ប័ណ្ណសារព័ត៌មាន
2016-06-30
ក្រុមតន្ត្រីមូលនិធិជនពិការដែលតែងប្រគំសម្ដែងតាមផ្សារ និងតាមដងផ្លូវសាធារណៈនោះ រិះគន់ចំពោះសាលារាជធានីភ្នំពេញ ដែលត្រៀមដាក់វិធានការរឹបអូសឧបករណ៍តន្ត្រីបញ្ឈប់សកម្មភាពពួកគេមិនឲ្យច្រៀងរៃអង្គាសថវិកាតាមទីសាធារណៈ។ ជនពិការត្អូញត្អែរថា វិធានការរបស់អាជ្ញាធរនេះ កំពុងក្លាយជាបញ្ហាប្រឈមខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគេ។
2016-06-30
សិស្សក្រីក្រនៃសហគមន៍ជនជាតិព្នង ភូមិពូតាំង និងក្រុមគ្រួសារជាង ២០០នាក់ បានទទួលជំនួយមនុស្សធម៌ពីក្រុមយុវជននគររាជ ដែលបានធ្វើដំណើរទេសចរណ៍មកកាន់ខេត្តមណ្ឌលគិរី។ ការផ្តល់ជំនួយមនុស្សធម៌នេះ គឺជាផ្នែកមួយនៃការពង្រឹងវិស័យអប់រំជូនដល់សិស្សានុសិស្សក្រីក្រឲ្យបានកាន់តែប្រសើរ។
2016-06-29
មន្ត្រីអាជ្ញាធរមីនបង្ហាញកង្វល់ថា រាជរដ្ឋាភិបាលនៅតែមានការព្រួយបារម្ភចំពោះប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយសារតែបច្ចុប្បន្នគ្រាប់មីន និងសំណល់សង្គ្រាមទាំងនោះ នៅតែសេសសល់រាយប៉ាយជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា នៅឡើយ។
2016-06-28
ក្រុមហ៊ុនចិន មួយដែលកំពុងធ្វើផ្លូវក្រវាត់នៅតាមបន្ទាត់ព្រំដែនខ្មែរ-ថៃ បានធ្វើឱ្យខូចខាតផ្លូវលំឆ្លងកាត់ភូមិរបស់ប្រជាពលរដ្ឋខ្លះនៅខេត្តឧត្តរមានជ័យ ក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់នេះ។
2016-06-28
អ្នកភូមិអណ្ដូងឫស្សី ខេត្តកំពង់ឆ្នាំង ជាង ៤០០គ្រួសារ ដែលភាគច្រើនប្រកបមុខរបរផលិតវត្ថុអនុស្សាវរីយ៍ និងសម្ភារៈប្រើប្រាស់ពីដី កំពុងពេញនិយមផលិតជើងក្រានច្រើនជាងផលិតក្អមឆ្នាំង។ តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យអ្នកភូមិអណ្ដូងឫស្សី ដែលធ្លាប់ស្មូនក្អមឆ្នាំងតាំងពីបុរាណមកនោះ ងាកមកធ្វើជើងក្រានច្រើនជាងក្អមឆ្នាំងទៅវិញ?
