ប័ណ្ណសារព័ត៌មាន
2018-11-30
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន អះអាងថា ដំណោះស្រាយដ៏ល្អបំផុត ដើម្បីកុំឲ្យសហគមន៍អឺរ៉ុប ដាក់គំនាបឲ្យកម្ពុជាបង់ពន្ធលើការនាំអង្ករចេញទៅទីផ្សារអឺរ៉ុបនោះ គឺលោក ហ៊ុន សែន ត្រូវតែស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។
2018-11-30
អាជ្ញាធររាជធានីខេត្ត និងក្រុងមួយចំនួន បានបើកយុទ្ធនាការព្រមគ្នាបង្ក្រាបគ្រឿងញៀន និងពិនិត្យមើលនូវភាពស្របច្បាប់របស់ជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា នាចុងខែវិច្ឆិកានេះ។
2018-11-29
រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាឲ្យមន្ត្រីចុះស្រង់ស្ថិតិ និងតម្លៃបន្ទប់ជួលតាមសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ និងរីហ្សត (Resort) នានា ក្នុងខេត្តព្រះសីហនុ ក្រោយរងការរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក ថា បន្ទប់ជួលស្នាក់នៅ បានឡើងថ្លៃខ្លាំង នៅខណៈដែលម្ចាស់អាជីវកម្មភាគច្រើន ជាជនជាតិចិន។
2018-11-26
មន្ត្រីសិទ្ធិមនុស្សកត់សម្គាល់ថា បញ្ហាគ្រឿងញៀននៅតែបន្តរីករាលដាល ហើយជនសង្ស័យជាច្រើនត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់។ បញ្ហានេះ បានធ្វើឱ្យពន្ធនាគារកាន់តែចង្អៀតណែន គ្មានការថយចុះឡើយ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកជាប់ឃុំធ្ងន់ធ្ងរ។
2018-11-25
ប្រជាពលរដ្ឋ ឬអាណាព្យាបាល និង ភ្ញៀវទេសចរមួយចំនួន រស់នៅខេត្តព្រះសីហនុ បានបង្ហាញការព្រួយបារម្ភ ចំពោះការបញ្ហាអសន្តិសុខក្នុងការរស់នៅ ព្រោះពួកគាត់សង្កេតឃើញថា មូលដ្ឋាននេះ បានបន្តកើតមានបទល្មើសចោរកម្មលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀន និងក្មេងទំនើងជាដើម មិនទាន់មានសញ្ញាថយចុះទេ
2018-11-24
ពលរដ្ឋរស់នៅក្រុងសៀមរាប ខេត្តសៀមរាប អំពាវនាវឲ្យអាជ្ញាធរខេត្តនេះ និងក្រសួងសាធារណការស្ថាបនាផ្លូវ ក្នុងក្រុងសៀមរាប មាននិរន្តរភាព គ្មានអំពើពុករលួយ និងមានការទទួលខុសត្រូវខ្ពស់។ ការលើកឡើងបែបនេះ ស្របពេលដែលក្រសួងសាធារណការបានប្ដេជ្ញាចិត្តស្ថាបនាផ្លូវក្នុងក្រុងសៀមរាបទាំងអស់ឡើងវិញឲ្យបានស្អាត។
2018-11-24
មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរ ដែលចូលទៅទស្សនាខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះបានថយចុះ បើប្រៀបធៀបឆ្នាំមុន។
2018-11-24
នៅថ្ងៃចុងបញ្ចប់ពិធីបុណ្យអុំទូក កាលពីថ្ងៃទី២៣ វិច្ឆិកា ព្រះមហាក្សត្រ នរោត្ដម សីហមុនី បាន ប្រទានរង្វាន់ដល់ដល់កីឡាករអុំទូកដែលទទួលបានជ័យជំនះ ក្នុងការប្រណាំងទូកអស់រយៈពេល៣ថ្ងៃមកនេះដែរ។
2018-11-23
ពលរដ្ឋដើរកម្សាន្ត ក្នុងពិធីបុណ្យអុំទូក រអ៊ូរទាំដូចរាល់ឆ្នាំថា ថ្លៃផ្ញើម៉ូតូឡាន នៅមានតម្លៃខ្ពស់ ប៉ុន្តែមិនឃើញអាជ្ញាធរចាត់វិធានការ ដោះស្រាយសោះ។ ពួកគេស្នើបញ្ឈប់ទម្លាប់កេងប្រវ័ញ្ចពលរដ្ឋក្នុងឱកាសពិធីបុណ្យទានជាតិ។
2018-11-23
អាជ្ញាធរជំនាញរកឃើញ មានទំនិញនិងចំណីអាហារមួយចំនួនខូចគុណភាព និងមានសារធាតុគីមី កំពុងចរាចរលក់ដូរក្នុងពិធីបុណ្យអុំទូក។ សង្គមស៊ីវិលយល់ថា អាជ្ញាធរជំនាញគួរតែអនុវត្តវិធានការបង្ក្រាបអោយបានទូលំទូលាយជាងនេះ និងធ្វើជាប្រចាំមិនមែនធ្វើតែមួយពេលៗឡើយ។
2018-11-23
ប្រជាពលរដ្ឋមូលដ្ឋានរាយការណ៍ថា អ្នកនេសាទល្មើសច្បាប់ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ឈ្មោះ សៃយ៉ឺន ឬស្បៃមុងក្រឡាល្អិត រាប់រយម៉ែត្រ នៅលើផ្ទៃបឹងខ្សាច់ស និងផ្ទៃបឹងស្នេហ៍ស្ថិតនៅ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។
2018-11-23
ពលរដ្ឋរស់នៅក្រុងសៀមរាប និងភ្ញៀវទេសចរទៅទស្សនាពិធីបុណ្យអុំទូកនៅខេត្តសៀមរាប រិះគន់អាជ្ញាធរខេត្តនេះថា អភិវឌ្ឍន៍ផ្លូវមិនបានឆ្លើយតបតម្រូវការរបស់ពលរដ្ឋ និងមានផ្លូវលំក្នុងក្រុងជាច្រើនខ្សែខូចខ្ទេចខ្ទីលំបាកធ្វើដំណើរ។
2018-11-22
ប្រជាពលរដ្ឋ និងសង្គមស៊ីវិល នៅតែចង់ឃើញរបបក្រុងភ្នំពេញ ស្វែងរកមូលហេតុពិត និង អ្នកទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ជាន់គ្នាស្លាប់ជិត៤០០នាក់នៅលើស្ពានកោះពេជ្រ ក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១០។
2018-11-22
គណៈសង្ឃរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ហាមព្រះសង្ឃនិមន្ដចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ក្នុងទីតាំងមនុស្សអ៊ូអរ ដោយសំអាងហេតុថាដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនា។
2018-11-22
ប្រជាពលរដ្ឋនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងរាប់រយគ្រួសារខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ និងរាប់ពាន់គ្រួសារទៀតគ្មានទឹកបញ្ចូលស្រែ ដោយសារពុំមានភ្លៀងធ្លាក់ជាច្រើនខែមកហើយ។