ប័ណ្ណសារព័ត៌មាន
2016-08-31
អាជីវករលក់បាយម្ហូប និងបង្អែមទឹកក្រឡុកនៅផ្សារអគ្គៈថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ២០នាក់ នៅព្រឹកថ្ងៃទី៣១ សីហា តវ៉ានៅមុខសាលាក្រុង ដើម្បីឲ្យអាជ្ញាធរបញ្ឈប់ថៅកែផ្សារនេះដំឡើងថ្លៃតូបលក់ដូរដល់ពួកគាត់បន្តទៀត។
2016-08-30
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សមាជិកគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី នឹងនិមន្តទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែកញ្ញា ខាងមុខនេះ ដើម្បីស្វែងការគាំទ្ររៀបចំបុណ្យ ១០០ថ្ងៃលោកបណ្ឌិត កែម ឡី។
2016-08-30
សហជីពចលនាកម្មករចោទប្រកាន់ថា ក្រសួងការងារហាក់ពុំមានចេតនាក្នុងការដោះស្រាយវិវាទនៅក្នុងរោងចក្រ ដុងឌូ (Dongdu Textile (Cambodia) Co., Ltd.) ទេ។ ក្រុមកម្មករប្រកាសជំហរថា បើទោះជាក្រសួងការងារ មិនចង់ទទួលខុសត្រូវវិវាទរវាងកម្មករ និងម្ចាស់រោងចក្រ ដែលបានអូសបន្លាយជិតមួយខែមកហើយក្ដី ពួកគេនៅតែបន្តស្វែងរកយុត្តិធម៌ទៅស្ថាប័នរដ្ឋមួយចំនួនទៀត។
2016-08-30
ក្រសួងសុខាភិបាលប្រកាសលែងឲ្យយកកម្រៃសេវា ពីការដឹកសពតាមរថយន្តរបស់រដ្ឋបន្តទៀតហើយ។
2016-08-30
អង្គការសង្គមស៊ីវិលនៅថ្នាក់មូលដ្ឋាននៅខេត្តចំនួន៨ នឹងចាប់ផ្តើមពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីតស៊ូមតិជាមួយស្ថាប័នរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើឲ្យប្រសើរឡើងអភិបាលកិច្ច និងការទទួលខុសត្រូវ។
2016-08-30
មន្ត្រីប៉ូលិសការពារព្រំដែនគោកប្រចាំការនៅស្រុកសំឡូត ខេត្តបាត់ដំបង អះអាងថា សមត្ថកិច្ចថៃ នឹងចាប់បញ្ជូនពលរដ្ឋខ្មែរចំនួន ៤នាក់ ប្រគល់ឲ្យសមត្ថកិច្ចកម្ពុជា វិញ នៅថ្ងៃទី៣០ ខែសីហា។ ពលរដ្ឋទាំង ៤នាក់នោះ ត្រូវបានទាហានឈុតខ្មៅថៃ ឃាត់ខ្លួន ខណៈពួកគេឆ្លងដែនទៅកាប់ឈើក្នុងទឹកដីថៃ ខុសច្បាប់។
2016-08-29
ភរិយាលោកបណ្ឌិត កែម ឡី បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទីកន្លែងសុវត្ថិភាពហើយកាលពីថ្ងៃអាទិត្យ ទី២៨ ខែសីហា។ ចំពោះការរៀបចំពិធីបុណ្យគម្រប់ ១០០ថ្ងៃ ដែលគ្រោងនឹងធ្វើនៅខែតុលា ខាងមុខនេះ ភរិយារបស់លោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បានផ្ដែផ្ដាំ និងសរសេរលិខិត១ច្បាប់ប្រគល់សិទ្ធិឲ្យគណៈកម្មការរៀបចំពិធីបុណ្យជំនួសអ្នកស្រី។
2016-08-29
ភរិយារបស់លោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និងកូនៗទាំងបួននាក់ បានចាកចេញពីប្រទេសកម្ពុជា ហើយកាលពីថ្ងៃទី២៨ សីហា។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា អ្នកស្រី ប៊ូ រចនា និងកូនៗបានទៅដល់ទីកន្លែងសុវត្ថិភាពហើយ ប៉ុន្តែព្រះអង្គមិនអាចបញ្ជាក់ប្រាប់ថាទៅនៅប្រទេសណានោះទេ។
2016-08-29
