ប័ណ្ណសារព័ត៌មាន
2018-10-21
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតមួយចំនួនបានត្អូញត្អែរថា ជនជាតិចិនបង្កជម្លោះអានាធិបតេយ្យនៅព្រំដែនខេត្តបន្ទាយមានជ័យ កាន់តែខ្លាំង ហើយរំខានដល់ការរស់នៅធ្វើឲ្យអ្នកភូមិ មានការភ័យខ្លាច។
2018-10-21
មន្ត្រីសង្គមស៊ីវិលស្នើឲ្យមានការអនុវត្តច្បាប់ម៉ឺងម៉ាត់ទៅលើជនសង្ស័យ ដែលរំលោភហើយសម្លាប់ក្មេងស្រីពីរនាក់នៅខេត្តកំពង់ឆ្នាំង។ មន្ត្រីសិទ្ធិមនុស្សថា ករណីរំលោភនេះ មានភាពធ្ងន់ធ្ងរ ដែលអ្នកច្បាប់មិនត្រូវបន្ធូរដៃឡើយ។
2018-10-21
ព្រះសង្ឃមួយចំនួន ប្រតិកម្មតបទៅប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច ដែលថ្លែងរិះគន់ព្រះសង្ឃ និងស្នើឲ្យភាគីពាក់ព័ន្ធសិក្សាស្រាវជ្រាវ ដើម្បីរៀបចំច្បាប់ស្ដីពីការ ពង្រឹងវិន័យសង្ឃ។
2018-10-21
មន្ត្រីសង្គមស៊ីវិលសម្ដែងក្តីបារម្ភខ្លាំង ពីសុខុមាលភាពរបស់ពលរដ្ឋកំពុងឋិតនៅភាពផុយស្រួយនៅឡើយ ក្រោយពីចំនួនជនរងគ្រោះពុលស្រាស្លាប់នៅខេត្តក្រចេះ បានកើនឡើង ៦នាក់ និង ៧៨នាក់ បញ្ជូនទៅសង្គ្រោះបន្ទាន់ដោយសង្ស័យពុលស្រាស។
2018-10-20
សហជីពឯករាជទាមទារឲ្យភាគីខាងរោងចក្រ និងក្រសួងពាក់ព័ន្ធ ត្រូវតែរៀបចំប្រព័ន្ធសុវត្ថិភាពនៅតាមរោងចក្រឲ្យបានល្អត្រឹមត្រូវតាមស្តង់ដារ ដើម្បីកាត់បន្ថយការដួលសន្លប់របស់កម្មករកាត់ដេរសំលៀកបំពាក់។
2018-10-19
អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បង្ហាញការព្រួយបារម្ភជាថ្មីទៀត ចំពោះសុវត្ថិភាពក្នុងការរស់នៅ ព្រោះបទល្មើសហិង្សាបង្កដោយជនជាតិចិន នាមូលដ្ឋាននេះ បានបន្តកើតមានស្ទើរជារាល់យប់ថ្ងៃ ហើយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងមិនទាន់បានល្អទេ។
2018-10-19
យ៉ាងហោចណាស់មានជនរងគ្រោះជិត ១០នាក់ស្លាប់ ដោយសារតែរន្ទះបាញ់នៅសប្ដាហ៍នេះ។ ពលរដ្ឋ៤នាក់ បានស្លាប់ និង២នាក់ទៀតរងរបួស ដោយសាររន្ទះបាញ់ កាលពីថ្ងៃទី១៩ ខែតុលា នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកជនរងគ្រោះ ៣នាក់ផ្សេងទៀតស្លាប់ នៅខេត្តបន្ទាយមានជ័យ។
2018-10-18
សហគមន៍ថា ពួកគាត់បានផ្តល់ដំណឹងបញ្ហានេះ ទៅប៉ុស្តិ៍នគរបាលមូលដ្ឋាន តែគ្មានចំណាត់ការផ្លូវច្បាប់នោះទេ រីឯក្រុមជនសង្ស័យនៅតែមានឱកាសប្រើឧបករណ៍ឆក់ខុសច្បាប់ដដែល។
2018-10-18
ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលនៅខេត្តបន្ទាយមានជ័យអះអាងថា ក្រោយពីរួចបុណ្យភ្ជុំបិណ្ឌមក សមត្ថកិច្ចច្រកព្រំដែនសប្បាយនឹងប្រព្រឹត្តអំពើពុករលួយដោយបើកដៃឲ្យក្រុមមេខ្យល់ នាំពលករខ្មែរឆ្លងដែនទៅធ្វើការនៅប្រទេសថៃតាមច្រករបៀងដែលខ្លួនប្រចាំការខុសច្បាប់។ ប៉ុន្តែប្រធានច្រករបៀងតំបន់៥ ក្នុងស្រុកអូរជ្រៅ បានបដិសេធចំពោះការចោទប្រកាន់នេះ។
2018-10-17
អាណាព្យាបាលអះអាងថា នាយិការូបនេះ ប្រព្រឹត្តអំពើអមនុស្សធម៌ដោយប្រើភាសាគំរោះគំរើយទៅលើកូនសិស្ស និងប្រើអំណាចផ្ដាច់ការ ដែលធ្វើឲ្យកុមារមានការភ័យខ្លាចមិនហានទៅសាលារៀន។ ប៉ុន្តែនាយិកាបានបដិសេធចំពោះការចោទប្រកាន់នេះ។
2018-10-17
ភាពក្រីក្របណ្ដាលមកពីការប្រែប្រួលអាកាសធាតុបានជំរុញឲ្យគ្រួសារកសិកររាប់ពាន់គ្រួសារធ្លាក់ខ្លួនជាទាសករធ្វើការងារនៅតាមឡឥដ្ឋដើម្បីផ្គត់ផ្គង់ឥដ្ឋឲ្យសំណង់អាគារនៅរាជធានីភ្នំពេញ។
2018-10-15
អ្នកនយោបាយទាំងពីរគណបក្សដែលកំពុងមានជម្លោះ និងគ្នាបានសរសេរនៅលើហ្វេសប៊ុកខ្លួនដោយរម្លឹកពីព្រះរាជបណ្តាំ និងការលះបង់របស់សម្តេចព្រះ នរោត្តម សីហនុ ចំពោះជាតិមាតុភូមិ។
2018-10-14
ពលរដ្ឋនៅតែចងចាំស្នាព្រះហស្តរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋដដែល បើទោះជាពេលនេះ ព្រះអង្គបានចាកឆ្ងាយមិនត្រឡប់វិញ អស់រយៈពេល ៦ឆ្នាំទៅហើយក្តី។
2018-10-13
មន្ត្រីសិទ្ធិមនុស្ស សម្ដែងការសោកស្ដាយចំពោះករណីជនសង្ស័យមួយក្រុម បានព្រួតគ្នាវាយសម្លាប់អ្នកបើកតាក់ស៊ីម្នាក់រួច យកសាកសពទៅបោះចោលក្នុងព្រៃ នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍។
2018-10-13
លោក អាឡិច ថ្លែងយ៉ាងដូច្នេះនៅក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី១២ តុលា គឺក្រោយពេលអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីនៃរបបលោក ហ៊ុន សែន លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា របបរបស់លោកនឹងមិនមានចំណាត់ការជាក់ស្ដែងណាមួយឡើយលើករណីនេះទេ។