ប័ណ្ណសារព័ត៌មាន
2016-07-31
ម្ចាស់រថយន្តដឹកឧសឆ្លងកាត់ស្ថានីយជញ្ជីងនៅឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ចោទប្រកាន់មន្ត្រីនៅស្ថានីយនេះថាបំពេញការងារមានភាពមិនត្រឹមត្រូវ។ ការចោទប្រកាន់នេះ ក្រោយពេលរថយន្តរបស់ពួកគាត់ ត្រូវបានមន្ត្រីស្ថានីយជញ្ជីងឃាត់ទុក ហើយទាមទារឲ្យបង់ប្រាក់ពិន័យ ១លានរៀល ក្រោមហេតុផលថាដឹកលើសទម្ងន់។
2016-07-31
អាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវដល់ម្ចាស់សត្វចិញ្ចឹមទាំងអស់នាមូលដ្ឋានខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ឲ្យចូលរួមមើលថែសត្វពាហនៈរបស់ខ្លួន កុំលែងឲ្យដើរអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ នាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ និងប៉ះពាល់សតិអារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលមកទស្សនាខេត្តនេះ។
2016-07-31
អាជ្ញាធរខេត្តកំពង់ឆ្នាំង និងកម្លាំងសមត្ថកិច្ចចម្រុះ កំពុងពន្លឿនការរៀបចំសណ្ដាប់ធ្នាប់ និងកែលំអសោភ័ណភាពផ្សារមួយចំនួននៅក្នុងខេត្ត ដើម្បីត្រៀមប្រកួតប្រជែងទីផ្សារស្អាត ដែលនឹងរៀបចំដោយក្រសួងទេសចរណ៍ នៅឆ្នាំ២០១៦។ ក្រុមអាជីវករសាទរចំពោះចំណាត់ការរបស់អាជ្ញាធរនេះ ប៉ុន្តែពួកគេមិនសង្ឃឹមថា នឹងអាចយកឈ្នះទីផ្សារនៅខេត្តដទៃទេ។
2016-07-31
សាស្ត្រាចារ្យ និងសិស្សានុសិស្សសាលាជម្ពូវ័ន ជាង ១០០នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សានៅចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣១ កក្កដា។ ដំណើរទស្សនកិច្ចសិក្សានេះ ក្នុងបំណងជំរុញឲ្យយុវជនស្វែងយល់ពីការដាំដុះបន្លែដោយប្រើជី និងថ្នាំពុលធម្មជាតិសរីរាង្គ ដោយទទួលបានទិន្នផលខ្ពស់ និងមិនប៉ះពាល់សុខភាព។
2016-07-31
នៅខណៈសមត្ថកិច្ចក្រុងភ្នំពេញអះអាងថា ពុំមានតម្រុយអ្វីថ្មីក្នុងសំណុំរឿងឃាតកម្មគិតទុកជាមុនលើករណីបណ្ឌិត កែម ឡី ស្រាប់តែមានវីដេអូថ្មីមួយត្រូវបានបែកធ្លាយជាសាធារណៈ។ មន្ត្រីក្រសួងមហាផ្ទៃ ឆ្លើយតបថា នេះជាពន្លឺមួយបន្ថែមដែលអាចជួយដល់ការស្រាវជ្រាវរបស់សមត្ថកិច្ចដែលកំពុងមានភាពស្មុគស្មាញ។
2016-07-30
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០១៦ នេះ អង្គភាពបានទទួលពាក្យបណ្ដឹងប្រមាណ ៦៤ករណី ក្នុងនោះមាន ១៧បណ្ដឹង មិនមានការពាក់ព័ន្ធនឹងករណីពុករលួយនោះទេ។ សង្គមស៊ីវិលយល់ថា ស្ថាប័ននេះនៅតែដោះស្រាយយឺតយ៉ាវ និងមិនទាន់មានយន្តការដោះស្រាយតាមផ្លូវច្បាប់ប្រសិទ្ធភាពនៅឡើយ។
2016-07-30
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមានលោក ស្រី ចំរើន និងកញ្ញា ធី សុណ្ណថា អោយបញ្ឈប់សកម្មភាពសហជីពដោយពុំស្របច្បាប់។
2016-07-30