គណៈកម្មការរៀបចំពិធីបុណ្យសពលោកបណ្ឌិត កែម ឡី បានបែងចែកគ្នាជា ៣ក្រុមក្នុងការរៀបចំពិធីបុណ្យសព ១០០ថ្ងៃលោកបណ្ឌិត រយៈពេល ៣ថ្ងៃនៅក្នុងខែតុលា ខាងមុខ។ ពិធីបុណ្យសព ១០០ថ្ងៃនេះ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា គណៈកម្មការមិនទាន់សម្រេចថានឹងធ្វើនៅរាជធានីភ្នំពេញ ឬនៅខេត្តតាកែវ នោះទេ។
2016-08-29
អង្គការ វី.អេស.អូ កម្ពុជា និងដៃគូអនុវត្តគម្រោងអភិបាលកិច្ច រួមមាន គណៈកម្មការសហប្រតិបត្តិការដើម្បីកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា នឹងសម្ពោធដំណើរការគម្រោង “ការពង្រឹងបណ្ដាញអង្គការសង្គមស៊ីវិលដើម្បីការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព” នៅថ្ងៃទី៣០ សីហា វេលាម៉ោង ២រសៀល។
2016-08-29
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកយុវជន ស្រាវជ្រាវរកឃើញក្ដីកង្វល់សំខាន់របស់យុវជននៅក្នុងសង្គមមាន ៣ចំណុច គឺយុវជន និងការងារ សុវត្ថិភាព និងការអប់រំ ដែលជាបញ្ហាប្រឈម ហើយត្រូវរួមគ្នាដោះស្រាយ។
2016-08-28
សារព័ត៌មានបាងកកប៉ុស្តិ៍ (Bangkok Post) នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១៦ រាយការណ៍ថា ប្រជាពលរដ្ឋខ្មែរ ៣៤នាក់ត្រូវបានទាហានថៃ ឃាត់ខ្លួនពីរឿងកាប់ឈើខុសច្បាប់លើទឹកដីថៃ។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីទាហានថៃ នៅខេត្តបុរីរ៉ាំ បើកយុទ្ធនាការស៊ើបអង្កេតមួយនៅថ្ងៃទី២៥ សីហា ដោយបន្លំខ្លួនចូលរួមជាមួយក្រុមអ្នកកាប់ឈើខុសច្បាប់ទាំងនោះ។
2016-08-28
មន្ត្រីអប់រំជាង ១ម៉ឺននាក់ (១១.៥៦៧នាក់) នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០១៦ ចាប់ផ្ដើមកែវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប។ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន ឲ្យដឹងថា ក្រសួងចាប់ផ្ដើមធ្វើកំណែវិញ្ញាសាប្រឡងទុតិយភូមិនេះ គឺចាប់ផ្ដើមនៅថ្ងៃទី២៨ សីហា រហូតដល់ថ្ងៃទី១ ខែកញ្ញា ដែលជាថ្ងៃបញ្ចប់។
2016-08-26
មន្ត្រីសង្គមស៊ីវិល និងប្រតិបត្តិករទេសចរណ៍ខេត្តព្រះសីហនុ បានរិះគន់ថា ឆ្មាំសមុទ្រ ឬអាជ្ញាធរពាក់ព័ន្ធខេត្តនេះ អសមត្ថភាពក្នុងការជួយសង្គ្រោះអាយុជីវិតទេសចរដែលចុះងូតទឹកតាមឆ្នេរ ហើយជួបគ្រោះអាសន្ន ឬលង់ទឹកម្ដងៗ។
2016-08-25
អាជីវករ កសិករ និងសហគ្រិនមួយចំនួននៅខេត្តស្ទឹងត្រែង ព្រួយបារម្ភពីការបរាជ័យនៃការស្វែងរកប្រាក់ចំណូល បន្ទាប់ពីសង្វាក់ផលិតកម្ម និងការធ្វើពាណិជ្ជកម្មបង្ហាញសញ្ញាអវិជ្ជមាននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ បញ្ហានេះ ជំរុញឲ្យពួកគេក្លាយជាកូនបំណុលរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាដែលប្រឈមការខ្វះប្រាក់បង្វិលសងម្ចាស់បំណុល ឬត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ។