ប័ណ្ណសារព័ត៌មាន
2016-02-29
ក្រសួងអប់រំ យុវជន និងកីឡា កំពុងតាមដាន និងពិនិត្យដោះស្រាយករណីការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូ (LEO) ក្នុងបរិវេណអនុវិទ្យាល័យគគីរ ឋិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តាមសំណើរបស់ក្រុមគ្រូបង្រៀន។
2016-02-29
អាជ្ញាធរខេត្តសៀមរាប បានប្រកាសឲ្យដឹងយ៉ាងម៉ឺងម៉ាត់ថា ខេត្តដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាប្រាសាទបុរាណរាប់លាននាក់ក្នុងមួយឆ្នាំៗនេះ គឺមិនអនុញ្ញាតឲ្យមានកន្លែងកាស៊ីណូ ឬក៏វង់ល្បែងស៊ីសងណាមួយជាដាច់ខាត។
2016-02-29
អង្គការសង្គមស៊ីវិលមួយក្រុម នៅថ្ងៃទី២៩ ខែកុម្ភៈ បង្ហាញពីគំនិតផ្ដួចផ្ដើមថ្មីមួយស្ដីពីការជំរុញឲ្យមេដឹកនាំអង្គការសង្គមស៊ីវិល ចូលរួមក្នុងយុទ្ធនាការប្រកាសទ្រព្យសម្បត្តិជាសាធារណៈដោយស្ម័គ្រចិត្ត។
2016-02-29
មន្ត្រីយោធិនចូលនិវត្តន៍ប្រមាណ ២៥០គ្រួសារ ដែលរដ្ឋាភិបាលកាត់រំសាយ ហើយបញ្ជូនពួកគាត់ឲ្យទៅរស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កំពុងជួបបញ្ហាជីវភាពគ្រួសារខ្វះខាតប្រចាំថ្ងៃ។
2016-02-28
គ្រូបង្រៀន និងសិស្សានុសិស្សដែលកំពុងបង្រៀន និងរៀននៅអនុវិទ្យាល័យគគីរ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាង ៤០០នាក់ នាំគ្នាតវ៉ាការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូ (LEO) នៅក្នុងបរិវេណសាលា។ ទោះជាមានការតវ៉ាយ៉ាងនេះក្ដី ក៏កម្មវិធីប្រគំតន្ត្រី នៅតែបន្តចូលដល់ថ្ងៃទីពីរ។
2016-02-28
អភិបាលខេត្តព្រះសីហនុ អំពាវនាវដល់ក្រុមអាជីវករលក់ដូរនៅតាមឆ្នេរសមុទ្រនានា មានឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ជាដើម ត្រូវចូលរួមសហការអភិវឌ្ឍឆ្នេរសមុទ្រជាមួយរាជរដ្ឋាភិបាល ឬអាជ្ញាធរខេត្ត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះបានច្រើនថែមទៀត។
2016-02-27
លោកនាយករដ្ឋមន្ត្រីបន្តបញ្ជាអោយអាជ្ញាធរចាត់វិធានការករណីឡានដឹកអង្ករលើសចំណុះ ដែលបំផ្លាញស្ពានអ្នកលឿង។ លើសពីនេះ លោកប្រាប់ទៅក្រុមមន្ត្រីជញ្ជីងឲ្យបើកភ្នែកមើលអ្វីដែលបំផ្លាញផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ។
2016-02-27
ប្រជាពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនអាចរកប្រាក់ចំណូលប្រចាំថ្ងៃបាន តាមរយៈការនាំអុសប្រភេទដើមកៅស៊ូ ឬស្វាយចន្ទី ទៅលក់នៅប្រទេសវៀតណាម។ បញ្ហានេះ កើតឡើងក្រោយពេលអាជ្ញាធរបិទច្រកព្រំដែនមិនឱ្យមានសកម្មភាពដឹកឈើគ្រប់ប្រភេទចេញទៅប្រទេសវៀតណាម។
