ប័ណ្ណសារព័ត៌មាន
2018-11-13
សង្គមស៊ីវិលធ្វើការងារទាក់ទងនឹងពលករចំណាកស្រុក និងពលករខ្មែរ ដែលកំពុងធ្វើការងារនៅប្រទេសថៃគាំទ្រការរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ពលករខែ្មរនៅថៃ ប៉ុន្តែទាមទារឲ្យការរៀបចំការងារនេះប្រកបដោយប្រសិទ្ធិភាព។
2018-11-13
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន អះអាងថា ដើម្បីបញ្ចប់បណ្ដឹងលើប្រធាន និងសកម្មជនសហជីពទាំងអស់ ដើមបណ្តឹងត្រូវតែដកបណ្តឹងទាំងនោះពីតុលាការ។
2018-11-13
អ្នកវិភាគនយោបាយវ័យក្មេងលោក ហង្ស វិទូ មើលឃើញថា ការព្យាយាមបំផុសយុវជនខ្មែរឲ្យជាប់រវល់ចូលរួមក្នុងសកម្មភាពដណ្តើមយក ឬបំបែកកំណត់ត្រាពិភពលោក World Guinness Record អាចបង្កឲ្យមានការបែកបាក់សាមគ្គីភាពជាតិ ប្រសិនបើនៅតែមានការរើសអើង និងភាពលំអៀងផ្នែកនយោបាយក្នុងចំណោមយុវជនខ្មែរ ដែលមាននិន្នាការនយោបាយផ្ទុយគ្នា។
2018-11-08
មន្ត្រីសង្គមស៊ីវិលដែលធ្វើការពារសិទ្ធិពលករខ្មែរនៅក្រៅប្រទេស ស្នើសុំឲ្យរបបក្រុងភ្នំពេញជួបជជែកជាមួយភាគីថៃ ដើម្បីរកដំណោះស្រាយជួយពលករខ្មែរ ដែលកំពុងធ្វើការងារខុសច្បាប់។
2018-11-08
កីឡាការិនីគុនល្បុក្កតោ អំពាវនាវរកការគាំទ្រឲ្យបានច្រើនពីពលរដ្ឋខ្មែរនៅក្រៅប្រទេស ដើម្បីជួយផ្សព្វផ្សាយគុនខ្មែរមួយនេះ នៅលើឆាកអន្តរជាតិ។
2018-11-08
ក្នុងខួបទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា លោក កឹម សុខា ថា ការទាមទារ និងការថែរក្សាការពារឯករាជ្យជាតិពិតប្រាកដទៅបាន គឺអាស្រ័យលើការរួបរួមជាតិ។
2018-11-07
លោក ហេង រតនា អំពាវនាវដល់ពលរដ្ឋ និងអ្នកអនុវត្តច្បាប់ឱ្យចូលរួមប្រឆាំងការជួញដូរ និងហូបសាច់សុនខនៅកម្ពុជា ដែលលោកបានហៅទង្វើនេះថាជា ភាពអសកម្មក្នុងសង្គមខ្មែរ ដែលគួរលុបបំបាត់ដើម្បីលើកកម្ពស់ប្រពៃណី និងសីលធម៌សង្គមខ្មែរ។
2018-11-07
អំពើពុករលួយ និង ការរើសអើងនៅក្នុងសាលាវិទ្យាល័យមេសាង នៅខេត្តព្រៃវែង ធ្វើឲ្យគ្រូវិទ្យាល័យម្នាក់ ត្រូវបង្ខំចិត្តប្រកាសស្វែងរកយុត្តិធម៌តាមប្រព័ន្ធផ្សព្ធផ្សាយ ព្រោះតែលោកអស់សង្ឃឹម ពីការមិនយកចិត្តទុកដាក់របស់នាយកសាលា និងមន្រ្តីក្រសួងអប់រំ។
2018-11-07
សង្គមស៊ីវិលលើកឡើងបែបនេះ ដោយសារតែ សមត្ថកិច្ចប្រទេសថៃកំពុងសម្រុកចុះចាប់ពលរដ្ឋខ្មែររាប់រយនាក់ជារៀងរាល់ថ្ងៃបញ្ជូនមកកម្ពុជាវិញ។
2018-11-07
ឯកសារដែលត្រូវភ្ជាប់ទៅជាមួយដើម្បីធ្វើអត្តសញ្ញាណប័ណ្ណនេះ មានដូចជា សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្តសញ្ញាណប័ណ្ណខ្មែរគំរូចាស់។
2018-11-06
អាជ្ញាធររបបក្រុងភ្នំពេញបានបណ្ដេញជនជាតិប៉ាគីស្ថាន ចំនួន៣នាក់ ក្នុងនោះមានម្នាក់ជាស្ត្រី ឱ្យត្រឡប់ទៅកាន់ប្រទេសកំណើតវិញ បន្ទាប់ពីអាជ្ញាធរបានរកឃើញថាពួកគេស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅកម្ពុជា។
2018-11-06
លោក កែ គឹមយ៉ាន ក៏ស្នើឲ្យភាគីថៃបន្តចូលរួមអនុវត្តគម្រោងសុវត្ថិភាពទន្លេមេគង្គ បន្តជួយកសាងហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលជាតិផ្ដល់សេវាព្យាបាលស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ខេត្តព្រះសីហនុ។
2018-11-06
ប្រធានចលនាសង្រ្គោះជាតិនៅប្រទេសជប៉ុន លោក ហៃ វណ្ណា បានប្រាប់អាស៊ីសេរី នៅថ្ងៃទី៦ វិច្ឆិកាថា លោកបានរៃអង្គាសថវិកាពីពលរដ្ឋខ្មែរ ដែលនិយមប្រជាធិបតេយ្យ ពីគ្រប់ទិសទីបានជិតគ្រប់ចំនួនហើយ ដើម្បីកសាងសំណុំរឿងប្តឹងលោក ហេង សួរ មន្រ្តីនាំពាក្យក្រសួងការងារ ដែលសង្ស័យថា បានគំរាមសម្លាប់អ្នកតវ៉ា។
2018-11-06
ក្រុមហ៊ុន ឯកជនមួយឈ្មោះ ស្ប៉ារូ ហគ ហ្វា អ៊ីស (SparrowHawk Far East) បានសាកល្បងប្រើឧបករណ៍បច្ចេកវិទ្យាថ្មីសម្រាប់កំណត់ទីតាំងរណ្ដៅសាកសព ស្វែងរកអដ្ឋិធាតុជនរងគ្រោះនៅសម័យខ្មែរក្រហម។
2018-11-05
ការព្រួយបារម្ភនេះ ដោយសារតែបច្ចុប្បន្នភាពខេត្តព្រះសីហនុ មានជនជាតិចិន បានធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅតាមភោជនីយដ្ឋាន ពិសេសក្លឹបកម្សាន្តរាត្រី ដែលមានថៅកែជាជនជាតិចិន មានរូបភាពយ៉ាងអនាធិបតេយ្យ។