ប័ណ្ណសារព័ត៌មាន
2018-08-15
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុនពិគ្រោះយោបល់ (EMC) លោក ង៉ែត ជូ យល់ថា ការតម្លើងពន្ធប្រថាប់ត្រាលើតម្លៃដី និងផ្ទះ ជាការល្អ ប៉ុន្ដែត្រូវកុំដំឡើងថ្លៃពន្ធខ្ពស់តាមដីតម្លៃដីពេក ព្រោះដីខ្លះ បានឡើងថ្លៃតៗ គ្នា គ្មានមូលដ្ឋានច្បាស់លាស់ទេ។
2018-08-14
ក្រសួងសុខាភិបាលព្រមានចាត់វិធានតាមផ្លូវច្បាប់ប្រឆាំងនឹងម្ចាស់គណនីហ្វេសប៊ុក (Facebook) ជាង ៦០ ដែលបានផ្សព្វផ្សាយផលិតផលឈ្មោះ Firmax 3 Cream ដែលក្រសួងបានចាត់ទុកថា គណនីហ្វេសប៊ុកទាំងនេះបានផ្សព្វផ្សាយអំពីផលិតផលនេះ បំផ្លើសហួសពីការពិត។
2018-08-14
រដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លោក ម៉ាក ហ្វៀល (Mark Field) នឹងជួបប្រជុំទ្វេភាគីជាមួយលោក ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ាន ដែលចាប់ផ្ដើមពីថ្ងៃទី១៤ សីហា។
2018-08-13
ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់មួយចំនួន រិះគន់កាកបាទក្រហមកម្ពុជាថា ផ្តល់ជំនួយសង្គ្រោះយឺតយ៉ាវ និងមិនគ្រប់គ្រាន់តាមតម្រូវការ ហើយមានការរើសអើងថែមទៀត។
2018-08-13
ព្រះសង្ឃខ្មែររំឭកថា ការដឹកនាំបែបនេះ នឹងមិនអាចនាំមកនូវភាពសុខដុមរមនា ក្នុងសង្គមជាតិខ្មែរបាននោះឡើយ គឺមានតែភ័យអន្តរាយជាក់ជាមិនខាន។
2018-08-11
កម្មករ កម្មការិនី ជាង ២០០នាក់ នៅរោងចក្រ ជូលី អាប់ភើរ៉ែល (Jullee Apperal) នៅខណ្ឌពោធិ៍សែនជ័យ នាំគ្នាបិទផ្លូវជាថ្មី ដើម្បីទាមទាររកដំណោះស្រាយ បន្ទាប់ពីពួកគាត់ បាននាំគ្នាឈរ និងដេកយាម មុខរោងចក្រ រង់ចាំដំណោះស្រាយជិតកន្លះខែហើយ ដោយសារថៅកែរោងចក្រ ចងកសម្លាប់ខ្លួន និងអ្នកគ្រប់គ្រងរោងចក្រ បាននាំគ្នារត់ចោលរោងចក្រ។
2018-08-10
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាទៅគណៈបញ្ជាការសន្តិសុខអចិន្រ្តយ៍ និងខេត្តរាជធានី ឲ្យត្រៀមកម្លាំងការពារសន្តិសុខ នៅថ្ងៃប្រកាសលទ្ធផលបណ្តោះអាសន្ន និងថ្ងៃប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោត។
2018-08-10
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ត្រូវបានសារព័ត៌មាន ហ្វ្រេស ញូវស៍ ស្រង់សម្ដីថា ក្រុមជំនាញយកបានទំព័រហ្វេសប៊ុកលោក ហ៊ុន សែន មកគ្រប់គ្រងវិញ នៅវេលាម៉ោង ១រសៀល នៅថ្ងៃទី១០ សីហាដដែល។
2018-08-10
មេដឹកនាំសហជីពលើកឡើងថា ផ្អែកលើតម្លៃទំនិញនៅលើទីផ្សារ និងតម្រូវការនានា រដ្ឋាភិបាលត្រូវដំឡើងប្រាក់ឈ្នូលគោលក្នុងឆ្នាំ២០១៩ ឲ្យខ្ពស់ជាងឆ្នាំ២០១៨ ទើបកម្មករអាចរស់នៅសមរម្យបាន។
2018-08-09
រដ្ឋាភិបាលប្រកាសថា ស្ថានភាពទឹកទន្លេ គិតត្រឹមម៉ោង ៥ល្ងាច នៅថ្ងៃទី៩ បានឡើងខ្ពស់ផុតពីកម្រិតប្រកាសការប្រុងប្រយ័ត្ន។
2018-08-04
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់សារព័ត៌មានក្នុងស្រុកថា ចំនួនមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បានកើនឡើងដល់ប្រាំនាក់ហើយ។
2018-08-04
ប្រជាកសិករនៅខេត្តត្បូងឃ្មុំ ត្អូញត្អែររឿងតម្លៃជ័រកៅស៊ូ និងម្រេចចុះថោកយ៉ាងគំហុកបន្ថែមទៀតចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោតមក ដែលបណ្ដាលឲ្យប៉ះពាល់ដល់ជីវភាពពួកគាត់យ៉ាងធ្ងន់ធ្ងរ។ អ្នកជំនាញកសិកម្ម យល់ថា របបលោកហ៊ុន សែន អសមត្ថភាពជួយជ្រោមជ្រែងកសិករ ដោយទម្លាក់កំហុសទៅលើបញ្ហាទីផ្សារអន្តរជាតិទៅវិញ
2018-08-03
កម្មករជាង ២០០នាក់ ធ្វើការនៅរោងចក្រ ជូលី អាប់ភើរ៉ែល (Julee Apparel) នៅរាជធានីភ្នំពេញ បន្ដនាំគ្នាធ្វើបាតុកម្មទាមទារឲ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលខែកក្កដា ក្រោយពេលឮដំណឹងថា ថៅកែរោងចក្រជនជាតិកូរ៉េ បានចងកសម្លាប់ខ្លួន កាលពីចុងខែកក្កដា ហើយក្រោយមក ភាគីពាក់ព័ន្ធដែលមានតួនាទីក្នុងក្រុមហ៊ុនបានរត់ចោលរោងចក្រ។
2018-08-03
ក្រុមហ៊ុននាំមុខគេខាងផ្នែកបណ្ដាញសង្គម គឺក្រុមហ៊ុនហ្វេសប៊ុក (Facebook) នៅតែបន្តកែសម្រួល និងអភិវឌ្ឍនូវមុខងារថ្មីៗ បន្ថែមទៀត សម្រាប់អ្នកប្រើប្រាស់ និងបន្ថែមទៅលើកម្មវិធីទាំងឡាយរបស់ខ្លួនរួមមាន ហ្វេសប៊ុក អ៊ីនស្តាក្រាម (Instagram) និងវ៉តសាប់ (WhatsApp)។