2016-02-26
ក្រុមកម្មកររោងចក្រ ក្លូប័ល អាប់ភើរែល (Global Apparel Limited) ដែលមានទីតាំងនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បានបំបែកគ្នាផ្អាកតវ៉ានៅបន្ទាប់ពីភាគីក្រុមហ៊ុនយល់ព្រមផ្ដល់ដំណោះស្រាយមួយចំនួន បន្ទាប់ពីពួកគេចេញតវ៉ា ៣ថ្ងៃ។
2016-02-26
និស្សិតឆ្នាំទី៤ ផ្នែកវិទ្យាសាស្ត្របរិស្ថាន កញ្ញា កូវ ច័ន្ទនិច ជាយុវនារីម្នាក់ក្នុងចំណោមជយលាភីពានរង្វាន់ហុងដា អ្នកវិទ្យាសាស្ត្រ និងវិស្វករវ័យក្មេងប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៥។ ក្រៅពីឈ្នះពានរង្វាន់នេះ កញ្ញា ច័ន្ទនិច វ័យ ២១ឆ្នាំ ក៏ជាអេកូយុវទូត ផ្សព្វផ្សាយពីបញ្ហាបរិស្ថានផងដែរ។
2016-02-25
ពលរដ្ឋក្រីក្រគ្មានទីពឹង និងមានជំងឺជាប់កាយមួយគ្រួសារ ក្នុងចំណោមពលរដ្ឋក្រីក្រជាច្រើនទៀត នៅក្រុងកំពង់ឆ្នាំង ដង្ហោយរកសប្បុរសជនដើម្បីឧបត្ថម្ភប្រាក់ព្យាបាលជំងឺ និងផ្គត់ផ្គង់ស្បៀងអាហារប្រចាំថ្ងៃ។
2016-02-25
អាជ្ញាធរខេត្តកំពង់ធំ នឹងអប់រំប្រជាពលរដ្ឋអំពីការប្រើប្រាស់អណ្ដូងទឹកឱ្យបានត្រឹមត្រូវ ជៀសវាងមានគ្រោះថ្នាក់កើតឡើង។ ការលើកឡើងបែបនេះ ក្រោយពេលពលរដ្ឋពីរនាក់នៅស្រុកកំពង់ស្វាយ បានស្លាប់ភ្លាមៗ ដោយថប់ដង្ហើមកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ នៅពេលពួកគេចុះស្ដារអណ្ដូង។
2016-02-25
មន្ត្រីកងទ័ពជើងទឹកមួយរូបសុំមិនបញ្ចេញអត្តសញ្ញាណ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែកុម្ភៈ ថា គម្រោងហ្វឹកហ្វឺនរួមគ្នារវាងកងនាវាកងទ័ពប្រជាជនចិន និងកងទ័ពជើងទឹកកម្ពុជា ត្រូវបានលើកពេលទៅធ្វើនៅព្រឹកថ្ងៃទី២៦ វិញ។
2016-02-25
មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក (CEDAC) ព្រួយបារម្ភថា ការហូរចូលនូវផលិតផលកសិកម្ម និងចំណីអាហារពីប្រទេសផ្សេងៗ ជាការគំរាមកំហែងថ្មីសម្រាប់វិស័យកសិកម្ម និងសុវត្ថិភាពចំណីអាហារនៅប្រទេសកម្ពុជា។
2016-02-24
ពលរដ្ឋរស់នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពីរនាក់ បានស្លាប់ភ្លាមៗ ក្រោយពេលចុះស្តាអណ្តូងទឹក កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ។ បុរសទាំងពីរនាក់នោះ ម្នាក់ ឈ្មោះ សុខ ឆន អាយុ ជាង ៥០ឆ្នាំ និងម្នាក់ទៀត ឈ្មោះ សាន គឹមសេង អាយុជាង ២០ឆ្នាំ។