ប័ណ្ណសារព័ត៌មាន
2016-04-30
ក្រុមអាជីវករផ្សារស្ទឹងត្រែង ជាង ១ពាន់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្សារស្ទឹងត្រែង កាលពីថ្ងៃទី៧ ខែមេសា បារម្ភពីវិធានការសាងសង់ផ្សារថ្មីរបស់អាជ្ញាធរ ដែលអាចធ្វើអោយប៉ះពាល់ដល់ការលក់ដូររបស់ពួកគេ។ ទន្ទឹមនឹងនេះ ក្រុមអាជីវកររាប់រយនាក់នោះនៅតែទទូចទាមទារឲ្យអាជ្ញាធរកសាងផ្សារថ្មី ផ្អែកតាមឆន្ទៈរបស់ពួកគេ។
2016-04-30
ពលរដ្ឋរស់នៅស្រុកកណ្ដៀង និងក្រុងពោធិ៍សាត់ ខ្លះ មិនពេញចិត្តចំពោះសកម្មភាពវាយកម្ទេចទំនប់ស្ទាក់ទឹកក្បាលហុង ដែលកសាងក្នុងរបប ប៉ុល ពត ដើម្បីអភិវឌ្ឍ។ អាជ្ញាធរបញ្ជាក់ថា ទំនប់ដែលបានកម្ទេចនោះមានសភាពទ្រុឌទ្រោមខ្លាំង ហើយការអភិវឌ្ឍទំនប់ថ្មី អាចជួយលើកកម្ពស់សោភ័ណភាពក្រុងផង និងសម្រួលដល់ការធ្វើដំណើរ ព្រមទាំងរក្សាទឹកប្រើប្រាស់។
2016-04-29
សាសនិកឥស្លាម ដែលភាគច្រើនបានចូលរួមថ្វាយបង្គំព្រះនៅវិហារបឹងកក់ បង្ហាញជំហរមិនគាំទ្រការធ្វើផ្លូវកាត់វិហារនេះ របស់សាលាក្រុងភ្នំពេញ។ ចំណែកមន្ត្រីសាលារាជធានីភ្នំពេញ អះអាងថា គម្រោងនេះ មានការយល់ព្រមពីថ្នាក់ដឹកនាំជនជាតិចាម ដែលជាម្ចាស់ដីរួចរាល់ហើយ។
2016-04-28
ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងរៀបចំបុណ្យសពជូនអនុសេនីយ៍ឯក ទៀន ករុណា ដែលត្រូវក្រុមជួញដូរគ្រឿងញៀនបាញ់ស្លាប់ កាលពីល្ងាចថ្ងៃទី២៧ មេសា។ មានមតិជាច្រើន សោកស្ដាយចំពោះការស្លាប់របស់លោក។
2016-04-28
ស្ថាប័នចំនួន៣៩ រាប់តាំងពីអង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងវិស័យឯកជន ជួបប្រជុំពិគ្រោះយោបល់គ្នាសាជាថ្មីម្ដងទៀតជាលើកទី៤ នៅថ្ងៃទី២៨ មេសា ដើម្បីរិះរកចំណុចផែនការរួមគ្នា ក្នុងការផ្ដល់ឱកាសដល់យុវជនក្រីក្រតាមរយៈការផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ។
2016-04-28
ទឹកឃ្មុំព្រៃ អាចជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ៥សហគមន៍នៅក្នុងស្រុកឆែប និងស្រុកជ័យសែន ខេត្តព្រះវិហារ។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋក្នុងសហគមន៍នីមួយៗអាចរកប្រាក់បានជាង ១.៣០០ដុល្លារអាមេរិកពីការលក់ទឹកឃ្មុំព្រៃទៅឲ្យទីផ្សារជាច្រើន។
2016-04-28
មន្ត្រីកងរាជអាវុធហត្ថម្នាក់ និងជនសង្ស័យម្នាក់បានស្លាប់ក្នុងករណីផ្ទុះអាវុធបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ ខែមេសា។ សមត្ថកិច្ចអះអាងថា ជនសង្ស័យបានបាញ់តតាំងមកកងកម្លាំងនៅពេលដែលក្រុមសមត្ថកិច្ចចូលទីតាំងរបស់ជនសង្ស័យនោះ។
2016-04-27
អង្គការស្ថាប័នជាតិ និងអន្តរជាតិមួយចំនួន ដែលធ្វើការពាក់ព័ន្ធនឹងវិស័យអប់រំ នៅថ្ងៃទី២៧ ខែមេសា ពិភាក្សាគ្នាអំពី "ការរួមគ្នាដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា"។ កិច្ចពិភាក្សានេះ គឺបន្ទាប់ពីអង្គការខ្លះរកឃើញថា គុណភាពនៃការអប់រំកម្ពុជា នៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅតែមានកម្រិតទាប និងមានឧបសគ្គ។
2016-04-26
ក្រសួងពាណិជ្ជកម្ម ស្ថានទូតសហរដ្ឋអាមេរិក ជប៉ុន និងអឺរ៉ុប សមាគមខ្សែភាពយន្ត អង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងសិល្បករ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ បង្ហាញការប្ដេជ្ញាចិត្តលើកកម្ពស់ការអនុវត្តកម្មសិទ្ធិបញ្ញាផ្នែកឧស្សាហកម្មច្នៃប្រឌិត។
2016-04-26
ក្រុមអ្នករត់តាក់ស៊ីដឹកទំនិញនៅក្រុងប៉ោយប៉ែត ប្រមាណ ១០នាក់ នៅព្រឹកថ្ងៃទី២៦ មេសា នាំគ្នាយកឡានបិទផ្លូវជាតិលេខ៥ នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តវ៉ាទាមទារឲ្យមន្ត្រីគយ ប្រគល់រថយន្តមួយគ្រឿងដែលបានចាប់ ជូនពួកគេឲ្យបានឆាប់រហ័ស។
2016-04-26
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនធ្វើការលើកស្ទួយវិស័យអប់រំនៅកម្ពុជា បានធ្វើយុទ្ធនាការមួយមានឈ្មោះថា «សប្ដាហ៍សកម្មភាពជាសកលសម្រាប់ការអប់រំឆ្នាំ២០១៦»។ យុទ្ធនាការនេះ ពួកគេបានអំពាវនាវឲ្យរដ្ឋាភិបាល បង្កើនថវិកាយ៉ាងហោចណាស់ ២០% នៃថវិកាជាតិ ដើម្បីវិនិយោគលើវិស័យអប់រំ។
2016-04-25
ប្រធានសហគមន៍អេកូទេសចរណ៍ឃុំជីផាត និងអាជ្ញាធរមូលដ្ឋាននេះ បង្ហាញសក្ដានុពលទេសចរណ៍ធម្មជាតិជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាព្រៃធម្មជាតិ សត្វព្រៃ ទឹកជ្រោះ ជ្រលងភ្នំ ព្រៃឈើ និងផ្នូរកប់សពបន្សល់ទុកពីសម័យបុរាណ ជាដើម។
2016-04-24
យុវជនប្រមាណ ៣០០នាក់ បានជួបជុំគ្នាស្វែងយល់អំពីមូលហេតុ និងផលប៉ះពាល់នៃវប្បធម៌គ្មានទំនួលខុសត្រូវនៅក្នុងសង្គមខ្មែរ។ សង្គមស៊ីវិលដែលធ្វើការលើកស្ទួយយុវជន បានបើកវេទិកានេះនៅថ្ងៃទី២៤ មេសា ដើម្បីឲ្យយុវជនងាកមកចាប់អារម្មណ៍ និងចេះវិភាគ ហើយស្វែងយល់ពីផលប៉ះពាល់នៃការទទួលខុសត្រូវក្នុងសង្គម។
2016-04-24
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនធ្វើការលើកស្ទួយវិស័យអប់រំនៅកម្ពុជា រៀបចំយុទ្ធនាការមួយមានឈ្មោះថា «សប្ដាហ៍សកម្មភាពជាសកលសម្រាប់ការអប់រំឆ្នាំ២០១៦» ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលបង្កើនការវិនិយោគលើវិស័យអប់រំ។
2016-04-24
ពលរដ្ឋខេត្តពោធិ៍សាត់ ដែលកំពុងរស់នៅក្បែរ និងក្រោមខ្សែកាបបញ្ជូនថាមពលអគ្គិសនីមានតង់ស្យុងខ្ពស់ចេញពីវារីអគ្គិសនីស្ទឹងអាតៃ ឆ្ពោះមកក្រុងពោធិ៍សាត់ បារម្ភពីសុវត្ថិភាពរបស់មនុស្ស និងសត្វ ដោយខ្លាចខ្សែភ្លើងឆក់។ ពលរដ្ឋសង្កេតឃើញថា ខ្សែកាបដែលរត់កាត់តាមភូមិឋានរបស់ពួកគាត់នោះ មានសភាពយារធ្លាក់ក្បែរដំបូលផ្ទះ។