ប័ណ្ណសារព័ត៌មាន
2016-05-31
អ្នកភូមិនៅឃុំកៀនសង្កែ នៃស្រុកសូទ្រនិគម ខេត្តសៀមរាប ឱ្យដឹងថា ពួកគេកំពុងជួបបញ្ហាខ្វះខាតជីវភាព ដោយសារតែតម្លៃឥដ្ឋដែលផលិតបានជារៀងរាល់ថ្ងៃចុះថោកខ្លាំង។
2016-05-31
អ្នករត់ឡានឈ្នួលដឹកទំនិញម្នាក់នៅក្រុងប៉ោយប៉ែត ដែលអះអាងថា មន្ត្រីគយចល័តប្រចាំផ្លូវជាតិលេខ៥ នៅខេត្តបន្ទាយមានជ័យ បានធ្វើទារុណកម្មលើរូបគេ ដោយសារមិនបានបង់ប្រាក់ប្រចាំខែនោះ នៅព្រឹកថ្ងៃទី៣០ ខែឧសភា បានដាក់ពាក្យប្ដឹងទៅសាលាដំបូងខេត្តដើម្បីឲ្យតុលាការរកយុត្តិធម៌ និងទាមទារសំណងជំងឺចិត្តពីមន្ត្រីគយ។
2016-05-30
ប្រជាពលរដ្ឋនៅភូមិគីរីមង្គល ប្រមាណជាង ២០០គ្រួសារ មិនសប្បាយចិត្តជាមួយចៅសង្កាត់អូរស្មាច់ ទេ។ ពួកគេចោទប្រកាន់ថា បច្ចុប្បន្ននៅពេលដែលប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំកំពុងតែខ្វះទឹក បែរជាលោកចៅសង្កាត់ ឆ្លៀតយកអណ្ដូងទឹកដែលជាអំណោយរបស់អង្គការ ហ្សូអា (ZOA) ទៅធ្វើជារបស់ឯកជន ហើយដាក់ម៉ូទ័របូមយកទឹកលក់ទៅវិញ។
2016-05-30
នៅរាជធានីភ្នំពេញ មានការតាំងពិព័រណ៍ស្នាដៃសិល្បៈចម្រុះបែប ដែលលាតត្រដាងរឿងរ៉ាវមួយចំនួនរបស់ប្រជាជននៅតាមតំបន់ព្រំដែនប្រទេសកម្ពុជា និងវៀតណាម។ ម្ចាស់ស្នាដៃពិព័រណ៍ នឹងរៀបរាប់ពីបទពិសោធន៍ និងយល់ឃើញរបស់ពួកគាត់ផ្ទាល់ចំពោះការវិវឌ្ឍន៍នៃស្ថានការណ៍នៅតាមព្រំដែន។
2016-05-29
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានណែនាំឲ្យប្រធានគ្រប់អង្គភាពក្រោមឱវាទ ឲ្យពង្រឹងតាមដានបណ្ដឹង សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋដែលបង្ហោះតាមទំព័រហ្វេសប៊ុក (Facebook) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងវិស័យកសិកម្ម។
2016-05-29
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យដឹងថា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បញ្ជាឲ្យមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោក សាន្ត ប៊ុនថាន ហៅមន្ត្រីអាវុធហត្ថដែលពាក់ឯកសណ្ឋានកងអាវុធហត្ថបើករថយន្តទំនើប ជំរិតទារប្រាក់ពីពលរដ្ឋដឹកជន្លង់ម្រេចតាមផ្លូវ មកសួរនាំ។
2016-05-28
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ណែនាំឲ្យថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ មិនឲ្យប្រើប្រាស់រថយន្តដែលមានស្លាកលេខរដ្ឋក្រៅពីម៉ោងបំពេញភារកិច្ច ជាពិសេសមិនត្រូវបើកបររថយន្តទាំងនោះទៅកន្លែងកម្សាន្តសប្បាយគ្រប់ប្រភេទ។
2016-05-26
