ប័ណ្ណសារព័ត៌មាន
2018-12-30
លិខិតតែងតាំងចុះហត្ថលេខាដោយ គិត ម៉េង បានឲ្យលោក មុន រ៉ាម៉ាឌី ដែលជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្វើជាប្រធានថ្មីនៃស្ថានីយទូរទស្សន៍នេះ។
2018-12-28
កាលពីយប់ថ្ងៃទី២២ ខែធ្នូ ជនជាតិចិនមួយក្រុមបានធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នា នៅក្បែរប្រលានយន្តហោះអន្តរជាតិភ្នំពេញ យកទៅបង្ខាំងទុកនៅក្នុងបុរីមួយក្នុង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
2018-12-28
គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៧ ធ្នូ ផ្សាយឱ្យដឹងថា គណៈកម្មការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យតាមផ្លូវគោក និងផ្លូវទឹកនិងពិនិត្យមើលរបាយការណ៍ឆ្នាំ២០១៨ទាំងអស់ មកបូកសរុបដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃដើម្បីដាក់ផែនការទិសដៅអនុវត្តសម្រាប់ឆ្នាំ២០១៩។
2018-12-27
កម្មកររោងចក្រ ប្រេស្ទិច ហ្គាមិន នៅស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាល ជាង ១០០នាក់ នាំគ្នាឡើងទៅ ដាក់ញត្តិ នៅក្រសួងការងារនៅរាជធានីភ្នំពេញ នៅព្រឹក ព្រហស្បតិ៍ ថ្ងៃទី២៧ ធ្នូ។
2018-12-27
ការផ្ទុះរឿងចាប់ខ្លួនលោកឧកញ៉ា គិត ម៉េង នេះដោយសារតែមានការបែកធ្លាយសារសំឡេងរបស់លោក ហ៊ុន សែន ព្រមានចាត់វិធានការ លោក គិត ម៉េង ពាណិជ្ជករស្និទ្ធនឹងលោក ប្រសិនបើមិនដកបុគ្គលិកនៃស្ថានីយទូរទស្សន៍ស៊ីអ៊ិនស៊ី (CNC) ម្នាក់ ក្នុងរឿងជម្លោះផ្ទៃក្រុមហ៊ុននោះទេ។
2018-12-26
មន្ត្រីឃ្លាំមើលកម្ពុជា សម្ដែងក្តីព្រួយបារម្ភកាន់តែខ្លាំង ចំពោះវត្តមានជនអន្តោប្រវេសន៍ចិននៅកម្ពុជា។ មន្ត្រីដដែលលើកឡើងថា ក្តីបារម្ភនេះ គឺដោយសាររយៈពេលពីរឆ្នាំចុងក្រោយនេះ អាជ្ញាធរកម្ពុជា ឲ្យជនចិនហូរចូលមកប្រទេសកម្ពុជាយ៉ាងគំហុក ដែលបង្កបញ្ហាសង្គមជាច្រើន។
2018-12-26
អាជ្ញាធរខេត្តព្រះសីហនុ និងព្រះវិហារ បានឃាត់ខ្លួនជនជាតិចិន និងខ្មែរពីរករណីផ្សេងគ្នាទាក់ទង ករណីចាប់ជំរិត។ កម្លាំងអាជ្ញាធរចម្រុះនៅខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ បានឃាត់ខ្លួនជនជាតិចិន ចំនួន ៤នាក់ ពាក់ព័ន្ធនឹងករណីឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់។
2018-12-25
ក្រោយសារសំឡេងលោក ហ៊ុន សែនបែកធ្លាយ ដែលបញ្ជាឲ្យដកតំណែងបុគ្គលិកជាន់ខ្ពស់ នៃស្ថានីយទូរទស្សន៍ CNC នៅពេលនេះទំព័រហ្វេសប៊ុក (Facebook Page) របស់ទូរទស្សន៍ CTN CTN International និង MYTV Plus ត្រូវជនអនាមិក លួចយកទៅគ្រប់គ្រង។
2018-12-24
កម្មកររោងចក្រមួយឈ្មោះ ប្រេស្ទិច ហ្គាមិន នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាច្រើននាក់ នាំគ្នាធ្វើកូដកម្មនៅខាងក្រៅរោងចក្រ មិនចូលធ្វើការទាមទារឲ្យថៅកែរោងចក្រទទួលយកសហជីពឲ្យចូលធ្វើការវិញ។
2018-12-23
ក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយកម្ពុជា (Cambodia Broadcasting Secvice) ដែលហៅកាត់ថា ស៊ី.ប៊ី.អេស (CBS) រួមមានទូរទស្សន៍ CNC CTN MyTV និង One TV ចេញសេចក្ដីបំភ្លឺបដិសេធព័ត៌មានផ្សព្វផ្សាយថា ឧកញ៉ា គិត ម៉េង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមបញ្ជារបស់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន។
2018-12-22
ប្រជានេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង រិះគន់អាជ្ញាធរពាក់ព័ន្ធនៅខេត្តនេះថា មិនទប់ស្កាត់ជនជាតិវៀតណាមធ្វើនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប។ ការរិះគន់នេះ ដោយសារមានទូកកាណូតនេសាទរបស់ជនជាតិវៀតណាមជាច្រើនគ្រឿង កំពុងធ្វើសកម្មភាពនៅតំបន់បឹងទន្លេសាបដោយសេរី ហើយមិនមានអាជ្ញាធរណាទប់ស្កាត់នៅឡើយ។
2018-12-21
អភិបាលរងខេត្តប៉ៃលិនម្នាក់ស្លាប់ និងអភិបាលរងខេត្តបន្ទាយមានជ័យម្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តកំពង់ឆ្នាំង។ គ្រោះថ្នាក់ក៏បណ្ដាលឲ្យអ្នកបើករថយន្តម្នាក់រងរបួសធ្ងន់ដែរ។
2018-12-21
កម្មករផ្នែកសេវាកម្មតាមសណ្ឋាគារ និងភោជនីយដ្ឋានស្វាគមន៍ របបលោក ហ៊ុន សែន ដែលជំរុញឲ្យមានការកំណត់ប្រាក់ឈ្នួលគោលដូចកម្មករក្នុងវិស័យកាត់ដេរ។ សហជីពធ្វើការខាងវិស័យ សេវាកម្ម យល់ថា ការមិនកំណត់ប្រាក់ឈ្នួលគោលនេះ គឺធ្វើឲ្យកម្មករទទួលបានប្រាក់ឈ្នួលទាប និងប្រឈមការកេងប្រវ័ញ្ចកម្លាំងពលកម្ម។
2018-12-20
អ្នកសិក្សាការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី លើកឡើងថា ការតែងតាំងមន្ត្រី និងទីប្រឹក្សាជាច្រើនរបស់ រដ្ឋាភិបាលគឺជាការចែកតួនាទីគ្នាធ្វើការ ដែលនាំអោយមានការខ្ជះខ្ជាយថវិកាជាតិ។
2018-12-19
ពលរដ្ឋដើមកំណើតខ្មែរ ៣៦ នាក់ ក្នុងនោះ ៣៤នាក់ធ្លាប់ប្រព្រឹត្តិបទឧក្រិដ្ឋនៅសហរដ្ឋអាមេរិក ត្រូវបានភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ របស់សហរដ្ឋអាមេរិក ហៅកាត់ថា (ICE) បញ្ជូនមកដល់កម្ពុជាហើយ កាលពីថ្ងៃអង្គារ ទី១៨ ធ្នូ។