ប័ណ្ណសារព័ត៌មាន
2016-03-31
ក្រសួងពាណិជ្ជកម្ម បានជួបជាមួយដៃគូម្ចាស់ជំនួយនៅថ្ងៃទី៣១ មីនា ដើម្បីស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការអនុវត្តផែនការរយៈពេលមធ្យមសម្រាប់ពាណិជ្ជកម្ម (MTP) រយៈពេល ៥ឆ្នាំ (២០១៦-២០២០)។ ក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់ដៃគូម្ចាស់ជំនួយថា គម្រោងនេះត្រូវការថវិកាប្រមាណ ៣០លានដុល្លារអាមេរិក។
2016-03-31
ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ចាត់ទុកដំណាំស្វាយជាប្រភេទដំណាំដែលប្រជាកសិករកម្ពុជា និយមដាំដុះច្រើន បើធៀបនឹងដំណាំដទៃ ប៉ុន្តែកន្លងមក ទីផ្សារផ្លែស្វាយមិនទាន់ទូលំទូលាយនៅឡើយទេ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនគ្រោងនឹងពង្រីកទីផ្សារនាំចេញផ្លែស្វាយកែវរមៀត ទៅកាន់ទីផ្សារអឺរ៉ុប ជាង ២០០តោននៅក្នុងឆ្នាំ២០១៦ នេះ។
2016-03-31
ប្រជាពលរដ្ឋរកស៊ីដឹកផ្លែឈើពីប្រទេសថៃ មកកម្ពុជា តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ចោទប្រកាន់មន្ត្រីគយប៉ុស្តិ៍អូរដា ស្រុកនេះ ថាយកប្រាក់ពីពលរដ្ឋដឹកទំនិញដោយពុំមានចេញវិក្កយបត្របង់ពន្ធត្រឹមត្រូវ។ ប្រធានការិយាល័យច្រកដូង បដិសេធចំពោះការចោទប្រកាន់នេះ។
2016-03-30
ការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងរក្សាកំណើនក្នុងរង្វង់អត្រា ៧ភាគរយក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧។ ស្ថានភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ដោយសារស្ថិរភាពនៃកំណើនវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការនាំចេញសម្លៀកបំពាក់ សំណង់ និងវិស័យកសិកម្ម។
2016-03-30
អង្គការសង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរខេត្តក្រចេះ ស៊ើបអង្កេតបន្ទាន់ករណីជនមិនស្គាល់មុខលួចកាប់យុវជនការពារព្រៃឡង់ម្នាក់រងរបួសធ្ងន់។ ការលើកឡើងនេះ បន្ទាប់ពីសកម្មជនការពារព្រៃឡង់ម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណ លបកាប់នឹងពូថៅពីរកន្លែងផ្សេងគ្នាត្រង់ប្រអប់ជើងខាងឆ្វេង និងក្រោមជង្គង់។
2016-03-30
កសិករផលិតក្អមឆ្នាំង និងវត្ថុអនុស្សាវរីយ៍នៅភូមិអណ្ដូងឫស្សី នៃខេត្តកំពង់ឆ្នាំង ខកចិត្តចំពោះអាជ្ញាធរ និងអ្នកនាំភ្ញៀវមួយចំនួនចូលជាវ ឬទស្សនាតែផ្ទះដដែល នាំឲ្យកសិករដទៃទៀតមានបញ្ហាប្រាក់ចំណូល។
2016-03-30
ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ចាត់ទុកដំណាំកៅស៊ូជាដង្ហើមសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជា។ ទន្ទឹមគ្នានេះដែរក្រុមហ៊ុននេះ គ្រោងនឹងដាក់ដំណើរការរោងចក្រកែច្នៃកៅស៊ូក្រែប នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះស៊ីហនុ នៅដើមខែមិថុនាខាងមុខនេះ។
2016-03-29
ប្រជាពលរដ្ឋរស់នៅតំបន់បឹងធំ ដែលជាបឹងធម្មជាតិធំមួយនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ស្នើឱ្យរាជរដ្ឋាភិបាលកែច្នៃតំបន់បឹងមួយនេះ ឱ្យក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិ។
2016-03-28
មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសភាពការណ៍នៅឧបទ្វីបកូរ៉េ។ ការថ្លែងនេះ គឺនៅបន្ទាប់ពីមានបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនផ្សព្វផ្សាយថា រដ្ឋាភិបាលកុម្មុយនីស្តកូរ៉េខាងជើង ទុកពេល ៥ថ្ងៃឲ្យស្ថានទូតបរទេស ជម្លៀសពលរដ្ឋខ្លួនចេញពីប្រទេសនេះ ដែលក្នុងនោះក៏មានកម្ពុជា ផងដែរ។
2016-03-28
ស្វាមីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ទទួលមរណភាព កាលពីថ្ងៃទី២៧ មីនា ដោយជំងឺមហារីកធ្ងន់ធ្ងរ។
2016-03-28
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កំពុងដោះស្រាយប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់មុខងារជូនមន្ត្រីក្របខ័ណ្ឌថ្មីដែលបានប្រឡងជាប់ចូលបំពេញការងារចំនួន ១៦៧នាក់។
2016-03-28
ក្រសួងមហាផ្ទៃ សម្រេចយល់ព្រមចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធគិតគូរដល់ជនពិការ និងបន្ទប់ទឹកសម្រាប់ជនពិការ។ ការសម្រេចនេះ តាមការស្នើសុំរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។
2016-03-27
តំណាងក្រុមហ៊ុននាំគ្រឿងចក្រកសិកម្មពីប្រទេសថៃ មកកម្ពុជា លើកឡើងថា បានលក់គ្រឿងចក្រដាច់ច្រើនក្នុងខេត្តកំពង់ឆ្នាំង នៅលំដាប់ថ្នាក់បន្ទាប់ពីខេត្តភាគឦសានរបស់កម្ពុជា ដូចជានៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាដើម។
2016-03-25
បណ្ដាញព្រះសង្ឃបានរិះគន់ម្ចាស់ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើល (Naga World) ថាមិនបានគោរពកិច្ចសន្យាក្នុងការជួសជុលរបង និងខ្លោងទ្វារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យឱ្យមានសភាពដូចដើមវិញ។
2016-03-24
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា ប្រទេសចិន សម្រេចផ្ដល់មូលនិធិ ១០ប៊ីលានដុល្លារសហរដ្ឋអាមេរិក និងប្រាក់យ័នចិនចំនួន១០ប៊ីលានទៀត ដល់បណ្ដាប្រទេសតាមដងទន្លេមេគង្គ ក្នុងពេលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង។