ប័ណ្ណសារព័ត៌មាន
2018-10-13
អ្នកភូមិថា ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ចំនួន៣កន្លែងនៅលើផ្លូវសាធារណៈរបស់រដ្ឋ ដោយមានមន្ត្រីអាវុធហត្ថយាមកាមយ៉ាងតឹងរ៉ឹង រឹតត្បិតមិនឲ្យអ្នកខាងក្រៅចេញចូលឃុំស្រែគរថ្មី។
2018-10-12
ក្នុងរយៈពេលបីថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍នានាប្រមាណ ១.២លាននាក់ កើនឡើងចំនួន២០ភាគរយ បើធៀបទៅនិងបុណ្យភ្ជុំឆ្នាំមុន។ ប៉ុន្តែខេត្តព្រះសីហនុ ភ្ញៀវទៅកម្សាន្តនៅខេត្តព្រះសីហនុបានធ្លាក់ចុះជាង ១៣ភាគរយបើធៀបទៅនិងបុណ្យភ្ជុំបិណ្ឌឆ្នាំមុន។
2018-10-12
ពួកគេយល់ថា ចំណាត់ការនេះ គឺដើម្បីជម្រះនូវមន្ទិលសង្ស័យរបស់ពលរដ្ឋកម្ពុជាទូទៅ និងបញ្ជាក់ពីភាពស្អាតស្អំរបស់របបក្រុងភ្នំពេញ ក្នុងការពង្រឹងនូវប្រព័ន្ធគ្រប់គ្រងមួយប្រកបដោយតម្លាភាព។
2018-10-12
ការឃាត់ខ្លួននេះ ដោយសារតែគណនីបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាច្រើន បានបង្ហោះវីដេអូប្រមាណជាង ១នាទី និងចែកចាយបន្ត ទាក់ទងនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូប ក្នុងចំណោម ៣នាក់ដែលបានជំរិតទារប្រាក់ពីអ្នកបើកបរជាជនជាតិចិន។
2018-10-11
ខណៈពិធីបុណ្យភ្ជុំបិណ្ឌ បានបិទបញ្ចប់ហើយ ពលរដ្ឋខ្លះបានធ្វើដំណើរត្រឡប់មករាជធានីភ្នំពេញវិញ និងមានពលរដ្ឋខ្លះ ត្រៀមធ្វើដំណើរត្រឡប់មកវិញក្នុងពេលឆាប់ៗ នេះ ដើម្បីឲ្យទាន់ពេលវេលាចូលធ្វើការ។
2018-10-10
ក្រោយពេលពលរដ្ឋរិះគន់បញ្ហាសំរាមពាសពេញឆ្នេរនៅតាមមាត់សមុទ្រខេត្តព្រះសីហនុ អភិបាលខេត្តនេះ បានដឹកនាំក្រុមការងាររបស់ខ្លួនដើរប្រមូលសំរាមនៅតាមឆ្នេរទាំងនោះ។
2018-10-10
ភ្ញៀវទេសចរណ៍ដែលធ្លាប់នាំគ្នាសម្រុកទៅលេងកម្សាន្តនៅខេត្តព្រះសីហនុនារដូវភ្ជុំបិណ្ឌ ប្រែប្តូរទីកម្សាន្តរបស់ខ្លួន ហើយខេត្តដែលជាប់ឈ្មោះថា មានឆ្នេរសមុទ្រស្អាតច្រើននេះក៏បានប្រែជាស្ងប់ស្ងាត់ខុសពីឆ្នាំមុនៗ។
2018-10-08
ពលរដ្ឋក្រីក្រតាមសហគមន៍មានជម្លោះដីធ្លីមួយចំនួន នៅរាជធានីភ្នំពេញ និងក្រុមអ្នករើសសំរាមទាំងនោះមួយចំនួន ចង់ឲ្យរបបក្រុងភ្នំពេញ គិតគួរផ្ដល់ប្រាក់ឲ្យពួកគាត់បន្ដិចបន្ដួច ក្នុងឱកាសបុណ្យទាន ដូចមន្ត្រីរាជការដែរ។
2018-10-08
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សម្តែងការព្រួយបារម្ភជាខ្លាំងជុំវិញ ផលប៉ះពាល់នៃប្រកាសរបស់ក្រសួងការងារស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ទៅលើក្រុមហ៊ុនធុរកិច្ច និងអាជីវកម្មនៃវិស័យឯកជននានា ព្រមទាំងបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។
2018-10-07
ពលរដ្ឋ ៥០គ្រួសារ ឋិតក្នុងលក្ខខណ្ឌបំបែកគ្រួសារ ដែលឯកភាពទទួលគោលនយោបាយសំណងពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង ត្អូញត្អែរ ពីភាពយឺតយ៉ាវក្នុងការស្វែងរកដំណោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធ នៅគ្រាដែលក្រុមហ៊ុននៅតែពន្យារពេលមិនផ្ដល់សំណងដីកសិកម្មក្នុងមួយគ្រួសារ ២ហិកតារ។
2018-10-07
ក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន មិនទាន់សម្រេចយ៉ាងណានៅឡើយទេ ចំពោះសំណើសុំផ្អាកការផ្សព្វផ្សាយបទចម្រៀង “ភ្ជុំបិណ្ឌនឹកស្រុក” ដែលក្រសួងការងារអះអាង ថា ប៉ះពាល់ដល់គោលនយោបាយរបស់របបក្រុងភ្នំពេញនោះ។
2018-10-06
អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសាធារណការ បានចាប់ផ្ដើមបញ្ចេញរថយន្តក្រុងសាធារណៈជាង១០០គ្រឿង និងរថភ្លើងដើម្បីដឹកជញ្ជូនពលរដ្ឋ ទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
2018-10-05
ប្រសិនបើពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកណាអស់សុពលភាព ឫផុតកំណត់លិខិតឆ្លងដែន ឥឡូវនេះស្ថានទូតខ្មែរប្រកាសបន្តសុពលភាពឲ្យដោយឥតគិតថ្លៃ។
2018-10-05
ក្រសួងការងារកំណត់ប្រាក់ឈ្នួលឲ្យកម្មករ សម្រាប់ឆ្នាំ២០១៩ គឺ ១៧៧ដុល្លារ ហើយ លោក ហ៊ុន សែន យកថវិកាជាតិបន្ថែមទៀត ៥ដុល្លារទៀត។ ដូច្នេះប្រាក់ឈ្នួល កម្មករសម្រាប់ឆ្នាំ២០១៩ គឺ១៨២ដុល្លារ និងត្រូវបើកជា ២ដងក្នុងមួយខែ។ ប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០១៨នេះគឺ ១៧០ដុល្លារក្នុងមួយខែ។
2018-10-05
កងកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយអភិបាលរងរាជធានីភ្នំពេញជាង១០០នាក់ បានចេញមករារាំងក្រុមគ្រូបង្រៀន ដោយមិនអនុញ្ញាតឲ្យក្រុមគ្រូទាំងនោះ យកញត្តិរបស់ខ្លួនទៅដាក់នៅក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធនោះទេ។