ប័ណ្ណសារព័ត៌មាន
2018-01-21
ភរិយាលោក ជា វិជ្ជា ដែលភៀសខ្លួនទៅរស់នៅក្រៅប្រទេសតាំងពីឆ្នាំ២០០៤ នៅតែដង្ហោយហៅយុត្តិធម៌ និងជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វែកមុខឃាតកពិតដែលសម្លាប់លោក ជា វិជ្ជា មកផ្ដន្ទាទោស។
2018-01-19
ពលរដ្ឋជាង ៥០០គ្រួសាររស់នៅឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង ដែលប៉ះពាល់ដោយការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ អះអាងថា ពួកគេមិនទាន់អាចធ្វើកសិកម្ម និងខកខានមិនបានធ្វើស្រែចិញ្ចឹមជីវិត ដោយសារតែក្រុមហ៊ុនពុំទាន់ភ្ជួររាស់ដី និងឈូសឆាយព្រៃឲ្យក្លាយជាវាលទាំងស្រុងសម្រាប់ពួកគេនៅឡើយទេ។ ពួកគេបន្តថា បញ្ហាបណ្ដាលឲ្យអ្នកភូមិមួយចំនួនខ្វះខាតស្បៀងអាហារ។
2018-01-19
មន្ត្រីសង្គមស៊ីវិលស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយចុះអង្កេតសកម្មភាពការងាររបស់លោក យ៉ឹក យូរ ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដែលគេសង្ស័យថា បានបង្កើតការិយាធិបតេយ្យ អនាធិបតេយ្យច្រើនកន្លែង ដើម្បីប្រមូលលុយពុករលួយពីក្រុមហ៊ុនឯកជន និងក្រុមអ្នករត់ការឯកសារនាំទំនិញចេញពីកំពង់ផែនេះ។
2018-01-18
មន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលយកញត្តិរបស់កម្មករចំនួន ២រោងចក្រដែលស្នើសុំអន្តរាគមន៍ករណីថៅកែជនជាតិកូរ៉េ មិនព្រមបើកប្រាក់ខែឲ្យពួកគាត់។ ទោះជាបានទទួលយកញត្តិហើយក៏ដោយ មន្ត្រីខុទ្ទកាល័យលោក គង់ ចំរើន មិនទាន់សន្យាថា នឹងឆ្លើយតបញត្តិស្នើសុំនៅថ្ងៃណានោះទេ។
2018-01-18
ក្រសួងព័ត៌មានដាក់កំហិតឲ្យវិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា FM102 MHz បញ្ឈប់ជួលម៉ោងផ្សាយបន្តទៅឱ្យអ្នកស្ថាប័នដទៃ នៅតាមបណ្ដាខេត្តនានា។
2018-01-17
ការសម្ដែងក្ដីព្រួយបារម្ភនេះ ក្រោយពេលដែលសមត្ថកិច្ច ចាប់បានជនបរទេសប្រព្រឹត្តិល្មើសច្បាប់ជាច្រើននាក់ ដែលកាន់ប័ណ្ណពណ៌លឿង មានសិទ្ធិស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជា។
2018-01-17
កម្មកររោងចក្រចំនួន២ ដែលមានថៅកែ ជាជនជាតិកូរ៉េ ត្រៀមដាក់ញត្តិដើម្បីសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ ខែមករា ក្រោយពេលពួកគេដេកតវ៉ានៅមុខរោងចក្រជាង ១ខែហើយ នៅតែគ្មានដំណោះស្រាយ។
2018-01-17
រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល ថ្លែងអះអាងថា ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបានការងារសំខាន់ៗរួមមាន៖ ការដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ល។
2018-01-17
មន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គម បានស្នើដល់សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ មានស្ថាប័នប្រដាប់អាវុធ និងតុលាការជាដើម ឲ្យរឹតបន្តឹងការអនុវត្តច្បាប់ ចំពោះជនប្រព្រឹត្តបទល្មើសជនជាតិចិន ឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់បទល្មើសឲ្យថយចុះ។
2018-01-15
អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងប្រជាពលរដ្ឋរស់ខេត្តព្រះសីហនុ កំពុងតាមដានចំណាត់ការ របស់មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធនានា ដែលបានចុះពិនិត្យការប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេស នៅលើផ្ទាំងប៉ាណូ ឬផ្ទាំងគំនូរសំណង់អាគារ ព្រមទាំងស្លាកយីហោផ្សេងៗ នាខេត្តព្រះសីហនុថាមានប្រសិទ្ធភាពដែរឬទេ?
2018-01-15
នេះជាការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ មករា នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ អ្នកឃ្លាំមើលបញ្ហាសង្គមសាទរចំពោះគម្រោងនេះ ក៏ប៉ុន្តែស្នើកុំឱ្យមានការកេងចំណេញនយោបាយពីមូលនិធិមួយនេះ។
2018-01-14
ការតវ៉ានោះ ធ្វើឡើងនៅមុខប៉ុស្តិ៍ត្រួតពិនិត្យក្បែរស្ពានទឹកថ្លា ក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ មករានេះ។ មន្ត្រីគយចល័តខេត្តបន្ទាយមានជ័យអះអាងថា គ្មានការយកប្រាក់នោះទេ ប៉ុន្តែជាការត្រួតពិនិត្យទំនិញ និងតម្រូវឱ្យពួកគាត់បង់ពន្ធស្របតាមច្បាប់ប៉ុណ្ណោះ។
2018-01-13
ក្រសួងការងារ ជំរុញឲ្យនិយោជក និងម្ចាស់សហគ្រាសបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រដ្ឋាភិបាលជូនកម្មករឲ្យកាន់តែលឿន។ លិខិតជូនដំណឹងរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ផ្សាយនៅថ្ងៃសៅរ៍ ទី១២ ខែមករា បញ្ជាក់ថា បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស បានរកឃើញបញ្ហាប្រឈមមួយចំនួនក្នុងការបើកប្រាក់ឧបត្ថម្ភដែលកន្លែងមួយចំនួនមានការយឺតយ៉ាវដោយមូលហេតុខ្វះឯកសារ និងខ្វះការផ្ដល់ព័ត៌មានអំពីការសម្រាលកូនរបស់កម្មករ។
2018-01-12
មន្ត្រីសង្គមស៊ីវិល និងយុវជនព្រួយបារម្ភខ្លាំងពីការកើនឡើងជនអន្តោប្រវេសន៍ខុសច្បាប់ដែលភាគច្រើនជាពលរដ្ឋវៀតណាម មកតាំងទីលំនៅប្រទេសកម្ពុជា យូរឆ្នាំណាស់មកហើយដែលរដ្ឋាភិបាលនៅពុំទាន់មានវិធានការច្បាប់ពេញលេញនៅឡើយទេ។ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅទឹកដីកម្ពុជា។
2018-01-11
ពលករខ្មែរមួយចំនួនដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានត្អូញត្អែរពីកត្តាជីវភាពថា ពួកគាត់ពិបាករកប្រាក់កម្រៃ ទើបសម្រេចចិត្តចាកចោលប្រពន្ធ និងកូនទៅធ្វើការជាកម្មករសំណង់ក្នុងប្រទេសថៃ។ ពួកគាត់អះអាងថា ការងារនៅក្នុងប្រទេសថៃ ពិបាកជាងការងារនៅក្នុងប្រទេសកំណើត ប៉ុន្តែដើម្បីអាចរស់បាន ពួកគាត់ត្រូវតែបង្ខំចិត្តរត់ទៅធ្វើការនៅថៃ ដោយសង្ឃឹមថា ថ្ងៃណាដែលមានប្រាក់គ្រប់គ្រាន់ អាចវិលទៅរស់នៅជួបជុំគ្នាក្នុងប្រទេសកំណើតវិញ។