ប័ណ្ណសារព័ត៌មាន
2018-01-05
ពលរដ្ឋ អ្នកច្បាប់ និងព្រះសង្ឃ បានរិះគន់ចំណាត់ការរបស់តុលាការខេត្តកណ្ដាល ចំពោះការចេញដីកាសម្រេចសម្លាប់សត្វមាន់ចំនួន ៩២ក្បាល ថាធ្វើឡើងមិនត្រឹមត្រូវ ខុសទាំងច្បាប់សាសនា និងច្បាប់រដ្ឋ។ សមត្ថកិច្ចកាលពីខែចុងឆ្នាំ២០១៧ បានបង្ក្រាបកន្លែងជល់មាន់ខុសច្បាប់ធំជាងគេនៅកម្ពុជា មួយកន្លែង ដែលគ្រប់គ្រងដោយក្មួយប្រសាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
2018-01-05
អាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ផ្ដើមយុទ្ធនាការទ្រង់ទ្រាយធំចាប់អ្នកបើកបរដែលជិះបញ្ច្រាសផ្លូវ មិនពាក់មួកសុវត្ថិភាព និងមិនបំពាក់កញ្ចក់ជាដើម។
2018-01-03
អាណាព្យាបាលកុមារីពីរនាក់ជាជនជាតិដើមភាគតិចចារ៉ាយ រស់នៅខែត្ររតនគិរី សម្រេចទទួលសំណង ១ម៉ឺន ២ពាន់ដុល្លារ ពីនគរបាលម្នាក់ដែលចាប់រំលោភកូនស្រីរបស់ខ្លួនពីរនាក់ ដើម្បីបញ្ចប់សំណុំរឿងព្រហ្មទណ្ឌ។
2018-01-03
សន្តិសុខរបស់ក្រុមហ៊ុន SSC ម្នាក់ខ្យល់គរស្លាប់ភ្លាមៗ ក្នុងចំណោមជាង ២០នាក់ផ្សេងទៀត កំពុងតវ៉ានៅក្នុងក្រុមហ៊ុន ដែលមានទីតាំងនៅម្ដុំវិទ្យាល័យឥន្ទ្រទេវី ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីទាមទារសុំបើកប្រាក់ឈ្នួល នៅព្រឹកថ្ងៃទី៣ ខែមករា។
2018-01-02
ភ្ញៀវទេសចរដែលទៅទស្សនា ខែត្រព្រះសីហនុ ត្អូញត្អែរថា ផ្ទះសំណាក់ និងសណ្ឋាគារ ឡើងកប់ពពក អំឡុងពេលបុណ្យឆ្លងចូលឆ្នាំសកល។ ពួកគាត់ថា ផ្ទះសំណាក់មួយបន្ទប់ ដែលពីមុនតម្លៃ១៥ដុល្លារ ឥឡូវឡើងដល់៥០ដុល្លារ ទៅជាង ២០០ដុល្លារក្នុងមួយយប់។
2018-01-01
ប្រជាពលរដ្ឋរបស់ថៃ រាប់រយគ្រួសារ នៅឃុំប៉ូងណាំរ៉ន ស្រុកថាប់សៃ (Thap Sai) ខេត្តចាន់បុរី (Chanthaburi) ជាប់ព្រំប្រទល់ស្រុកសាលាក្រៅខេត្តប៉ៃលិន កម្ពុជា និយមប្រើប្រាស់ភាសាខ្មែរដើម្បីទំនាក់ទំនងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែពួកគេមើលឃើញថា ក្មេងៗជំនាន់ក្រោយ នឹងមិនសូវមានអ្នកប្រើប្រាស់ភាសាខ្មែរទៀតទេ ដោយពួកគេភាគច្រើនប្រើប្រាស់ភាសាថៃ ដើម្បីទំនាក់ទំនងគ្នាទៅវិញ។