ឃាតកម្មបាញ់សម្លាប់លោក កែម ឡី នៅថ្ងៃទី១០ កក្កដា រហូតដល់ថ្ងៃទី២៩ ខែកក្កដា បានអូសបន្លាយមានរយៈពេល ២០ថ្ងៃហើយ។ រីឯអាជ្ញាធរអះអាងថា នៅតែបន្តនីតិវិធីស៊ើបអង្កេតករណីនេះនៅឡើយ។
2016-07-29
បើទោះបីជាសពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានបញ្ចុះរួចរាល់ជាច្រើនថ្ងៃមកហើយក្តី ក៏ប្រជាពលរដ្ឋដែលពេញចិត្តនឹងការវិភាគរបស់លោកនៅតែបន្តមកគោរពវិញ្ញាណក្ខន្ធរបស់លោកនៅខេត្តតាកែវ ជាហូរហែ។
2016-07-28
ប្រជាពលរដ្ឋនៅឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មួយចំនួនបង្ហាញពីវិប្បដិសារីចំពោះការបាត់បង់កាយសម្បទាដោយសារគ្រាប់មិនទាន់ផ្ទុះ ពិសេសប្រភេទគ្រាប់បែកចង្កោម។ ពួកគាត់ស្នើឱ្យសុំមន្ត្រីជំនាញ និងម្ចាស់ជំនួយជួយជំរុញការបោសសំអាតគ្រាប់ទាំងនោះចេញពីផ្ទៃដីឱ្យអស់ ដើម្បីអាចឱ្យពួកគាត់ប្រកបមុខរបរធ្វើស្រែចំការ និងរស់នៅដោយភាពស្ងប់ចិត្ត។
2016-07-28
កម្មករកម្មការិនីរោងចក្រផលិតស្បែកជើងឈ្មោះ អ៊ែរ៉ូសហ្វ សាំមីត ហ្វូតវែរ (Aerosoft Summit FootWear) នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា-ថៃ ប្រមាណ ១០០នាក់នៅព្រឹកថ្ងៃទី២៨ កក្កដា បន្តធ្វើបាតុកម្មតវ៉ានៅមុខរោងចក្រ ដើម្បីដាក់សម្ពាធឲ្យថៅកែចេញមុខដោះស្រាយលក្ខខណ្ឌការងារចំនួន ១០ចំណុច។
2016-07-27
បន្ទាប់ពីពិធីបញ្ចុះសពលោកបណ្ឌិត កែម ឡី ត្រូវបានបញ្ចប់ ពេលនេះបុគ្គលមួយចំនួនដែលជាសមាជិកនៃគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី បានភៀសខ្លួនចេញពីប្រទេសកម្ពុជា ជាបន្តបន្ទាប់ ហើយអ្នកខ្លះក៏សម្ងំលាក់ខ្លួនដែរ។
2016-07-27
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក រុន រ័ត្នវាសនា បានបំភ្លឺពីភាពស្អាតស្អំរបស់ខ្លួន ក្រោយពីមានបណ្ដឹងអនាមិកដែលគេជឿថាជាមន្ត្រីក្រោមឱវាទនោះ បានប្ដឹងប្រឆាំងរូបលោកទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ពីភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីភារកិច្ចមួយចំនួន។
2016-07-27
អាជ្ញាធរមូលដ្ឋានឃុំវ៉ារិន ក្នុងខេត្តសៀមរាប នៅតែអះអាងថា ការដែលគេទៅសុំពិនិត្យសៀវភៅគ្រួសារ ហើយកត់យកឈ្មោះ និងប្រវត្តិរបស់ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ គឺគ្មានបំណងអ្វីផ្សេងក្រៅពីធ្វើរបាយការណ៍ជូននគរបាលប៉ុស្តិ៍សម្រាប់បញ្ជាក់ពីប្រជាពលរដ្ឋណាដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណនោះទេ។
2016-07-27
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៦អា (6A) ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ភ្ញាក់ផ្អើលនៅពេលឃើញក្បួនរថយន្តទាហានយ៉ាងច្រើននៅព្រឹកថ្ងៃទី២៧ កក្កដា។ បញ្ហានេះ ធ្វើឡើងចំពេលស្ថានការណ៍នយោបាយតានតឹង ហើយស្ថានភាពសន្តិសុខមិនសូវល្អ ដែលធ្វើឲ្យប្រជាពលរដ្ឋបារម្ភ។