ប័ណ្ណសារព័ត៌មាន
2018-01-11
ប្រជាពលរដ្ឋខ្មែររស់នៅតាមជាប់ព្រំដែនថៃ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាច្រើននាក់ បាននាំគ្នាជិះគោយន្តឆ្លងដែនតាមច្រករបៀងទាំងប្រថុយប្រថាន ដើម្បីទៅស៊ីឈ្នួលធ្វើការងារនៅប្រទេសថៃ ដោយខុសច្បាប់។ ការងារទាំងនោះ គឺអ្នកភូមិត្រូវធ្វើដំណើរចេញទៅនៅពេលព្រឹក ហើយត្រឡប់មកផ្ទះវិញពេលរសៀល និងអាចបានប្រាក់ចំណូលពីការងារឆ្លងដែននោះ ប្រមាណ ២ម៉ឺន ៥ពាន់រៀល (២៥.០០០) ក្នុងមួយថ្ងៃ។
2018-01-10
នេះជាអ្នកជំងឺទី២៧ហើយ ដែលបានស្លាប់ដោយសារមេរោគអេដស៍។ ក្រុមគ្រួសារជនរងគ្រោះបានប្រាប់កាសែតក្នុងស្រុកមួយថា ជនរងគ្រោះមានអាការៈធ្ងន់ធ្ងរ ដោយវ័យចាស់ជរា កម្លាំងខ្សោយខ្លាំង មិនអាចបរិភោគអាហារ និងមិនអាចផឹកថ្នាំពន្យារអាយុ តទៅទៀតបាន។
2018-01-10
អាជ្ញាធរនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានរកឃើញគ្រាប់បែកមួយគ្រាប់ទៀត ជាប្រភេទគ្រាប់ MK82 មានប្រវែង ១ម៉ែត្រកន្លះ (១៥០០មីលីម៉ែត្រ) ទម្ងន់ ២២៧គីឡូក្រាម និងមុខកាត់២៧៤ មីលីម៉ែត្រ ដែលទម្លាក់ពីលើយន្តហោះ B52 ក្នុងសម័យសង្គ្រាមទសវត្សឆ្នាំ១៩៧០។
2018-01-09
ចៅក្រមសាលាឧទ្ធរណ៍ បានបដិសេធបន្ធូរបន្ថយទោសដល់ស្ត្រីជាប់ចោទអូស្ត្រាលីម្នាក់ ដែលសុំបន្ធូរបន្ថយទោស ក្រោយសាលាដំបូងក្រុងភ្នំពេញ កាត់ទោសជាប់ពន្ធនាគារ១ឆ្នាំ ៦ខែ ដោយសារបានជួលស្ត្រីខ្មែរ ២នាក់ ឲ្យពពោះជំនួស ហើយបញ្ជូនក្មេងដែលកើតទៅឲ្យអតិថិជននៅក្រៅប្រទេស។
2018-01-09
សហជីពសេរីកម្មករ គ្រោងរៀបចំពិធីជួបជុំដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា អតីតប្រធានសហជីព គម្រប់ខួប១៤ឆ្នាំ។
2018-01-09
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋមួយចំនួន បានគាំទ្រលទ្ធផលនៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់អាជ្ញាធរជាតិ ដែលបានចាប់ផ្ដើមតាំងពីដើមឆ្នាំ២០១៧ មក។ ទន្ទឹមនឹងគ្នានេះ ពួកគេមើលឃើញពីភាពខ្វះចន្លោះមួយចំនួនដែលអាជ្ញាធរជាតិគួរតែប្ដូរយុទ្ធសាស្ត្របង្ក្រាបដើម្បីឲ្យយុទ្ធនាការបោសសំអាតគ្រឿងញៀននៅក្នុងប្រទេសកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាជាងចាប់តែអ្នកប្រើប្រាស់កំប៉ិកកំប៉ុកស្ទើរតែរកពន្ធនាគារដាក់គ្មាន។
2018-01-08
ក្រសួងមហាផ្ទៃ និងក្រសួងការងារ ប្រកាសដាក់ឲ្យប្រើប្រាស់ទីស្នាក់ការផ្ដល់លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេសចំនួន ៣កន្លែងផ្សេងគ្នា ជាផ្លូវការចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ដើម្បីសម្រួល និងពន្លឿនការផ្ដល់សេវាជូនពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេសថៃ។
2018-01-08
កម្មកររោងចក្រហ្គាវ័ន អាប់ភើរៀល (Gawon Apparel Co., Ltd.) នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ចោទថៅកែរោងចក្រថា បានរំលោភច្បាប់ការងារ និងរំលោភសិទ្ធរបស់កម្មករ ករណីថៅកែរោងចក្រចេញ សេចក្ដីប្រកាសបញ្ឈប់កម្មករទាំងជិត៦រយនាក់ ដែលបានធ្វើកូដកម្មកន្លងមក។
2018-01-07
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចដំឡើងប្រាក់ ១០ម៉ឺនរៀលប្រចាំខែ ឲ្យទៅមន្ត្រីជាប់កិច្ចសន្យាគ្រប់ក្រសួង និងស្ថាប័នថ្នាក់ជាតិ ក្រោមជាតិទាំងអស់ ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ។ ប្រាក់កម្រៃរបស់មន្ត្រីជាប់កិច្ចសន្យា នឹងឡើងដល់ចំនួន៦០ម៉ឺនរៀលក្នុងមួយខែ។
2018-01-07
មេសហជីព៤នាក់ទទួលបានការតែងតាំងជាសមាជិកគណៈកម្មការជាតិត្រួតពិនិត្យ ការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ ដើម្បីធានាការអនុវត្តសិទ្ធិការងារបានល្អ។
2018-01-07
ពលរដ្ឋខ្មែរអាមេរិកាំង ពី៣០០ ទៅ៥០០នាក់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វូនីញ៉ា (California) កាលពីថ្ងៃទី៦មករា បាននាំគ្នាធ្វើបាតុកម្មប្រឆាំងថ្ងៃទី៧ មករា ដែលពួកគេអះអាងថា ជាថ្ងៃវៀតណាមឈ្លានពានកម្ពុជា ទោះបីរដ្ឋាភិបាលកម្ពុជាបន្លំអះអាងថា ជាថ្ងៃរំដោះជាតិក្ដី។
2018-01-07
សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនសាជីវកម្មវិនិយោគ អូ.ស៊ី.អាយ.ស៊ី (OCIC) នឹងចាប់ផ្ដើមសាងសង់ស្ពានអាកាសថ្មើរជើងមួយនៅជិតពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានតម្លៃជាង ៣លានដុល្លារ នៅដើមឆ្នាំ២០១៨ នេះ។
2018-01-06
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ថា លោកកំពុងបារម្ភចំពោះវត្តមានដ៏ច្រើនលើសលប់នៃជនជាតិចិន ខេត្តព្រះសីហនុ។ ចំណែកពលរដ្ឋ និងអ្នកស្រាវជ្រាវស្នើសុំឲ្យមានការត្រួតពិនិត្យទៅលើជនជាតិចិន ទាំងនោះឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ខណៈជនជាតិចិន ទាំងនោះកំពុងបង្កបញ្ហាជាញឹកញាប់នៅខេត្តព្រះសីហនុ។
2018-01-06
បុគ្គលិកសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា កំពុងទន្ទឹងរង់ចាំសញ្ញាភ្លើងខៀវពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីធ្វើបាតុកម្មទទូចឲ្យសមត្ថកិច្ចច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ធូរបន្ថយពីការប្រថាប់ត្រានៅលើប័ណ្ណឆ្លងដែនទៅប្រទេសថៃ។ គម្រោងធ្វើបាតុកម្មនេះ បន្ទាប់ពីពួកគេបានដាក់លិខិតទៅអាជ្ញាធរខេត្តកាលពីថ្ងៃទី៣ ខែមករា ដើម្បីស្នើសុំធ្វើបាតុកម្មនៅផ្លូវជាតិលេខ៥ មុខវត្តប៉ាលេលេយ្យ ក្រុងប៉ោយប៉ែត និងមានអ្នកចូលរួមប្រមាណ ៥០០នាក់។
2018-01-06
អ្នកប្រើប្រាស់បណ្ដាញសង្គមសង្គមហ្វេសប៊ុក (Facebook) បានរិះគន់ខ្លាំងៗទៅលើក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ របស់កូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្ដល់ក្ដារមឈូសជាច្រើនជាអំណោយជូនជនចាស់ជរា។