ប័ណ្ណសារព័ត៌មាន
2017-12-19
អង្គការឃ្លាំមើលការងារសហជីព និងសិទ្ធិកម្មករក្នុងប្រទេសកម្ពុជា ចាត់ទុកការប្ដឹងមកលើលោក ជា មុនី អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ថាគ្មានមូលដ្ឋានច្បាប់ និងកាន់តែធ្វើអោយស្ថានការណ៍រំលោភសិទ្ធិក្នុងការបញ្ចេញមតិមានសភាពធ្ងន់ធ្ងរថែមទៀត។
2017-12-19
ផ្សាររ៉ុងក្លឿ ជាផ្សារច្រកទ្វាអន្តរជាតិមួយ ឋិតនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ដែលជាប់ព្រំប្រទល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទោះជាផ្សារនេះជាផ្សាររបស់ថៃ ពិតមែន ក៏ប៉ុន្តែអាជីវករលក់ដូរទំនិញសព្វសារពើភាគច្រើនបំផុតគឺជាជនជាតិខ្មែរ។
2017-12-18
ក្រសួងព័ត៌មានប្រកាសសម្រេចលុបចោលស្ថាប័នកាសែតជិត ២០០ កាលពីថ្ងៃទី១៨ ខែធ្នូ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់ប្រាប់ហេតុផលជុំវិញការសម្រេចបិទស្ថាប័នសារព័ត៌មានទាំងនោះ ដោយសារតែមិនដែលបានបោះពុម្ពផ្សាយបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណ ហើយខ្លះទៀតអាជ្ញាប័ណ្ណបានផុតសុពលភាព។
2017-12-18
ពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជាវៀតណាម ក្នុងឃុំថ្នាធ្នង់ ស្រុករំដួល ខែត្រស្វាយរៀង ភ័យព្រួយរឿងសុវត្ថិភាព នៅគ្រាដែលអាជ្ញាធរវៀតណាម និងសមត្ថកិច្ចរបស់កម្ពុជា បានជូនដំណឹងឲ្យពួកគាត់រុះរើផ្ទះសម្បែងដោយបង្ខំ ដោយលើកហេតុផលថា លំនៅឋានដែលពួកគាត់កំពុងរស់នៅកៀកព្រំដែន។
2017-12-17
ប្រធានសហជីពសហភាពចលនាកម្មករកម្ពុជា លើកឡើងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនអាច ទប់ស្កាត់ការដំឡើងថ្លៃជួលបន្ទប់លក់ដូរ និងបន្ទប់ស្នាក់នៅបានទេ នឹងធ្វើឱ្យប៉ះពាល់ដល់កម្មករនិយោជិកជាក់ជាមិនខាន។
2017-12-17
ក្រុមកម្មកររោងចក្រ ហ្គាវ័ន្ត (GAWON) នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បន្តបណ្ដាក់គ្នាបិទច្រកទ្វាចេញចូលរោងចក្រ នៅថ្ងៃទី១៦ ធ្នូ។ ការបិទនេះ គឺដើម្បីកុំឱ្យថៅកែរោងចក្រនេះ ដឹកសម្ភារៈកាត់ដេរចេញ មុនការទូទាត់លុយគ្រប់គ្រាន់ដល់ពួកគាត់។
2017-12-15
សង្គមស៊ីវិលមើលឃើញថា វិធានការរបស់អាជ្ញាធរក្នុងការបង្ក្រាប និងលុបបំបាត់សិប្បកម្មផលិតស្ករត្នោត និងទំនិញក្លែងក្លាយ ហាក់ដូចជាយឺតយ៉ាវ និងមិនសូវមានប្រសិទ្ធភាពនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្មណែនាំឲ្យមន្ទីរទាំងអស់ចុះស្រាវជ្រាបិទសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយនៅទូទាំងប្រទេសកម្ពុជា។
2017-12-14
