ប័ណ្ណសារព័ត៌មាន
2018-02-27
អនុប្រធានសហជីពសេរីកម្មករកម្ពុជា លោក ម៉ាន់ សេងហាក់ អំពាវនាវសុំឲ្យរបបលោក ហ៊ុន សែន បន្តអនុវត្តដោះស្រាយបញ្ហាកម្មករជាប្រចាំ ដែលរងគ្រោះដោយសារថៅកែរោងចក្ររត់ចោលមិនបានបើកប្រាក់ខែអោយ។
2018-02-26
កូនប្រុស ៤នាក់ ក្នុងចំណោម ៥នាក់ របស់លោកបណ្ឌិត កែម ឡី ដែលទើបតែបានទៅតាំងទីលំនៅថ្មីនៅប្រទេសអូស្ត្រាលី ជាមួយម្តាយ គឺអ្នកស្រី ប៊ូ រចនា បានទៅចុះឈ្មោះចូលរៀននៅសាលារៀនរដ្ឋមួយកន្លែងក្នុងក្រុងស្ព្រីងវែល (Springvale) រដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
2018-02-26
ខៅអ៊ីដាង ជាឈ្មោះភ្នំមួយ ដែលឋិតនៅក្នុងឃុំខូខ្លាន ស្រុកតាផៈយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។ ជើងភ្នំនេះ ធ្លាប់ផ្ដល់ជាទីជម្រកដល់ជនភៀសខ្លួនខ្មែររាប់សែននាក់ ឲ្យបានស្នាក់អាស្រ័យផុតពីទុក្ខភ័យ ក្នុងពេលដែលពលរដ្ឋខ្មែរទាំងនោះកំពុងរត់គេចពីសង្គ្រាមក្នុងប្រទេសកម្ពុជា នៅឆ្នាំ ១៩៧៩ និងពេញមួយទសវត្សឆ្នាំ១៩៨០។
2018-02-25
កាលពីចុងសប្តាហ៍នេះ មេដឹកនាំក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែងថា របបលោកនឹងទទួលខុសត្រូវការផ្តល់អាហារដល់កុមារនៅតាមសាលារាប់លាននាក់វិញ ក្រោយបញ្ចប់កម្មវិធីស្បៀងអារហារអន្តរជាតិ (World Food Programme)។
2018-02-24
សាច់ញាតិដែលអះអាងថា មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត វាយទាត់ធាក់ទៅលើជនរងគ្រោះឲ្យរងរបួសធ្ងន់បានទៅស្វែងរកកិច្ចអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យជួយដាក់ពាក្យប្ដឹងរកយុត្តិធម៌។
2018-02-22
អំពើពុករលួយនៅកម្ពុជាបណ្ដាលមកពីប្រព័ន្ធច្បាប់មានភាពទន់ខ្សោយ ខ្វះតម្លាភាពព័ត៌មានអំពីការចំណូលចំណាយថវិកាជាតិ ខ្វះតម្លាភាពនៃការគ្រប់គ្រងធនធានធម្មជាតិ មានការរឹតត្បិតសេរីភាពសារព័ត៌មាន និងការធ្វើទុក្ខបុកម្នេញដល់ក្រុមអង្គការសង្គមស៊ីវិលជាដើម។
2018-02-21
អតីតប្រធានបណ្ដាញព្រះសង្ឃឯករាជ្យព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ និងប្រជាពលរដ្ឋដែលគោរពស្រលាញ់លោកបណ្ឌិត កែម ឡី រស់នៅប្រទេសអូស្ត្រាលី គ្រោងបង្កើតយុទ្ធនាការ ១ដុល្លារដើម្បីជួយដល់គ្រួសារលោកបណ្ឌិត កែម ឡី ដែលទើបតែបានទៅតាំងទីលំនៅថ្មីឯប្រទេសអូស្ត្រាលី។
2018-02-21
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុក សុវណ្ណារិទ្ធិ នៅព្រឹកថ្ងៃទី២១ កុម្ភៈ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ចំពោះជនជាតិចិនតៃវ៉ាន់ និងថៃ ចំនួន២៩នាក់ ដែលសមត្ថកិច្ចបានចាប់បញ្ជូនទៅតុលាការ ដោយសង្ស័យថា បានចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត។
2018-02-20
ភរិយារបស់លោកបណ្ឌិត កែម ឡី គឺលោកស្រី ប៊ូ រចនា ឲ្យដឹងថា នៅមុនពេលមានករណីឃាតកម្មស្វាមីរបស់លោកស្រី គឺមានមន្ត្រីនគរបាលជិះម៉ូតូនៅឆ្វែលក្បែរផ្ទះរបស់គាត់ជាច្រើនលើករហូតមានព្រឹត្តិការណ៍បាញ់លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។
2018-02-20
មន្ត្រីបក្សប្រឆាំងជំរុញឲ្យកូនអ្នកមានអំណាចម្នាក់ ឆ្លើយបំភ្លឺករណីរឿងអាស្រូវស្នេហាហិង្សាទៅលើតារាភាពយន្ត ពិធីការនី និងស្ត្រីមួយចំនួនដែលកំពុងល្បីពេញបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីបក្សកាន់អំណាចច្រានចោលព័ត៌មាននេះ។
2018-02-20
ក្រសួងទេសចរណ៍បានចេញរបាយការណ៍មួយបញ្ជាក់ពីចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ថាមានជិត ១លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិ មានជាង ១០ម៉ឺននាក់។
2018-02-20
អាជ្ញាធរ និងក្រុមកម្មករ រោងចក្រហ្គាវ័ន ក្រុងតាខ្មៅ ខែត្រកណ្ដាល នៅថ្ងៃទី២០ កុម្ភៈ បានចាប់ផ្ដើមអនុវត្តសាលក្រមរបស់សាលាដំបូងខែត្រកណ្ដាល ដោយនាំគ្នាចាប់ផ្ដើមរាប់សម្ភារៈនៅក្នុងរោងចក្រហ្គាវ័ន ដើម្បីលក់ឡាយឡុង ក្រោយពេលដែលថៅកែរោងចក្រ មិនព្រមបើកប្រាក់ឈ្នួលឲ្យកម្មករ។
2018-02-19
សមាគមអ្នកនិពន្ធខ្មែរ ប្រកាសបើកវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធជំនាន់ទី ៣២ ដែលនឹងដំណើរការចាប់ពីថ្ងៃទី៥ ខែមីនា ខាងមុខនេះតទៅ នៅរៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ពីម៉ោង ៥ ល្ងាច ដល់ម៉ោង ៧ យប់ និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅសមាគមអ្នកនិពន្ធខ្មែរ ក្នុងបរិវេណវត្តបទុមវតី។
2018-02-19
ប្រជាពលរដ្ឋចំនួនជាង ៣០០នាក់ មកពីខេត្តចំនួន១១ បានប្រមូលផ្ដុំគ្នា នៅខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ ករណីក្រុមហ៊ុនEBC ឆបោកប្រាក់របស់ពលរដ្ឋអស់ជាច្រើន។
2018-02-18
ការរៀបចំបុណ្យទន្លេលើកទី៤ នៅឆ្នាំនេះ រងការរិះគន់យ៉ាងកក្រើកពីសំណាក់ពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា អភិបាលខេត្តកណ្ដាលធ្វើការងារខ្ជីខ្ជា ដែលបានសរសេរខុសអក្ខរាវិរុទ្ធ នៅលើស្លាកលម្អតាមផ្លូវក្នុងពិធីបុណ្យទន្លេ។