ប័ណ្ណសារព័ត៌មាន
2018-12-19
មន្ត្រីសហជីពរិះគន់របបលោក ហ៊ុន សែន ថានៅតែខ្វះការយកចិត្តទុកដាក់ លើរឿងដំឡើងប្រាក់ខែមន្ត្រីរាជការ ដើម្បីឲ្យអាចរស់សមរម្យបាននៅឡើយ។ មន្ត្រីដដែលអះអាងថា ប្រាក់ខែសមរម្យ គួរតែចាប់ផ្ដើមពី ២លានរៀល ឬ៥០០ ដុល្លារ ក្នុងមួយខែ។
2018-12-18
មន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារអះអាងថា ពុំមានព័ត៌មានផ្លូវការពីការស្នើសុំដកប្រធានពន្ធនាគាររាជធានីភ្នំពេញ ឬហៅកាត់តាមភាសាបារាំងថា ប៉េហ្ស៊ី (PJ)នោះទេ។
2018-12-16
ប្រជាពលរដ្ឋខ្មែររស់តាមតំបន់ព្រំដែនស្ថិតក្នុងខេត្តស្វាយរៀងអះអាងថា អាជ្ញាធរខ្មែរខ្វះសមត្ថភាពគ្រប់គ្រងច្រកព្រំដែនជាមួយប្រទេសវៀតណាម ដូចជាបណ្ដោយឲ្យជនជាតិវៀតណាម ដឹកទំនិញចេញចូលទឹកដីខ្មែរដោយសេរី មិនថាយប់ឬថ្ងៃនោះទេ។
2018-12-15
សង្គមស៊ីវិលលើកឡើងថា ស្ត្រីខ្មែរជាច្រើន ដែលមានអាយុចន្លោះពី ១៨ឆ្នាំ ដល់ ៣៥ឆ្នាំ បន្តចាញ់បោកមេខ្យល់ថា នឹងមានអនាគតល្អ នៅពេលរៀបការជាមួយបុរសជនជាតិចិន នៅប្រទេសចិន។
2018-12-14
កម្មកររោងចក្រចូខែម (JOCAM) ជាង១ពាន់នាក់ ផ្ទុះការតវ៉ាបិទផ្លូវ២០០៤ នៅខណ្ឌសែនសុខ ក្រុងភ្នំពេញ ដោយទាមទារឲ្យថៅកែផ្ដល់ប្រាក់អតីតភាព និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដល់កម្មករ។
2018-12-14
នាយកប្រតិបត្តិអង្គការគាំពារពលរដ្ឋខ្មែរគ្មានទីពឹង លោក តាន់ សូនិក ធ្លាប់បានប្រាប់អាស៊ីសេរី ក្នុងពេលកន្លងទៅថា រហូតមកដល់ខែសីហា ឆ្នាំ២០១៨ មានពលរដ្ឋខ្មែរចំនួន ៦៣៩នាក់ហើយ ត្រូវបានអាជ្ញាធរអាមេរិកបញ្ជូនមកដល់កម្ពុជាវិញ ក្នុងនោះមានបុរស៦២៣នាក់ និងស្ត្រី ១៦នាក់។
2018-12-14
អាជ្ញាធរមិនទាន់ដឹងពីមូលហេតុនៃការដួលសន្លប់តគ្នានេះនៅឡើយទេ ដោយអះអាងថា សមត្ថកិច្ចកំពុងស្រាវជ្រាវ។
2018-12-14
ម្ខាស់ក្សត្រីយ៍ ម៉ារី រណប្ញទ្ធិ អតីតមហេសី ទ្រង់ នរោត្តម រណប្ញទ្ធិ ថា សុខភាពព្រះអង្គម្ចាស់ រណប្ញទ្ធិ មានភាពល្អប្រសើរឡើងវិញ ក៍ប៉ុន្តែព្រះអង្គបន្តវះកាត់នៅខែក្រោយទៀតបន្ទាប់ពីជួបគ្រោះថ្នាក់ចររាចរណ៍នៅខេត្តព្រះស៊ីហនុ។
2018-12-13
សមត្ថកិច្ចក្រុងប៉ោយប៉ែត បានបញ្ជូនខ្លួន ជនបរទេស៥៥នាក់ ក្នុងនោះមានជនជាតិម៉ាឡេស៊ី ៤៧នាក់ និងចិន៨នាក់ ទៅសាលាដំបូងខេត្តនេះ កាលពីថ្ងៃទី១៣ ធ្នូ បន្ទាប់ពីឃុំខ្លួននិងសាកសួរ ពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ។
2018-12-12
លោក ហ៊ុន សែន អំពាវនាវដល់អាជីវករម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ នៅខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ឲ្យខិតខំរក្សាតម្លៃបន្ទប់ជួល នៅដដែល ក្នុងកំឡុងពេល ពលរដ្ឋនឹងទៅសម្រាកលំហែ ឆ្លងឆ្នាំសកល នៅចុងខែធ្នូនេះ។
2018-12-12
សង្គមស៊ីវិលរិះគន់វិធានការរបស់របបក្រុងភ្នំពេញ ជុំវិញការធ្វើចំណាកស្រុករបស់ពលករខ្មែរ ទៅបរទេស។ ពួកគេលើកឡើងថា ការបង្ក្រាបទៅលើមេខ្យល់មិនមែន ជាដំណោះស្រាយ នៃការធ្វើសំណាកស្រុកនោះទេ។
2018-12-11
គ្រឿងញៀនជាង ១០គីឡូក្រាម ត្រូវបានផ្ញើពីប្រទេសអាល្លឺម៉ង់ចូលមកកម្ពុជាតាមប្រៃសណីយ៍កម្ពុជា ផ្ញើឲ្យជនជាតិចិន២នាក់ ជាអ្នកទទួល។
2018-12-08
សហជីពដែលធ្វើការពាក់ព័ន្ធនឹងវិស័យសំណង់ ស្នើសុំឲ្យរបបក្រុងភ្នំពេញ យកចិត្តទុកដាក់លើ កម្មករក្នុងវិស័យសំណង់ ដូចជាបញ្ហាសុខភាព សុវត្ថិភាព និងពង្រីកការផ្តល់សេវាកិច្ចគាំពារសង្គម រួមទាំងជួយកំណត់ប្រាក់ឈ្នួលសម្រាប់កម្មករសំណង់ដូចវិស័យកាត់ដេរ។
2018-12-07
សាលារាជធានីភ្នំពេញ ប្រកាសជ្រើសរើសបុគ្គលិកចំនួនជាង ៥ពាន់នាក់ (៥.០៥៩) ដើម្បីបំពេញការងាររយៈពេលខ្លីសម្រាប់អនុវត្តការងារជំរឿនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញស្របពេលនឹងកំណើនប្រជាជនមានការកើនឡើង។
2018-12-07
ពិព័រណ៍សៀវភៅលើកទីប្រាំពីរនេះ ធ្វើឡើងរយៈពេល បីថ្ងៃគឺ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែធ្នូនេះ នៅបណ្ណាល័យជាតិ ក្នុងរាជធានីភ្នំពេញ។