ប័ណ្ណសារព័ត៌មាន
2018-11-03
អាជ្ញាធរក្នុងខេត្តស្វាយរៀង កាលពីចុងសប្ដាហ៍នេះ បានឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ពីបទប្រើប្រាស់និងជួញដូរគ្រឿងញៀន នៅទីក្រុងបាវិត ខេត្តស្វាយរៀង ដែលស្ថិតនៅជាប់ និងព្រំដែនប្រទេសវៀតណាម។
2018-11-03
ជនជាតិចិន នៅខេត្តព្រះសីហនុ ៧នាក់ ភេទប្រុស ក្នុងវ័យចន្លោះពី២០ ទៅ ៣០ឆ្នាំ ត្រូវបានសមត្ថកិច្ចខេត្តនេះ ឃាត់ខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរ ឬប្រើប្រាស់គ្រឿងញៀន។ អ្នកទាំងនេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១ និងទី២ ខែវិច្ឆិកា។
2018-11-03
អ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោកថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាមទារសមត្ថកិច្ច អនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាព និងត្រូវអប់រំផ្សព្វផ្សាយឲ្យពលរដ្ឋបានដឹងបន្ថែមទៀតពីការអនុវត្តច្បាប់ ឬការបើកបរដោយគោរពច្បាប់។
2018-11-02
មន្ត្រីរបបលោក ហ៊ុន សែនអះអាងថា ការបញ្ជូនកងទ័ពមួកខៀវទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រនៃអង្គការសហប្រជាជាតិបង្ហាញថា កម្ពុជាស្រលាញ់សន្តិភាព និងធ្វើឲ្យកម្ពុជាល្បីក្នុងឆាកអន្តរជាតិ។
2018-11-02
ប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) លោក នី សុខា ស្វាគមន៍វិធានការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការបង្រៀន ម្ចាស់សិប្បកម្មស្ដីពីបទដ្ឋានបច្ចេកទេស ក្នុងការផលិតស្រាស ក្នុងខេត្តក្រចេះ។
2018-11-02
អាជ្ញាធរនៃរបបក្រុងភ្នំពេញកាលពីថ្ងៃទី១ វិច្ឆិកា បានចាប់ខ្លួនបុរសម្នាក់នៅខណ្ឌពោធិ៍សែនជ័យ ដែលអាជ្ញាធរអះអាងថា ជាក្រុមបក្ខពួកដែលប៉ុនប៉ងបង្កអសន្តិសុខ និងបំផ្ទុះភេរវកម្មប្រឆាំងរបបលោក ហ៊ុន សែន ។