ប័ណ្ណសារព័ត៌មាន
2018-01-25
មន្ត្រីនៃមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ លោក គឹម សុវណ្ណ ឲ្យដឹងនៅថ្ងៃទី២៤មករា ថា គម្រោងសាងសង់ផ្លូវរថភ្លើង នៅខេត្តបន្ទាយមានជ័យ បានតភ្ជាប់គ្នារួចរាល់ហើយ ក្នុងនោះនៅសល់តែផ្លូវស្ថានីយរទេះភ្លើងទេ ដែលមិនទាន់រួចរាល់នោះ។
2018-01-24
អតីតអ្នកជំនាញព្រំដែនកម្ពុជា និងជាអតីតមន្ត្រីជាន់ខ្ពស់ក្នុងសម័យសាធារណរដ្ឋ លោក ស៊ាន ប៉េងសែ ដែលតែងតែរិះគន់លោក ហ៊ុន សែន រឿងធ្វើឲ្យបាត់ទឹកបាត់ដីបាត់កោះទៅប្រទេសជិត បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២៣ ខែមករា នៅទីក្រុងប៉ារីស ប្រទេសបារាំង។
2018-01-24
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង ខែត្រស្ទឹងត្រែង អះអាងថា ភាពអសកម្មភាពរបស់អាជ្ញាធររដ្ឋាភិបាល ដែលបណ្ដោយឲ្យកើតមាន ល្បែងស៊ីសង រួមមាន កន្ទុយលេខ ជល់មាន់ និងបៀរជាដើមបានក្លាយជាទម្លាប់ក្នុងសង្គមខ្មែរ ដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋ និងអសន្តិសុខសង្គម។
2018-01-24
កម្មកររោងចក្រ ហ្គាវ័ន អាប់ភែរឹល (GAWON Apparel) នៅក្រុងតាខ្មៅ ខែត្រកណ្ដាល ដែលនាំគ្នាធ្វើកូដកម្មដោយបោះតង់ដេកតវ៉ានៅមុខរោងចក្រជិតពីរខែមកនេះប្រាប់ថា មានជើងកាងទៅរំខានពួកគាត់រាល់យប់ដើម្បីបង្ខំឲ្យពួកគាត់បញ្ឈប់សកម្មភាពដេកតវ៉ានៅមុខរោងចក្របែបនេះតទៅទៀត។
2018-01-23
មន្ត្រីសហជីពស៊ីខៅឌូប្រចាំរោងចក្រហ្គាវ័ន្ដ នៅក្រុងតាខ្មៅ លោក រ៉ាន់ បូរ៉ា បដិសេធថា ការធ្វើកូដកម្មបិទផ្លូវ ឬដេកតវ៉ានៅមុខរោងចក្រទាំងថ្ងៃទាំងយប់ និងការយកញ្ញតិទៅសុំអន្តរាគមន៍នៅខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាបំណងរបស់កម្មករទាំងអស់ ដោយគ្មានការញុះញង់ពីសហជីពនោះទេ។
2018-01-23
របាយការណ៍ប្រចាំឆ្នាំលើកទី៣៤ របស់គម្រោងរោងចក្រកាន់តែប្រសើរ ស្តីអំពីស្ថានភាពលក្ខខណ្ឌការងារនៅក្នុងវិស័យកាត់ដេរនៅកម្ពុជា រកឃើញថា កម្មវិធីតម្លាភាពរបស់គម្រោងនេះកំពុងតែមានឥទ្ធិពលជាវិជ្ជមានគួរឲ្យកត់សម្គាល់ ដើម្បីជំរុញឲ្យមានការអនុវត្តតាមបទដ្ឋានការងារនៅតាមបណ្ដារោងចក្រនានា។
2018-01-23
ពលរដ្ឋនៅខេត្តកោះកុងម្នាក់ បានស្លាប់ព្រោះពុលត្រីក្រពតក្រោយពលរដ្ឋរូបនេះ និងពលរដ្ឋផ្សេងទៀត ហូបសាច់ត្រីក្រពតក្លែមជាមួយស្រាបៀរ កាលពីថ្ងៃទី២២ ខែមករា។ បុរសដែលស្លាប់ជាអ្នកនេសាទ មានទីលំនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
2018-01-23
កម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងជាង ១០០នាក់ ដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី២៣ ខែមករា។ ទោះយ៉ាងណា ពួកគេត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាន់ពេលវេលា។
