ប័ណ្ណសារព័ត៌មាន
2018-04-29
ប៉ូលិសស្រុកស្រែអំបិលបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមនុស្សចំនួន៥នាក់ ឆេះស្លាប់ក្នុងរថយន្ត និង២នាក់ ទៀតរបួសធ្ងន់ ដោយសារ រថយន្តលុចស៊ីស (Lexus) 470 បែកកង់រេចង្កូតទៅបុក ជាមួយរថយន្តដឹកសាំង របស់ក្រុមហ៊ុនភីធីធី (PTT) បណ្ដាលអោយរថយន្តទាំង២ឆេះ នៅនឹងកន្លែង។
2018-04-28
ធនាគារពិភពលោក ផ្តល់ជំនួយ ៩០លានដុល្លារ ជួយដល់ផ្នែកឧត្តមសិក្សា និងសិស្សក្រីក្រនៅកម្ពុជា។ ប្រាក់ជំនួយនេះ គឺដើម្បីជួយបង្កើនគុណភាពឧត្តមសិក្សា ការស្រាវជ្រាវផ្នែកអប់រំ និងជួយផ្តល់លទ្ធភាពឲ្យសិស្សក្រីក្រ អាចទទួលបានការអប់រំ នៅថ្នាក់ឧត្តមសិក្សា។
2018-04-28
ប្រជាពលរដ្ឋ និងអ្នកវិភាគរិះគន់សម្ដីលោក ហ៊ុន សែន ដែលថា ចិនដែលរស់នៅកម្ពុជានឹងមិនបន្តរស់នៅជាអចិន្ត្រៃយ៍លើទឹកដីកម្ពុជានោះ។ ពួកគេលើកឡើងថា តាមពិតជនជាតិចិន បានបង្កក្តីព្រួយបារម្ភជាច្រើន ដូចជា ការប្រព្រឹត្តបទល្មើស ការដាក់អាណានិគមសម័យថ្មី ការមិនគោរពច្បាប់ និងការដណ្តើមការងារពលរដ្ឋខ្មែរជាដើម ដែលទាមទារឲ្យមានការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង។
2018-04-28
ខុទ្ទកាល័យប្រធានរដ្ឋសភាលោក ហេង សំរិន នៅថ្ងៃទី ២៧ មេសា បានប្រកាសបដិសេធចំពោះព័ត៌មានដែលថា ក្រុមឈ្មួញដីឈ្មោះ អាំ ផល្លីន និង ហ៊ាង គន្ធី ជាទីប្រឹក្សារបស់លោក។ ពលរដ្ឋភូមិព្រៃពាយ និងមន្ត្រីសិទ្ធិមនុស្សសាទរចំពោះការប្រកាសនេះ។
2018-04-27
អាជ្ញាធរឃុំជំនាប់កំពុងគិតគូរពីសំណើរបស់ក្រុមប្រជាពលរដ្ឋ ដែលស្នើសុំឱ្យអាជ្ញាធររក្សាទុកស្នាក់ការសហគមន៍ស្ទឹងអារ៉ែងឱ្យនៅដដែល ដើម្បីបម្រើវិស័យទេសចរណ៍ធម្មជាតិ រកចំណូលសម្រាប់សហគមន៍។
2018-04-27
ក្មេងប្រុសម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀត រងរបួសធ្ងន់ ដោយសារហេតុការណ៍ផ្ទុះគ្រាប់ប្រភេទ M69mm នៅខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៦ ខែមេសា។
2018-04-24
សមត្ថកិច្ចបានបញ្ជូនជនជាតិចិនជាង១០០នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីសាកសួរតាមនីតិវិធីច្បាប់ ពីបទជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត នៅខណ្ឌទួលគោក និងខណ្ឌសែនសុខ។
2018-04-24
មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ព្រួយបារម្ភអំពីដំណើរការរថភ្លើងថ្មី ពីក្រុងប៉ោយប៉ែតទៅក្រុងសិរីសោភ័ណ ដែលបង្កគ្រោះថ្នាក់ចរាចរដល់ពលរដ្ឋ ឆ្លងផ្លូវរថភ្លើងញឹកញាប់។
2018-04-22
ក្រុមអាជីវករលក់វត្ថុអនុស្សាវរីយ៍នៅក្នុងវត្តព្រះអង្គធំ លើភ្នំគូលែន ស្ថិតក្នុងខេត្តសៀមរាប អះអាងថា ពួកគាត់ ត្រូវបានអាចារ្យវត្ត និងអាជ្ញាធរបណ្តេញចេញទាំងបង្ខំ ក្រោមហេតុផលថា មិនអាចលក់ដូរក្នុងវត្តបានទៀតទេ ខណៈពួកគាត់មកលក់ដូរនៅទីនោះខ្លះជាង២០ឆ្នាំមកហើយ។
2018-04-20
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ជួយអន្តរាគមន៍ដោះស្រាយបញ្ហាមួយចំនួន នៅក្នុងអនុវិទ្យាល័យមួយក្នុងខេត្តតាកែវ ដែលកំពុងប្រឈមនឹងការគ្មានសិស្សចូលរៀន។
2018-04-20
ចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលចូលឆ្នាំធ្លាក់ចុះ បើទោះជាកើនឡើងចំនួន ៥៥ករណី លើសពីថ្ងៃធម្មតា ដែលជាថ្ងៃមិនមានពិធីបុណ្យ ដោយគិតក្នុងរយៈពេល ១៨ថ្ងៃដូចគ្នាកាលពីខែមីនាកន្លងទៅ គឺអ្នកស្លាប់បានកើនឡើង ២០នាក់ និងរបួសធ្ងន់ស្រាល កើនជាង ១រយនាក់។
2018-04-19
ក្រសួងការពារជាតិ បដិសេធចំពោះការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានថៃដែលបានផ្សាយថា អាវុធជាច្រើនដែលអាជ្ញាធរថៃចាប់បាន កាលពីពេលថ្មីៗនេះនៅខេត្តត្រាត ដឹកចេញពីកម្ពុជានោះ។
2018-04-17
ក្រុមកម្មករដែលខកខានមិនបានទៅលេងស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ត្រៀមនាំគ្នាផ្ដិតមេដៃ ចេញតវ៉ា ដាក់ញត្តិទៅ ១០ស្ថាប័ន ដើម្បីទាមទារយកប្រាក់ឈ្នួលចំនួន ៤ខែ ដែលថៅកែមិនបើកជូនពួកគាត់។
2018-04-17
សមត្ថកិច្ចបានបង្ក្រាប បទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនទូទាំងប្រទេសចំនួន ១០ករណី ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា។ ក្នុងប្រតិបត្តិការនោះ អាជ្ញាធរក៏បានឃាត់ខ្លួនអ្នកជួញដូរ អ្នកប្រើប្រាស់ និងអ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន សរុបចំនួន១៨នាក់។
2018-04-16
គ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា មានចំនួន ៥៥ករណី ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ ២៦នាក់ និងរបួសធ្ងន់ស្រាល ៨១នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ មានចំនួនថយចុះ។