ប័ណ្ណសារព័ត៌មាន
2016-09-30
ក្រុមសហជីព និងកម្មករមួយចំនួនយល់ថា ការកំណត់ប្រាក់ខែគោលកម្មករសម្រាប់ឆ្នាំ២០១៧ នៅមានចំនួនតិច មិនអាចធានាឲ្យកម្មកររស់នៅដោយសេចក្ដីថ្លៃថ្នូរឡើយ។ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារបានសម្រេចដំឡើងប្រាក់ខែកម្មករកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧ ចំនួន ១៤៨ដុល្លារ ហើយរដ្ឋាភិបាលផ្ដល់ឲ្យ ៥ដុល្លារថែមទៀតសរុប ១៥៣ដុល្លារ។
2016-09-30
ប្រជាពលរដ្ឋ និងទេសចរ សាទររដ្ឋបាលខេត្តព្រះសីហនុ ពិសេសប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ឈានដល់បើករបងហ៊ុមព័ទ្ធឆ្នេរសមុទ្រមួយចំនួន និងបើកស្ពានតេជោមរកត ឬស្ពានកោះពស់ ឲ្យពលរដ្ឋដើរឆ្លងកាត់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរឆ្នាំនេះ។
2016-09-30
អាជ្ញាធរខេត្តរតនគិរី បានរៀបចំសំអាត និងលម្អសោភ័ណភាពក្រុងដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដូចធ្លាប់បានធ្វើរៀងរាល់ឆ្នាំ។ ជាពិសេសបានចាត់ចែងកងកម្លាំងយាមល្បាត នៅចំណុចគោលដៅសំខាន់ៗ និងតាមវត្តអារាមដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលនាំគ្នាធ្វើដំណើរ ទៅកាន់វត្តអារាមនានា។
2016-09-29
គណៈកម្មការរៀបចំបុណ្យ១០០ថ្ងៃរបស់លោកបណ្ឌិត កែម ឡី បានទទួលការឆ្លើយតបពីព្រះចៅអធិការវត្តចំនួន២ នៅក្នុងរាជធានីភ្នំពេញ ថានឹងផ្ដល់កន្លែងសម្រាប់រៀបចំពិធីបុណ្យ ប៉ុន្តែត្រូវរង់ចាំការសម្រេចរបស់សាលារាជធានីភ្នំពេញ ជាមុនសិន។
2016-09-29
សហជីពកម្មករ បានស្នើឲ្យកម្មករ កម្មការិនី ត្រៀមលក្ខណៈទៅចុះឈ្មោះបោះឆ្នោត នាថ្ងៃឈប់សម្រាកនៅឱកាសបុណ្យភ្ជុំបិណ្ឌ។ ការស្នើសុំនេះ បន្ទាប់ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឱ្យម្ចាស់រោងចក្រសហគ្រាសទាំងអស់ អនុញ្ញាតឱ្យកម្មករ និយោជិត ឈប់សម្រាប់រយៈពេល ៤ថ្ងៃ អំឡុងពេលភ្ជុំបិណ្ឌ នៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។
2016-09-29
ថ្នាក់ដឹកនាំស្ថាប័នជំនាញខេត្តព្រះសីហនុ ស្នើឲ្យប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា នៅឱកាសធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំគ្រួសារ និងធ្វើដំណើរកម្សាន្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះឲ្យមានសុវត្ថិភាព និងទទួលបានភាពសប្បាយរីករាយ។
2016-09-29
រៀងរាល់ពេលមានពិធីបុណ្យជាតិ អន្តរជាតិធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមជាដើម តែងមានការដំឡើងថ្លៃធ្វើដំណើរពីសំណាក់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្តគ្រប់ប្រភេទ មានដូចជារថយន្តក្រុង និងរថយន្តដឹកអ្នកដំណើរប្រភេទតូច ឬហៅថាតាក់ស៊ីជាដើម។
2016-09-29
ប្រាក់ឈ្នួលកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៧ ខាងមុខ នឹងត្រូវដំឡើងដល់ ១៥៣ដុល្លារអាមេរិកក្នុងមួយខែ។ ការដំឡើងប្រាក់ឈ្នួលនេះ ទទួលបានការស្វាគមន៍ពីសហជីព ខណៈភាគីថៅកែមិនសូវពេញចិត្ត។
2016-09-28
ម្ចាស់ក្រុមហ៊ុនទូកទេសចរណ៍ភាគច្រើន បន្តរិះគន់រដ្ឋបាលខេត្តព្រះសីហនុ ដែលតម្រូវឲ្យពួកគេបង់លុយ ៣ដុល្លារពីការលក់សំបុត្រទូកជូនភ្ញៀវទេសចរមួយសន្លឹក ជូនរដ្ឋបាលខេត្តនេះដោយគ្មានការឯកភាពពីក្រុមប្រតិបត្តិករទេសចរ។
2016-09-28
ស្ថាប័នធំៗមួយចំនួន ដូចជាអង្គការសង្គ្រោះកុមារ (Save The Children) ក្រោមការឧបត្ថម្ភពីមូលនិធិអភិវឌ្ឍន៍សង្គមរបស់រដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈធនាគារពិភពលោក (World Bank) បានផ្ដល់ការឧបត្ថម្ភដល់ក្រសួងអប់រំ អនុវត្តគម្រោងគាំពារ និងអភិវឌ្ឍន៍កុមារនៅតំបន់បណ្ដែតទឹក និងតំបន់លិចទឹក។
2016-09-28
អាជ្ញាធរខេត្តព្រះសីហនុ សហការជាមួយវិស័យឯកជន រួមគ្នាពង្រឹងសន្តិសុខ សុវត្ថិភាព និងគុណភាពសេវាកម្មទេសចរណ៍ដើម្បីផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរដែលចូលកម្សាន្តខេត្តនេះនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។
2016-09-27
គណៈកម្មការរៀបចំពិធីបុណ្យខួប ១០០ថ្ងៃនៃសពលោកបណ្ឌិត កែម ឡី មានសញ្ញាអំពីទីតាំងធ្វើបុណ្យហើយនៅពេលនេះ ក៏ប៉ុន្តែសមាជិកគណៈកម្មការរៀបចំពិធីបុណ្យនេះកំពុងពិភាក្សាគ្នា ដើម្បីជូនដំណឹងទៅអាជ្ញាធរបន្ថែមទៀត។
2016-09-27
សង្គមស៊ីវិលយល់ថា សេវាអប់រំនៅកម្ពុជា នឹងទទួលបានការអភិវឌ្ឍជាងនេះ បើមានកម្មវិធីជំរុញឲ្យមានគណនេយ្យភាពនៅតាមសាលារៀន។ ការលើកឡើងរបស់សង្គមស៊ីវិលនេះ ធ្វើឡើងនៅក្នុងវេទិកាអប់រំថ្នាក់តំបន់ស្ដីពីគណនេយ្យភាពសង្គម ដើម្បីភាពប្រសើរឡើងនៃសេវាអប់រំ។
2016-09-26
ពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា-ឡាវ អះអាងថា ទាហានឡាវ នៅតែបន្តឆ្លងដែនចូលដីខ្មែរបាញ់សត្វព្រៃនៅតំបន់ព្រៃការពារសៀមប៉ាង ខាងលិច។ អ្នកភូមិអះអាងថា ទាហានឡាវ ទាំងនោះមានគ្នា ៦នាក់ ប្រដាប់ដោយកាំភ្លើងអាកា ២ដើម និងកាំភ្លើងច្នៃ ៣ដើម ឆ្លងចូលទឹកដីខ្មែរត្រង់ចំណុចប្រឡាយស្អុង ចន្លោះបង្គោលព្រំដែនលេខ ០៣៩ ដល់ ០៤៣ ហើយធ្វើសកម្មភាពបរបាញ់សត្វព្រៃនៅពេលយប់។
2016-09-26
នៅថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ខាងសហជីពកម្មករ ខាងតំណាងរោងចក្រ និងខាងរដ្ឋាភិបាល ចូលរួមពិភាក្សាត្រីភាគីជាលើកទី២។ ការចរចាត្រីភាគីនេះ ជជែកបន្តទៅលើកិច្ចពិភាក្សាកាលពីជំនួបប្រជុំលើកទី១ នៅថ្ងៃទី៩ កញ្ញា ដើម្បីរកការឯកភាពគ្នាទៅលើការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ហើយក៏ដូចជាលើកទីមួយដែរ គឺភាគីទាំងអស់មិនទាន់ឯកភាពគ្នាទេ។