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងម្នាក់ បានប្រកាសធ្វើពហិការថា នឹងមិនប្រើប្រាស់ស្លាកលេខរថយន្តចេញដោយព្រឹទ្ធសភាបន្តទៀតឡើយ។ ការប្រកាសធ្វើពហិការនេះ បន្ទាប់ពីថ្ងៃទី១០ ខែឧសភា កន្លងទៅ ក្រុមប៉ូលិសរបស់ខេត្តឧត្តរមានជ័យ បង្ខំឲ្យដោះស្លាកលេខព្រឹទ្ធសភាចេញពីរថយន្តដែលគាត់កំពុងជិះ។
2016-05-25
គ្រួសារសពបុរសដែលស្លាប់នៅពេលចាក់ថ្នាំនៅមន្ទីរសម្រាកព្យាបាល ឃឹម រ៉ានី កំពុងរង់ចាំចំណាត់ការរបស់ប៉ូលិសខណ្ឌទួលគោក ដើម្បីបញ្ជូនសំណុំរឿងបន្តទៅតុលាការ តាមបណ្ដឹងរបស់គ្រួសារសព។
2016-05-25
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា (UNDP) ប្រកាសឲ្យអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងសហគមន៍ទាំងឡាយដែលធ្វើការពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានប្រកបដោយចិរភាព និងការកាត់បន្ថយភាពក្រីក្រឲ្យដាក់ពាក្យស្នើសុំមូលនិធិពីកម្មវិធីជំនួយខ្នាតតូចដែលមានថវិកាចំនួន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
2016-05-24
កងឯកភាពបោសសម្អាតមីនដើម្បីអភិវឌ្ឍន៍ នៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) កំពុងពន្លឿនការងារបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទះលើផ្ទៃដីអមសងខាងផ្លូវជាតិលេខ៥ ដើម្បីអភិវឌ្ឍផ្លូវមួយខ្សែនេះឲ្យក្លាយជាផ្លូវភ្លោះស្តង់ដារ។
2016-05-24
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) នៅថ្ងៃទី២៤ ឧសភា អំពាវនាវឲ្យភាគីកម្មករ សហជីព និងរដ្ឋាភិបាល និងក្រុមហ៊ុនរោងចក្រកាត់ដេរ រួមគ្នាបង្កើនផលិតភាពការងារ។
2016-05-24
ក្មេងៗគ្រប់អាយុចូលរៀន និងក្មេងជំទង់ជាច្រើនរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ សម្រេចចិត្តបោះបង់ការសិក្សាជាបន្តបន្ទាប់។ ពួកគេបញ្ជាក់ថា ដោយសារតែក្រុមគ្រួសារមានជីវភាពខ្វះខាត ម្យ៉ាងដោយសារតែគ្រូបង្រៀនមិនបានបង្រៀនដិតដល់ផង ទើបនាំឱ្យពួកគេសម្រេចចិត្តបោះបង់ការសិក្សាចោលតែម្ដង។
2016-05-23
អង្គភាពប្រឆាំងអំពើពុករលួយ ទើបបញ្ចប់ការសាកសួរប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដែលគេសង្ស័យថា អាចមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយលើប្រាក់ជំនួយបរទេស។
2016-05-22
សមាគមមណ្ឌលព័ត៌មានកម្មករ នៅថ្ងៃទី២២ ឧសភា រៀបចំទិវាពលកម្មអន្តរជាតិឲ្យកម្មករកម្មការិនីរោងចក្រកាត់ដេរប្រមាណ ៥០០នាក់នៅរាជធានីភ្នំពេញ ដើម្បីស្គាល់គ្នាចែករំលែកបញ្ហាប្រឈម និងស្វែងយល់ពីសេវាធានារ៉ាប់រងសុខភាព ដែលរដ្ឋាភិបាលទើបនឹងចាប់ផ្ដើមអនុវត្តកាលពីដើមខែឧសភា។