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ ហើយវាក៏ជាគម្រប់ខួប ១៧ខែនៃឃាតកម្មលើបណ្ឌិត កែម ឡី ដែលជាអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពផងដែរ។ លោកត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅហាងកាហ្វេក្នុងស្តារម៉ាត កាល់តិច ក្បែរស្តុបបូកគោ រាជធានីភ្នំពេញ។
2017-12-11
អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភ ទៅលើបទល្មើសចាប់ជំរិត និងវាយកាប់ចាក់គ្នា បង្កដោយជនល្មើសជនជាតិចិនបានបន្តកើតមានជាបន្តបន្ទាប់នាមូលដ្ឋានជាប់ឆ្នេរសមុទ្រមួយនេះ។
2017-12-10
អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកឃ្លាំមើលអំពើពុករលួយ ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល ស៊ើបអង្កេតជាបន្ទាន់ លើករណីអាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដែលបានទទួលសំណូកពីម្ចាស់សង្វៀនជល់មាន់ដ៏ធំពីរកន្លែង គឺនៅស្រុកបាទី ខែត្រតាកែវ និងនៅស្រុកល្វាឯម ខែត្រកណ្ដាល។
2017-12-10
ការតាំងពិព័រណ៍សៀវភៅលើកទី៦ ឆ្នាំ២០១៧នេះ មានអ្នកចូលរួមប្រមាណ ៥ម៉ឺននាក់។ ទោះ យ៉ាងណាក្តី អ្នកជំនាញ នៅតែលើកទឹកចិត្តឲ្យមានការអានឲ្យបានច្រើន ព្រមទាំងអំពាវនាវឲ្យរដ្ឋាភិបាលបង្កើតបណ្ណាល័យឲ្យបានច្រើននៅទូទាំងប្រទេស។
2017-12-10
នៅខណៈស្ថាប័នរដ្ឋកំពុងប្រារព្ធទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ អតីតយោធិនពិការដែលជាកូនទ័ពរបស់លោក ហ៊ុន សែន នៅក្នុងខេត្តបន្ទាយមានជ័យម្នាក់រៀបរាប់ថា គាត់ត្រូវកងអង្គភាពកាត់ប្រាក់ខែជិត ៣០ឆ្នាំហើយ បើទោះជាលោកប្រឹងស្វែងរកអន្តរាគមន៍ពីអតីតបញ្ជាការលោកក្ដី។
2017-12-06
អាជ្ញាធររឹបអូសបានភ្លុកដំរីជិតមួយតោន បង្កប់ក្នុងដុំឈើ លាក់ទុកក្នុងកុងតឺន័រចំនួន ៣ទូ នៅកំពង់ផែព្រះសីហនុ។ ភ្លុកដំរីសរុបជិត ២៨០ដុំ ត្រូវបានរកឃើញក្នុងកុងតឺន័រ រក្សាទុកនៅកំពង់ផែព្រះសីហនុ។
2017-12-05
ក្រុមកម្មកររោងចក្រកាត់ដេរ ម៉េងដា ហ្វូតវៀ ហៅរោងចក្រ EVC ជាង ៧០០នាក់ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្តការតវ៉ា នៅព្រឹកថ្ងៃទី៥ ធ្នូ បន្ទាប់ពីអាជ្ញាធរមិនអាចសម្របសម្រួលរកដំណោះស្រាយសមរម្យសម្រាប់កម្មករបាន។
2017-12-05
រាជរដ្ឋាភិបាលកម្ពុជា បានបានកំណត់ដាក់តំបន់ទេសចរណ៍ចំនួន ២២ទីតាំងបន្ថែមទៀតឲ្យក្លាយជារមណីយដ្ឋានទេសចរណ៍គំរូសម្រាប់ឆ្នាំ២០១៧-២០១៨។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រំពឹងថា តាមរយៈនេះ នឹងជួយឲ្យកំណើនទេសចរអន្តរជាតិ ចូលមកទស្សនាកម្ពុជា កើនច្រើនថែមទៀតនៅបណ្ដាឆ្នាំខាងមុខ។