ប័ណ្ណសារព័ត៌មាន
2018-03-31
អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលទើបត្រូវដកចេញពីមុខតំណែងថ្មីៗនេះ បានសារភាពថា លោកពិតជាមានទំនាក់ទំនងស្នេហានឹងស្ត្រីរងគ្រោះស្លាប់ កាលពីដើមឆ្នាំនេះមែន។
2018-03-29
ភាគីកម្ពុជា និងថៃបានសហការគ្នា សម្រួលឱ្យពលករដែលកាន់ប័ណ្ណស្នាក់នៅ ឬប័ណ្ណធ្វើការពណ៌ស៊ីជម្ពូនៅមានសុពលភាព អាចធ្វើដំណើរចេញចូលប្រទេសថៃ-កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
2018-03-28
ប្រជាពលរដ្ឋរស់នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយរឿងផ្លូវហុយធូលីដីខ្លាំង ដែលបង្កឡើងដោយសារឡានដឹកដីបើកបររាល់ថ្ងៃ។ រីឯចៅសង្កាត់ច្រកម្ទេសថ្លែងថា គ្មានឡានដឹកដីនោះទេ។ ប៉ុន្តែយ៉ាងណាក្តីលោកនឹងយកសំណូមពរពលរដ្ឋ ទៅពិនិត្យមើល ដើម្បីដោះស្រាយ។
2018-03-27
ករណីពលករដែលមានចម្ងល់នឹងបញ្ហាផ្លាស់ប្ដូរទីតាំងនេះ អាចទាក់ទងលេខទូរស័ព្ទ ០៨២៤២ ២០ ០១១/ ០៨២៤២ ២០ ០២២ និង ០៨២ ៤២ ២០ ០៤៤ ដើម្បីទទួលបានព័ត៌មាន។
2018-03-27
ឪពុកកុមារីរងគ្រោះអាយុ ១១ឆ្នាំ ដែលត្រូវអតីតនគរបាលស្នងការដ្ឋានខេត្តព្រះសីហនុ ចាប់រំលោភកាលពីឆ្នាំ២០១០ បន្តស្វែងរកយុត្តិធម៌ពីថ្នាក់ដឹកនាំប្រទេស។
2018-03-26
យ៉ាងហោចណាស់ ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ចំនួនពីរ មិនទទួលកំហុស ចំពោះការចោទប្រកាន់វិទ្យុអាស៊ីសេរី ថាបានផ្សាយព័ត៌មាន មិនពិតពាក់ព័ន្ធនឹងស្ត្រីម្នាក់ ដែលអាជ្ញាធរចេញមុខអះអាង ថាបានចងកសម្លាប់ខ្លួន នៅខេត្តក្រចេះ។
2018-03-25
ក្រុមគ្រូបង្រៀនមួយចំនួន និងអង្គការសង្គមស៊ីវិល យល់ថា ការបើកយុទ្ធនាការជួបជាមួយគ្រូ បង្រៀនរបស់លោកហ៊ុន សែន នោះ គឺជារូបភាពនយោបាយ ស្វែងរកការគាំទ្រនៅមុនការឆ្នោត។ទន្ទឹមគ្នានេះ ពួកគាត់រិះគន់ថា ការដំឡើងប្រាក់ខែប្រមាណជាង១ លានរៀលនោះ នៅតែមិនទាន់អាចធ្វើឲ្យពួកគាត់រស់នៅក្នុងជីវភាពសមរម្យនៅឡើយ។
2018-03-25
ការបារម្ភនេះ បន្ទាប់ពីមានរឿងបែកធ្លាយ អំពីការជួញដូរផ្លូវភេទ ក្នុងចំណោមអ្នកសិល្បៈ រួមមានតារាចម្រៀង តួកុន ពិធីការិនី ទូរទស្សន៍ ជាដើម។
2018-03-23
យុវជន និងប្រជាសហគមន៍ នៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកុះកុង សោកស្ដាយចំពោះការសម្រេចរបស់អាជ្ញាធរឃុំ ដែលឱ្យរុះរើទីស្នាក់ការរបស់សហគមន៍ស្ទឹងអារ៉ែង។
2018-03-22
ប៉ុន្តែចៅក្រមជំនុំជម្រះ មិនបានសួរដេញបានច្រើនទេ ដោយហេតុថា ឯកសារសំណុំរឿង ភាគច្រើនជាភាសាអង់គ្លេស ហើយមិនត្រូវបានគេបកប្រែជា ភាសាខ្មែរ។
2018-03-20
កម្មករ កម្មការិនីរោងចក្រ អ៊ីហ្វា ហ្គាមេន អ៊ិនដាសស្ទ្រៀល (EFA Garment Industrial) ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលគ្មានលុយបង់ថ្លៃបន្ទប់ជួល ធ្លាក់ខ្លួន ដេកមុខរោងចក្រ ក្រោយពេលថៅកែរត់ចោលជិត ២ខែ ដោយមិនព្រមទូរទាត់ប្រាក់ឈ្នួល។
2018-03-20
អ្នកចម្រៀង និងនិពន្ធបទភ្លេងនៃក្រុមតន្ត្រីរ៉ុក អ្នកស្រី កាក់ ចន្ធី អាយុ៣៨ឆ្នាំ បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមិនា នៅតាមបណ្ដោយផ្លូវម៉ៅសេងទុង រាជធានីភ្នំពេញ។
2018-03-20
លិខិតជូនដំណឹងរបស់ស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ចុះផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឱ្យដឹងថា អាជ្ញាធរថៃនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះពលករបរទេសទាំងអស់ដែលពុំមានច្បាប់អនុញ្ញាតឱ្យស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។
2018-03-20
ពលរដ្ឋចំនួន៣ឃុំ នៅស្រុកទ្រាំង និងស្រុកបុរីជលសារ ខែត្រតាកែវ នៅព្រឹកថ្ងៃទី១៩ មីនា នាំគ្នាតវ៉ា បិទផ្លូវ និងដុតកង់ឡាន ដើម្បីតវ៉ាដីហុយខ្លាំង និងទាមទារឲ្យអាជ្ញាធរ ជួសជុលផ្លូវឡើងវិញ ព្រោះពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះ អះអាងថា ខ្លះធ្លាក់ខ្លួនឈឺ ដោយសារដីហុយខ្លាំង។
2018-03-19
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានជូនដំណឹងឱ្យកម្មករ និយោជិកទាំងអស់ឈប់សម្រាកចំនួន ៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។