ប័ណ្ណសារព័ត៌មាន
2018-01-31
ប្រជាពលរដ្ឋធ្វើការងារជាកម្មករសំណង់ ឲ្យក្រុមហ៊ុនអេម៉ារីអូ (EMARIO) អះអាងថា នឹងបន្តលើកបដាតវ៉ា ដល់ពីមុខសាលាខេត្តព្រះសីហនុ និងសាលាដំបូងខេត្តនេះ នៅថ្ងៃខាងមុខទៀត បើអាជ្ញាធរស្ថាប័នពាក់ព័ន្ធ មិនជួយអន្តរាគមន៍បើកប្រាក់បៀវត្សចំនួន ៣ខែ ដែលថៅកែក្រុមហ៊ុននេះ មិនព្រមបើកឲ្យពួកគេ។
2018-01-31
ឯកអគ្គរាជទូតអូស្ត្រាលី ទទួលបន្ទុកកិច្ចការស្ត្រីនិងកុមារី នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី២ ខែកុម្ភៈ ដើម្បីពិនិត្យកម្មវិធីជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលីសម្រាប់ស្ត្រីនិងកុមារី។
2018-01-31
សមត្ថកិច្ចខែត្រមណ្ឌលគិរី និងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅពុំទាន់ចាប់ជនល្មើសដែលបាញ់សម្លាប់មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល មន្ត្រីអាវុធហត្ថ និងមន្ត្រីបរិស្ថានចំនួន ៣នាក់បាននៅឡើយទេ នៅថ្ងៃទី៣១ ខែមករា។
2018-01-31
កម្មករ-កម្មការិនីនៃរោងចក្រ សេឌូណូ ខេមបូនីតធីង ជិត៧០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី៣០ ខែមករា។ រោងចក្រនេះ ស្ថិតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
2018-01-30
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល មន្ត្រីអាវុធហត្ថ និងមន្ត្រីបរិស្ថានចំនួន ៣នាក់ ត្រូវបានជនសង្ស័យបាញ់សម្លាប់នៅក្នុងព្រៃ កាលពីយប់ថ្ងៃទី៣០ ខែមករា។ សមត្ថកិច្ចសង្ស័យថា ឈ្មួញជួញដូរឈើខុសច្បាប់អ្នកបាញ់សម្លាប់មន្ត្រីទាំងនោះ។
2018-01-29
សមត្ថកិច្ចបានដកហូត សំបកកំប៉ុង ១លីត្រ ចំនួន១៣ធុង ស្មើនឹងជាង ២ម៉ឺនកំប៉ុង សម្ភារៈផលិតប្រេងក្លែងក្លាយជាច្រើនមុខផ្សេងទៀត នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងផលិតប្រេងម៉ាស៊ីន ក្លែងក្លាយ កាលពីថ្ងៃទី២៦ មករា។
2018-01-28
ក្រុមប្រជាពលរដ្ឋអះអាងថា ក្រុមហ៊ុននេះ បានសន្យាជាមួយពលរដ្ឋ អំពីការផ្ញើ ឬតម្កល់លុយដើម្បីបានការប្រាក់ខ្ពស់ ប៉ុន្តែការពិតក្រុមហ៊ុននោះមិនគោរពតាមកិច្ចសន្យានោះឡើយ។
2018-01-28
បញ្ហារថយន្តពាក់ស្លាកលេខ« ខ.ម» សម្រាប់យោធា ឬន.ប សម្រាប់នគរបាល មិនត្រឹមត្រូវ នៅតែជាបញ្ហាខុសច្បាប់ដដែលៗ ច្រើនអាណត្តិហើយ។ បញ្ហាដដែលនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ចេញបញ្ជាជាថ្មីម្ដងទៀត ឲ្យកងរាជអាវុធហត្ថចាប់ភ្លាមៗ និងដោយគ្មានការតវ៉ានូវរថយន្តទាំងឡាយណា ដែលពាក់ស្លាក«ខ.ម» ខុសច្បាប់ និងមិនបង់ពន្ធចូលរដ្ឋ។
