ប័ណ្ណសារព័ត៌មាន
2018-10-05
សមត្ថកិច្ចនៃក្រសួងមហាផ្ទៃអះអាងថា មេខ្លោង២នាក់ទៀត ដែលរបបលោក ហ៊ុន សែន ធ្លាប់ចោទប្រកាន់ថា ពាក់ព័ន្ធនឹងការជួញដូរអាវុធខុសច្បាប់ក្នុងបំណងផ្ដួលរំលំរបបលោក ហ៊ុន សែន នោះ ត្រូវបានចាប់ខ្លួននៅខេត្តប៉ៃលិន នៅថ្ងៃទី៥ ខែតុលានេះ។
2018-10-05
អង្គការដោះមីនជប៉ុន ហៅកាត់ថា (JMAS) ផ្ដល់ជំនួយថវិកា ៤២ម៉ឺនដុល្លារអាមេរិក ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដើម្បីបោសសំអាតចម្ការមីន នៅខេត្តបន្ទាយមានជ័យ។
2018-10-04
អ្នកនិពន្ធបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» ដែលក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ហាមឈប់ឲ្យចាក់ផ្សាយនោះ ចង់ឲ្យរបបក្រុងភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ លើវិស័យសិល្បៈ វប្បធម៌ បើកសិទ្ធិឲ្យទូលាយដល់អ្នកនិពន្ធ។
2018-10-04
អ្នកឃ្លាំមើលសង្គមព្រមានថា វិធានការរបស់ក្រសួងការងារដែលហាមមិនឲ្យផ្សព្វផ្សាយបទចម្រៀង«ភ្ជុំបិណ្ឌនឹកស្រុក» កាន់តែបង្ហាញឲ្យឃើញរបបលោក ហ៊ុន សែន ងាយទៅរករបបផ្ដាច់ការខ្លាំងឡើង និងជាការមិនលើកទឹកចិត្តដល់ស្នាដៃរបស់សិល្បករ។
2018-10-04
លោក ស៊ឹង សែនករុណា បន្ថែមថា កម្ពុជាមិនចាំបាច់ចំណាយថវិកាជ្រើសរើសទាហានថ្មីឡើយ ដោយសារតែកម្ពុជា មិនមានសង្គ្រាមប្រឆាំងជាមួយប្រទេសជិតខាងនោះទេ។
2018-10-04
សាលាក្រុងភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន ២១៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋខ្មែរ ដែលចង់ធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ និងចេញទៅតាមបណ្ដាខេត្តនានាសម្រាប់ពលរដ្ឋធ្វើដំណើរក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ។
2018-10-04
ប្រជានេសាទនៅតំបន់ព្រៃលិចទឹកស្រុកឯកភ្នំ ខេត្តបាត់ដំបងខកចិត្តនឹងអាជ្ញាធរស្រុកដែលបានធ្វើការយឺតយ៉ាវក្នុងការដកមន្ត្រីអាវុធហត្ថប្រចាំស្នាក់ការ៥០៨ចេញពីតំបន់បឹងទន្លេសាប។
2018-10-04
បុគ្គលិកសហគ្រាសគ្រឹះស្ថានរដ្ឋ និងឯកជនទាំងអស់ នឹងអាចឈប់សម្រាកចូលរួមបុណ្យភ្ជុំបិណ្ឌចំនួនបីថ្ងៃ ដោយទទួលបានប្រាក់ខែចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ តុលា។
2018-10-03
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ថវិកា ៥ម៉ឺនដុល្លារ ដើម្បីលើកទឹកចិត្ត ដល់កងកម្លាំងសមត្ថកិច្ច ក្នុងប្រតិបត្តិការចុះបង្ក្រាបជនសង្ស័យមួយក្រុម ដែលអាជ្ញាធររបស់លោក ហ៊ុន សែន អះអាងថា ជាប់ពាក់ព័ន្ធនឹងការជួញដូរ និងលាក់ទុកអាវុធខុសច្បាប់ ប៉ុនប៉ងផ្ដួលរំលំរបបក្រុងភ្នំពេញ។
2018-10-02
ម្ដាយរបស់លោកបណ្ឌិត កែម ឡី នឹករលឹកកូនយ៉ាងខ្លាំងនៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ រីឯពលរដ្ឋខ្មែរមួយចំនួនទៀត ដែលគោរពស្រលាញ់លោកបណ្ឌិតកែម ឡី ក៏មានអារម្មណ៍ នឹកស្រណោះ និងបានទៅវត្តធ្វើបុណ្យឧទ្ទិសមគ្គផលទាំងឡាយទៅឱ្យដួងវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី ដែរ ដោយសារពួកគេចាត់ទុកបណ្ឌិត កែម ឡី ថាជាអ្នកមានគុណមួយរូបសម្រាប់ជាតិខ្មែរទាំង មូល។
2018-10-02
ក្រុមអ្នកឃ្លាំមើលសាទរយុទ្ធនាការនេះ ប៉ុន្ដែ ទាមទារឲ្យអាជ្ញាធរផ្ដល់សិទ្ធិ ឲ្យតែជនជាតិវៀតណាម ដែលទទួលបានសញ្ជាត្តិខ្មែរស្របច្បាប់ ហើយត្រូវចាប់បញ្ជូនជនជាតិវៀតណាម ដែលមិនទាន់ទទួលបានសញ្ជាតិខ្មែរស្របច្បាប់ ត្រឡប់ទៅប្រទេសវៀតណាមវិញ។
2018-09-28
ពលរដ្ឋប្រមាណជាង១០នាក់ តំណាងឲ្យ២២គ្រួសាររស់នៅបឹងកក់ ប្រមូលផ្ដុំគ្នាមុខសាលារាជធានីភ្នំពេញ តវ៉ាទាមទារឲ្យមានការបើកផ្លូវ ដាក់ភ្លើងអគ្គិសនីប្រើប្រាស់ ខណៈពួកគាត់រងចាំដំណោះស្រាយនេះ ពីខាងសាលាក្រុង អស់ជាច្រើនឆ្នាំមកហើយ។
2018-09-25
អ្នកឃ្លាំមើលបញ្ហាសង្គមសង្កេតឃើញថា ការបន្ថែមជនជាតិចិនរាប់ម៉ឺននាក់មកវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត នឹងបង្កឲ្យមានគុណវិបត្តិ ជះឥទ្ធិពលអវិជ្ជមានច្រើនជាងគុណសម្បត្តិដល់ពលរដ្ឋកម្ពុជា។
2018-09-24
ពលរដ្ឋអះអាងថា មូលហេតុដែលបណ្ដាលឲ្យគ្រោះថ្នាក់ ដោយសារអាជ្ញាធរមិនធ្វើរនាំងការពារនៅកន្លែងឆ្លងកាត់ផ្លូវឲ្យបានត្រឹមត្រូវ។
2018-09-23
សហជីពឯករាជ្យការពារកម្មករ យល់ថារបបលោក ហ៊ុន សែន គួរតែជួយដំឡើងប្រាក់ខែជូនកម្មករឲ្យបានខ្ពស់ និងគិតគូរផ្ដល់ផលប្រយោជន៍ផ្សេងៗជូនកម្មករ គឺជារឿងល្អប្រសើរ ជាជាងការបើកប្រាក់ខែ ២ដង ក្នុងមួយខែ ខណៈប្រាក់ខែកម្មករនៅទាបដដែល។