ប័ណ្ណសារព័ត៌មាន
2016-02-01
កម្មកររោងចក្រ ស្ដារឡៃថ៍ អឹភែរិល (Starlight Apparel Manufacturing) នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ដាក់ញត្តិសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភា និងក្រសួងការងារ នៅថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីពួកគេតវ៉ានៅមុខរោងចក្រជាច្រើនថ្ងៃមិនបានលទ្ធផល ហើយឈានដល់ផ្ទុះហិង្សានៅព្រឹកថ្ងៃច័ន្ទ ទី១ កុម្ភៈ។
2016-02-01
អ្នកផលិតអំបិលនៃសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប ព្រួយបារម្ភពីបញ្ហាតម្លៃថោកចំពោះទិន្នផលរបស់ខ្លួន ព្រមទាំងលើកឡើងពីបញ្ហាប្រឈមផ្សេងៗទៀតក្នុងដំណើរការផលិតអំបិល ដូចជាកង្វះខាតទុន និងកម្លាំងពលកម្មជាដើម។
2016-02-01
គ្រួសារក្រីក្ររបស់ស្ត្រីខ្មែរពីរនាក់ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសម៉ាឡេស៊ី ដោយសារចាញ់បោកក្រុមហ៊ុននាំទៅធ្វើការដោយខុសច្បាប់នោះ ស្នើសុំរដ្ឋាភិបាល ជួយអន្តរាគមន៍នាំស្ត្រីទាំងពីរនាក់នោះមកស្រុកខ្មែរវិញ។