2018-01-23
អ្នកបញ្ជាទិញម៉ាកយីហោល្បីឈ្មោះ និងសហជីពពិភពលោក បានជ្រើសយកប្រទេសកម្ពុជា គឺជាប្រទេសសាកល្បងមុនគេនៅក្នុងតំបន់អាស៊ី សម្រាប់កម្មវិធី អាក់ហ្សិន ខូឡាបូរ៉េហ្សិន ត្រេនស្វ័មេសិន (Action, Collaboration,Transformation) ដែលអាចប្រែជាភាសាខ្មែរថា "សកម្មភាព សហប្រតិបត្តិ និងការកែទម្រង់"។ កម្មវិធីនេះមានគោលបំណងជជែកពិភាក្សាគ្នារកវិធីដើម្បីបង្កើនប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករកាត់ដេរនៅកម្ពុជា។
2018-01-23
ឃាតកម្មលើអតីតប្រធានសហជីពដ៏ល្បីឈ្មោះកាលពីជាង ១ទសវត្សមុន គឺជាឃាតកម្មដ៏កក្រើកមួយនៅចំកណ្ដាលទីក្រុងភ្នំពេញ ដែលធ្វើឲ្យមនុស្សពេញមួយនគរ ពិសេសស្រទាប់កម្មករស្ដាយរន្ធត់ និងស្ដាយស្រណោះនៅពេលបាត់បង់ មេដឹកនាំសហជីព ដែលពូកែខាងតស៊ូមតិ និងដឹកនាំកម្មករធ្វើបាតុកម្មនៅទីសាធារណៈនានា ដើម្បីទាមទារយុត្តិធម៌ និងសិទ្ធិសេរីភាពកម្មករ។
2018-01-23
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការរៀបចំធ្វើអត្តសញ្ញាណប័ណ្ណថ្មី តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប និងព័ត៌មានវិទ្យា អាចធ្វើឲ្យអាជ្ញាធររដ្ឋគ្រប់គ្រងទិន្នន័យពលរដ្ឋបានត្រឹមត្រូវ និងមានលក្ខណៈវិទ្យាសាស្ត្រ ព្រមទាំងងាយស្រួលក្នុងការដាក់ផែនការដើម្បីអភិវឌ្ឍផងដែរ។
2018-01-22
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ត្រូវបានគណៈកម្មាធិការនាយកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សម្រេចតែងតាំងរូបលោកជាទីប្រឹក្សានៃសមាគមនេះ កាលពីថ្ងៃទី២១ ខែមករា កន្លងទៅ។
2018-01-22
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធពិធីជួបជុំដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា គម្រប់ខួប១៤ឆ្នាំ នៅថ្ងៃទី២២ មករា នៅទីតម្កល់រូបសំណាកខាងមុខវត្តលង្កា រាជធានីភ្នំពេញ។
2018-01-22
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ចេញមុខប្រកាសជាសាធារណៈថា លោកនឹងចាត់វិធានការលើប៉ូលិសខណ្ឌពោធិសែនជ័យ ដែលធ្វេសប្រហែសក្នុងការប្រើប្រាស់អាវុធពេលចុះបង្ក្រាបល្បែងជល់មាន់ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកាលពីថ្ងៃទី២១ មករា។
2018-01-21
បុរសម្នាក់បានស្លាប់នៅនឹងកន្លែង នៅក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែងជល់មាន់មួយកន្លែងដែលមានទីតាំងស្ថិតនៅក្រោយផ្សារកាណាស៊ីធី ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ នៅថ្ងៃអាទិត្យទី២១ ខែមករា ឆ្នាំ២០១៨នេះ។