ប័ណ្ណសារព័ត៌មាន
2018-12-07
មន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញ គំរាមដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ឲ្យពង្រីកសេវារបស់ខ្លួន ដល់តំបន់ជនបទ បើពុំដូច្នោះទេ ពួកគេនឹងប្រឈមនឹងការបាត់បង់អាជ្ញាប័ណ្ណធ្វើអាជីវកម្មនេះ។
2018-12-07
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរិះគន់ថា ការមិនស្ថាបនានិងមិនជួសជុលផ្លូវក្នុងក្រុងសៀមរាប ប៉ះពាល់ធំធេងដល់កំណើនភ្ញៀវទេសចរ និងសកម្មភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ។ ពួកគេចោទថា អំពើពុករលួយក្នុងរឿងស្ថាបនាផ្លូវ នៅតែជាចំណុចសង្ស័យ ដែលជាហេតុធ្វើផ្លូវថ្នល់គ្មានគុណភាព។
2018-12-06
អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវ និងស៊ើបអង្កេត រកជនដែលបង្ហោះវីដេអូករណីជនជាតិចិនកាប់គ្នា នៅរាជធានីភ្នំពេញ ក្រោមហេតុផលថា ការបង្ហោះវីដេអូនោះ មានចេតនាបំពុលបរិយាកាស និងមានចេតនាអាក្រក់លើរបបដឹកនាំសព្វថ្ងៃ។
2018-12-06
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី និងសម្ដេចវររាជមាតា មុនីនាថ សីហនុ នៅថ្ងៃទី៦ ធ្នូ ទ្រង់យាងជាអធិបតីក្នុងពិធីប្រទានគ្រឿងសក្ការបូជា នៅចេតិយដែលជាទីតម្កល់អដ្ឋិធាតុវេជ្ជបណ្ឌិត បេអាត រីច្នឺរ (Beat Richner) ស្ថិតក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។
2018-12-06
អដ្ឋិធាតុវេជ្ជបណ្ឌិត បេអាត រីច្នឺរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានដង្ហែទៅបញ្ចុះនៅចេតិយនៅខាងមុខមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាបតាមបណ្ដាំរបស់លោករួចរាល់ ហើយ នៅថ្ងៃទី៥ ខែធ្នូ។
2018-12-05
មេដឹកនាំនៃរបបក្រុងភ្នំពេញ លោក ហ៊ុន សែន សម្រេចទិញថាមពលអគ្គិសនី ពីស្ថានីយបានហាត ប្រទេសឡាវ មកស្ថានីយស្ទឹងត្រែង ប្រទេសកម្ពុជា ក្នុងតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល និង៥០០គីឡូវ៉ុល។
2018-12-05
មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (CMAC) មានទិសដៅបោសសំអាតផ្ទៃដីមីន ឲ្យបានជាង១១០គីឡូម៉ែត្រការ៉េ ក្នុងឆ្នាំ២០១៨នេះ។
2018-12-04
អដ្ឋិធាតុវេជ្ជបណ្ឌិត បេអាត រីច្នឺរ (Beat Richner) នឹងត្រូវដង្ហែទៅបញ្ចុះនៅចេតិយនៅខាងមុខមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប នៅថ្ងៃពុធ ទី៥ ខែធ្នូ ស្អែកនេះ។
2018-12-02
មន្ត្រីសិទ្ធិមនុស្សកត់សម្គាល់ថា បញ្ហាគ្រឿងញៀននៅតែបន្តរីករាលដាល ហើយជនសង្ស័យភាគច្រើនដែលត្រូវបានឃាត់ខ្លួន ជាបន្តបន្ទាប់គឺជាក្រុមជួញដូរ និងអ្នកប្រើប្រាស់តូចតាច ដូច្នេះអាជ្ញាធរគួរតែបង្កើនសមត្ថភាព និងវិធានការបង្ក្រាបទៅលើក្រុមអ្នកជួញដូរគ្រឿងញៀនធំៗ ទើបមានប្រសិទ្ធភាព។
2018-12-02
ក្រសួងការពារជាតិបានអោយដឹងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារចម្រុះនៃគណៈកម្មាធិការព្រំដែនទូទៅ រវាងកម្ពុជានិងប្រទេសថៃ ដែលហៅកាត់ GBC ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប។
2018-12-01
ជនសង្ស័យទាំងនោះប្រាប់នគរបាលខេត្តព្រះសីហនុថា មូលហេតុដែលពួកគេវាយជនជាតិចិនទាំងនោះ ពួកគេខឹងនឹងជនជាតិចិន ដើររញ៉េរញ៉ៃពាសពេញផ្លូវ។
2018-11-30
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន អះអាងថា ដំណោះស្រាយដ៏ល្អបំផុត ដើម្បីកុំឲ្យសហគមន៍អឺរ៉ុប ដាក់គំនាបឲ្យកម្ពុជាបង់ពន្ធលើការនាំអង្ករចេញទៅទីផ្សារអឺរ៉ុបនោះ គឺលោក ហ៊ុន សែន ត្រូវតែស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។
2018-11-30
អាជ្ញាធររាជធានីខេត្ត និងក្រុងមួយចំនួន បានបើកយុទ្ធនាការព្រមគ្នាបង្ក្រាបគ្រឿងញៀន និងពិនិត្យមើលនូវភាពស្របច្បាប់របស់ជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា នាចុងខែវិច្ឆិកានេះ។
2018-11-29
រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាឲ្យមន្ត្រីចុះស្រង់ស្ថិតិ និងតម្លៃបន្ទប់ជួលតាមសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ និងរីហ្សត (Resort) នានា ក្នុងខេត្តព្រះសីហនុ ក្រោយរងការរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក ថា បន្ទប់ជួលស្នាក់នៅ បានឡើងថ្លៃខ្លាំង នៅខណៈដែលម្ចាស់អាជីវកម្មភាគច្រើន ជាជនជាតិចិន។
2018-11-26
មន្ត្រីសិទ្ធិមនុស្សកត់សម្គាល់ថា បញ្ហាគ្រឿងញៀននៅតែបន្តរីករាលដាល ហើយជនសង្ស័យជាច្រើនត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់។ បញ្ហានេះ បានធ្វើឱ្យពន្ធនាគារកាន់តែចង្អៀតណែន គ្មានការថយចុះឡើយ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំធ្ងន់ធ្ងរ។