2018-01-27
លោក អេង រ៉ាន់ ញោមប្រុសរបស់ព្រះសង្ឃ ហន សុផាន្នី សមាជិកបណ្ដាញព្រះសង្ឃឯករាជ្យ មុននឹងស្លាប់បានប្រាប់ភរិយាថា លោកចង់ជួបមុខកូនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តបាត់ដំបង នៅដង្ហើមចុងក្រោយ ដើម្បីស្លាប់ទៅលោកបិទភ្នែកជិត ប៉ុន្តែលោកមិនបានសម្រេចបំណងមុនស្លាប់ឡើយ។ លោក អេង រ៉ាន់ បានស្លាប់ កាលពីយប់ថ្ងៃទី២២ មករា ក្នុងជន្មាអាយុ ៥៥ឆ្នាំដោយសារជំងឺ។
2018-01-25
ការសម្រេចបញ្ជូនជនសង្ស័យមកតុលាការនៅថ្ងៃទី២៥ ខែមករា នេះ ក្រោយសមត្ថកិច្ចចម្រុះចុះឆែកឆេរកន្លែងវេចខ្ចប់ប៊ីចេងក្លែងក្លាយ ដែលរងបណ្ដឹងរំលោភកម្មសិទ្ធិបញ្ញា របស់ក្រុមហ៊ុនប៊ីចេងរូបវែក ដែលជាម្ចាស់ដើមនៃក្រុមហ៊ុនថៃ និងរឹបអូសប៊ីចេង ក្លែងក្លាយបានជាង ៣.៥តោន។
2018-01-25
មន្ត្រីនៃមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ លោក គឹម សុវណ្ណ ឲ្យដឹងនៅថ្ងៃទី២៤មករា ថា គម្រោងសាងសង់ផ្លូវរថភ្លើង នៅខេត្តបន្ទាយមានជ័យ បានតភ្ជាប់គ្នារួចរាល់ហើយ ក្នុងនោះនៅសល់តែផ្លូវស្ថានីយរទេះភ្លើងទេ ដែលមិនទាន់រួចរាល់នោះ។
2018-01-24
អតីតអ្នកជំនាញព្រំដែនកម្ពុជា និងជាអតីតមន្ត្រីជាន់ខ្ពស់ក្នុងសម័យសាធារណរដ្ឋ លោក ស៊ាន ប៉េងសែ ដែលតែងតែរិះគន់លោក ហ៊ុន សែន រឿងធ្វើឲ្យបាត់ទឹកបាត់ដីបាត់កោះទៅប្រទេសជិត បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២៣ ខែមករា នៅទីក្រុងប៉ារីស ប្រទេសបារាំង។
2018-01-24
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង ខែត្រស្ទឹងត្រែង អះអាងថា ភាពអសកម្មភាពរបស់អាជ្ញាធររដ្ឋាភិបាល ដែលបណ្ដោយឲ្យកើតមាន ល្បែងស៊ីសង រួមមាន កន្ទុយលេខ ជល់មាន់ និងបៀរជាដើមបានក្លាយជាទម្លាប់ក្នុងសង្គមខ្មែរ ដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋ និងអសន្តិសុខសង្គម។
2018-01-24
កម្មកររោងចក្រ ហ្គាវ័ន អាប់ភែរឹល (GAWON Apparel) នៅក្រុងតាខ្មៅ ខែត្រកណ្ដាល ដែលនាំគ្នាធ្វើកូដកម្មដោយបោះតង់ដេកតវ៉ានៅមុខរោងចក្រជិតពីរខែមកនេះប្រាប់ថា មានជើងកាងទៅរំខានពួកគាត់រាល់យប់ដើម្បីបង្ខំឲ្យពួកគាត់បញ្ឈប់សកម្មភាពដេកតវ៉ានៅមុខរោងចក្របែបនេះតទៅទៀត។
2018-01-23
មន្ត្រីសហជីពស៊ីខៅឌូប្រចាំរោងចក្រហ្គាវ័ន្ដ នៅក្រុងតាខ្មៅ លោក រ៉ាន់ បូរ៉ា បដិសេធថា ការធ្វើកូដកម្មបិទផ្លូវ ឬដេកតវ៉ានៅមុខរោងចក្រទាំងថ្ងៃទាំងយប់ និងការយកញ្ញតិទៅសុំអន្តរាគមន៍នៅខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាបំណងរបស់កម្មករទាំងអស់ ដោយគ្មានការញុះញង់ពីសហជីពនោះទេ។