានបើកប្រាក់ទាំងនោះរួចរាល់ហើយ។
2016-11-27
ប្រជាពលរដ្ឋមិនចង់ឲ្យអាជ្ញាធរខេត្តកណ្ដាល ថ្លែងសារនយោបាយនោះទេចំពោះករណីចំណាយលុយកឋិនសម្រាប់កសាងវត្តប៉ាក់ណាម ព្រោះលុយកឋិននោះបានមកពីកឋិនសាមគ្គីរបស់ប្រជាពលរដ្ឋ។
2016-11-27
សពអ្នកស្រី មាសកេត សមភ័ត្រ ភរិយារបស់ឥស្សរជននយោបាយកម្ពុជា ក្នុងទសវត្សឆ្នាំ១៩៥០ និង ៦០ ត្រូវបានបូជានៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវត្តស្វាយពពែ រាជធានីភ្នំពេញ។ សាច់ញាតិ សែរាជវង្ស មន្ត្រី សកម្មជនបក្សប្រឆាំង បានចូលរួមពិធីបូជាសព ក៏ប៉ុន្តែអវត្តមានលោក សម រង្ស៊ី ជាកូនប្រសាដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង។
2016-11-27
មន្ត្រីសម្របសម្រួលការបោះជំរំយុវជនអង្គរ អះអាងនៅថ្ងៃចុងក្រោយនៃកម្មវិធីថា ការបោះជំរំលើកទី៨ នេះទទួលបានជោគជ័យស្ទើរតែទាំងស្រុង។ តើមានសកម្មភាពអ្វីខ្លះនៅក្នុងការបោះជំរំនេះ? ហើយអ្នកចូលរួមដែលភាគច្រើនជាយុវជន មានការតាំងចិត្តបែបណាក្រោយការចូលរួមការបោះជំរំយុវជនអង្គរលើកទី៨ នេះ?
2016-11-27
ថ្មភ្នំបាក់សង្កត់ពលរដ្ឋ ២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងខូចអេស្កាវាទ័រមួយគ្រឿង និងឡានដឹកដីមួយគ្រឿង នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន កាលពីរសៀលថ្ងៃទី២៦ វិច្ឆិកា។
2016-11-26
គណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី បញ្ជាក់ជំហរថា នៅមុនការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតជាតិខាងមុខនេះ គេនឹងបោះពុម្ពរូបថតលោកបណ្ឌិត កែម ឡី ភ្ជាប់សារជាមួយផង ដើម្បីចែកចាយជាសាធារណៈ។
2016-11-25
មេធាវីការពារក្ដីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នជាតិជាច្រើនទៀត គឺលោក ការ សាវុត្ថ ទទួលមរណភាព នៅថ្ងៃទី២៥ វិច្ឆិកា ដោយរោគាពាធ ក្នុងអាយុ៧០ឆ្នាំ។
2016-11-25
អ្នកជំនាញច្បាប់ និងអ្នកសិទ្ធិមនុស្សយល់ថា តុលាការគួរបើកការស៊ើបអង្កេតឱ្យបានច្បាស់លាស់ជុំវិញករណីកប៉ាល់ទេសចរណ៍បើកបុកទូកង បណ្ដាលឱ្យយុវជនពីរនាក់ស្លាប់ បើទោះបីជាមានការផ្ដល់សំណងដល់គ្រួសារជនរងគ្រោះក្ដី។ អ្នកច្បាប់និងសិទ្ធិមនុស្សបញ្ជាក់ថា ការស៊ើបអង្កេតនោះ ដើម្បីបង្ហាញថា តើភាគីណាដែលជាអ្នកបង្កឱ្យមានគ្រោះថ្នាក់នេះ។
2016-11-24
បុរសជាប្ដីរបស់ស្ត្រីដែលបានបាត់បង់ជីវិតក្រោយពីការវះកាត់កែសុដន់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ទទូចឲ្យសមត្ថកិច្ចស្វែងរកយុត្តិធម៌ជូនភរិយា និងក្រុមគ្រួសាររបស់លោក។ លោកចង់ឃើញសមត្ថកិច្ចចាត់វិធានការច្បាប់ទៅលើម្ចាស់គ្លីនិក និងក្រុមគ្រូពេទ្យដែលបានធ្វើឲ្យភរិយាលោកស្លាប់។
2016-11-24
ផ្ទះរបស់ពលរដ្ឋចំនួន៨ខ្នងនៅជាប់ស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ ធ្លាក់ចូលស្ទឹង នាព្រឹកព្រលឹមម៉ោង៤ កន្លះ ថ្ងៃទី២៤ វិច្ឆិកា ដោយសារការស្រុតដី។
2016-11-24
អាជ្ញាធរមានសមត្ថកិច្ចសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ឃាត់ខ្លួនមន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មម្នាក់ និងអ្នកកាសែតក្នុងស្រុកចំនួនពីរនាក់ ជុំវិញករណីដាក់កុងត្រូលជំរិតយកប្រាក់ពីប្រជាពលរដ្ឋ។
2016-11-23
ការអប់រំកម្រិតឧត្តមសិក្សា គឺជាបញ្ហាអាទិភាពមួយសម្រាប់ប្រទេសជាច្រើននៅលើពិភពលោក។ នៅក្នុងប្រទេសអភិវឌ្ឍន៍ រដ្ឋាភិបាលរមែងចូលអន្តរាគមន៍បន្ធូរបន្ថយការចំណាយរបស់និស្សិតតាមរយៈការផ្តល់ជំនួយ ឬអាហារូបករណ៍ ឬក៏ចេញថ្លៃសាលាសម្រាប់និស្សិតតែម្តង ហើយមានប្រទេសខ្លះទៀតអនុវត្តកម្មវិធីប្រាក់កម្ចីសម្រាប់និស្សិត។
2016-11-23
គ្រួសារសពទាំងពីរត្រូវបានសម្របសម្រួលដោយប៉ូលិសជើងទឹកសង្កាត់ច្បារអំពៅ ទៅជួបតំណាងក្រុមហ៊ុនទេសចរណ៍ ឈ្មោះ គ្រីស្ដស៊ីកូ អេដវ៉េនឆឺ (Cruiseco Adventure) នៅកំពង់ផែកប៉ាល់ក្បែរផ្សាររាត្រីមាត់ទន្លេ នៅថ្ងៃទទួលប្រាក់សំណង។
2016-11-23
ប្រជាពលរដ្ឋរស់នៅភូមិស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្អូញត្អែរពីសកម្មភាពនគរបាលសេដ្ឋកិច្ច សមត្ថកិច្ចតាមដងផ្លូវ និងមន្ត្រីរដ្ឋបាលព្រៃឈើ បានបើកកុងត្រូលជជុះចាំស្ទាក់ជំរិតទារប្រាក់ពីពួកគាត់ ក្រោមហេតុផលដឹកជញ្ជូនឈើខុសច្បាប់ត្រូវបង់ប្រាក់ដើម្បីជាថ្នូរ។