2016-06-28
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) អំពាវនាវឲ្យអាជ្ញាធរខែត្រ និងតំណាងអយ្យការខែត្រស្ទឹងត្រែង ស៊ើបអង្កេតបន្ទាន់ចំពោះករណីសមត្ថកិច្ចខែត្រស្ទឹងត្រែង ប្រើប្រាស់អាវុធបាញ់រះលើរថយន្តជាច្រើនគ្រាប់ដែលសង្ស័យថា ដឹកឈើប្រណិត។
2016-06-27
ក្រុមអ្នករត់តាក់ស៊ីបណ្ដាញសន្តិភាពនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ៣០នាក់ នៅព្រឹកថ្ងៃទី២៧ មិថុនា បានបើករថយន្តជិត ២០គ្រឿងតវ៉ាតាមផ្លូវជាតិលេខ៥ ពីក្រុងប៉ោយប៉ែត ឆ្ពោះទៅទីរួមខេត្តសៀមរាប ដើម្បីទាមទារឲ្យមន្ត្រីគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ដោះស្រាយលក្ខខណ្ឌចំនួន ៣ចំណុច។
2016-06-27
ប្រទេសចិន ដែលស្ថិតនៅក្នុងតំបន់អាស៊ីបូព៌ា ហើយកំពុងក្លាយជាមហាអំណាចលេខ២ ខាងសេដ្ឋកិច្ចនៅក្នុងពិភពលោក កំពុងសម្លឹងឃើញបណ្ដាប្រទេសអាស៊ានទាំង១០ ថាជាដៃគូនៃកិច្ចសហប្រតិបត្តិការល្អទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងជាអ្នកជិតខាងគ្នា ដែលអាចកសាងសន្តិភាព ស្ថិរភាព និងភាពរីកចម្រើនបាន។
2016-06-27
ជនចាស់ជរាមួយចំនួននៅស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងជួបការលំបាក និងខ្វះភាពកក់ក្ដៅ ដោយសារមនុស្សដែលពេញកម្លាំងការងារក្នុងបន្ទុកគ្រួសាររបស់ពួកគាត់ ធ្វើចំណាកស្រុកទៅប្រទេសថៃ។ អ្នកភូមិអះអាងថា កត្តាចម្បងដែលជំរុញឲ្យពលរដ្ឋធ្វើចំណាកស្រុក គឺបណ្ដាលមកពីគ្មានប្រព័ន្ធប្រឡាយទឹកសម្រាប់ស្រោចស្រពផលដំណាំនៅក្នុងមូលដ្ឋាន។
2016-06-27
ក្រុមកម្មករសំណង់ដែលកំពុងសាងសង់សាលាមត្តេយ្យចំនួន ២ខ្នងនៅស្រុកក្រឡាញ់ ចម្ងាយ ៧០គីឡូម៉ែត្រភាគខាងលិចពីទីរួមខេត្តសៀមរាប អំពាវនាវឲ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយពិនិត្យមើលឡើងវិញទៅលើបញ្ហាដែលក្រុមហ៊ុនម៉ៅការសាងសង់ មិនបានបើកប្រាក់ថ្លៃឈ្នួលឲ្យកម្មករជាច្រើនខែមកហើយនោះ។
2016-06-26
ឆ្នាំ២០១៦ នេះ ប្រទេសកូរ៉េខាងត្បូង នឹងជ្រើសរើសយកពលករកម្ពុជា ដើម្បីទៅបម្រើការងារនៅប្រទេសរបស់ខ្លួនជិត ១ម៉ឺននាក់។ ការជ្រើសរើសនេះ ធ្វើឡើងតាមរយៈការប្រឡងតេស្ដសមត្ថភាពភាសាកូរ៉េ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមិថុនា។
2016-06-26
ក្រសួងអប់រំ យុវជន និងកីឡា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន លើកទឹកចិត្តឲ្យយុវជនចូលរួមឲ្យបានកាន់តែច្រើនក្នុងការងារស្ម័គ្រចិត្ត ដើម្បីឲ្យពួកគេទទួលបានបទពិសោធន៍ថ្មីក្នុងជីវិតរបស់ខ្លួនទៅថ្ងៃអនាគត។
2016-06-26
បញ្ហាធ្វើអត្តសញ្ញាណប័ណ្ណពលរដ្ឋកម្ពុជា ដែលនៅបន្តរហូតមកដល់ពេលនេះ ជាការព្រួយបារម្ភមួយសម្រាប់ការចុះឈ្មោះបោះឆ្នោត ដែលខិតចូលមកដល់កាន់តែជិត។ ក្ដីបារម្ភនេះ ត្រូវបានលើកយកមកពិភាក្សាគ្នានៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីអភិបាលកិច្ច និងការបោះឆ្នោត ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅថ្ងៃទី២៥ មិថុនា។
2016-06-26
អ្នកស្រី ទូច សើ ត្រូវបានសមាជិកសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ជ្រើសរើសជាប្រធានថ្មីជំនួសលោក ជា មុន្នី ដែលត្រូវចប់អាណត្តិ។ ការជ្រើសរើសនេះ ធ្វើឡើងនៅក្នុងសមាជលើកទី៧ របស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រុងភ្នំពេញ។
2016-06-25
យុវជនមួយក្រុមបាននាំគ្នាធ្វើដំណើរទេសចរណ៍មកកាន់ខេត្តមណ្ឌលគិរី ដើម្បីស្វែងយល់ពីវិស័យអចលនទ្រព្យនាខេត្តប៉ែកឦសានមួយនេះ។ ដំណើរទស្សនាចររបស់ក្រុមយុវជននេះក៏ផ្តោតជាសំខាន់ដើម្បីលើកស្ទួយការងារមនុស្សធម៌ផងដែរ។