ប័ណ្ណសារព័ត៌មាន
2018-05-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទោសលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលដោះស្រាយមិនទាន់ចប់បញ្ហាកម្មករនិយោជិក ទាមទារប្រាក់អត្ថប្រយោជន៍ និងប្រាក់អតីតភាពការងារ ដោយសារតែថៅកែរោងចក្របានរត់ចោល។
2018-05-26
កម្មកររោងចក្រ ដាយយ៉ាំង (DAIYANG) នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជិត ៥០០នាក់ បន្តការតវ៉ាខាងមុខរោងចក្រ នៅព្រឹកថ្ងៃទី២៦ ឧសភា ទាមទារឲ្យស្ថាប័នពាក់ព័ន្ធជួយពន្លឿនឲ្យថៅកែរោងចក្រជនជាតិកូរ៉េខាងត្បូងដោះស្រាយប្រាក់អត្ថប្រយោជន៍ការងារ។
2018-05-24
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា កម្ពុជា និងថៃ បានរួមគ្នាផ្ដល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុកខ្មែរបានជាង ៣សែននាក់ហើយ ក្នុងចំណោមពលករខ្មែរជាង ៤សែននាក់ ដែលកំពុងធ្វើការងារខុសច្បាប់ ឬគ្មានឯកសារនៅក្នុងប្រទេសថៃ។
2018-05-23
នាវាកងទ័ពជើងទឹករុស្សី មកទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៥ថ្ងៃ បានមកចុះចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅកាលពីថ្ងៃទី២២ឧសភា ដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា និងរុស្សី។
2018-05-20
ក្រុមអ្នកអភិរក្សបរិស្ថានជំរុញឲ្យក្រសួងទាំងបីស្វែងរកមុខក្រុមហ៊ុនរ៉ែមាស ដែលធ្វើឲ្យមានសារធាតុគីមីពុលហូរចូលទៅក្នុងទន្លេ មកទទួលខុសត្រូវចំពោះមុខច្បាប់ និងសងជំងឺចិត្តដល់ក្រុមអ្នករងគ្រោះដោយសារការពុលសារធាតុគីមីទាំងនេះ។
2018-05-19
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អំពាវនាវឲ្យអាជ្ញាធរ និងជាពិសេសថៅកែរោងចក្រ ជួយយកចិត្តទុកដាក់ឲ្យបានខ្លាំងដល់ជីវភាពរបស់កម្មករ ដើម្បីកាត់បន្ថយការដួលសន្លប់បែបនេះ។
2018-05-19
អ្នកជំនាញផ្នែកបរិស្ថានចាត់ទុកការលាតត្រដាងជាសាធារណៈរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធិ ពាក់ព័ន្ធអាជីវកម្មរ៉ែមាសនៅខេត្តភាគឦសាន គឺជាតម្រុយភស្តុតាងសំខាន់ ឲ្យអ្នកពាក់ព័ន្ធមកទទួលខុសត្រូវតាមផ្លូវច្បាប់។
2018-05-16
ក្រុមកម្មកររោងចក្រដាយយ៉ាំង នៅខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ បានបន្ដការធ្វើកូដកម្មមុខរោងចក្រ ជាលើកទី២ទៀត នៅថ្ងៃពុធ ទី១៦ ឧសភា បន្ទាប់ពីពួកគេបានផ្អាកធ្វើកូដកម្ម៣ថ្ងៃ ក្នុងព្រះរាជពិធីចំរើនព្រះជន្មព្រះមហាក្សត្រ សហជីពនៃរោងចក្រដាយយ៉ាំង ឱ្យដឹងថាក្រុមកម្មករបានត្រៀមនាំគ្នាដើរថ្មើរជើងយកញត្តិទៅដាក់តាមស្ថាប័នរដ្ឋដើម្បីស្វែងរកដំណោះស្រាយ។
2018-05-15
កុមារជាច្រើននាក់នៅតំបន់ដាច់ស្រយាលក្នុងស្រុកបវេល ខេត្តបាត់ដំបង បានបោះបង់ការសិក្សាទាំងវ័យក្មេង ដោយសារផ្លូវបែកភក់នៅរដូវវស្សា ពិបាកធ្វើដំណើរធ្វើឱ្យមិនអាចទៅសាលារៀនបានទៀងទាត់។
2018-05-10
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យថា មិនទាន់ទទួលដំណឹងជុំវិញបញ្ហាជនជាតិចិនដាក់ស្លាកយីហោជាអក្សរចិន គ្មានអក្សរខ្មែរ បើកហាងលក់ដូរយ៉ាងអនាធិបតេយ្យនៅតំបន់ព្រំដែនក្រុងប៉ោយប៉ែត។
2018-05-10
កម្មកររោងចក្រនៅក្រុងបាវិត ខេត្តស្វាយរៀង អះអាងថា ខាងថៅកែរោងចក្រ បានព្រមានកាត់លុយ និងបណ្ដេញពួកគាត់ចេញពីការងារ បើមិនទៅចូលរួមទទួលលោកហ៊ុន សែន ដែលចុះទៅឃោសនារកសំឡេងឆ្នោតនោះទេ។ មន្ត្រីសិទ្ធិមនុស្ស ចាត់ទុកថា ការគំរាមនិងការដាក់សម្ពាធនេះ គឺជាការរំលោភសិទ្ធិឯកជន។
2018-05-09
ក្រុមកម្មករធ្វើការនៅរោងចក្រហ្វឹស ហ្គាវ័ន្ដ (First GAWON Apparel) នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៩ ឧសភា បាននាំគ្នាដើរថ្មើរជើង ទៅរករដ្ឋមន្ត្រីក្រសួងការងារ ដើម្បីសួរនាំញត្តិរបស់ពួកគាត់ ដែលបានដាក់កាលពីថ្ងៃទី២៤ មេសា។
2018-05-08
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កាកបាទក្រហមកម្ពុជាដែលគ្រប់គ្រងដោយភរិយាលោកបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះ។
2018-05-03
កម្មកររោងចក្រជាង២ពាន់នាក់ ដែលបានចូលរួមប្រារព្ធ ទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី១៣៧ កាលពីថ្ងៃទី១ ឧសភា បានទាមទារប្រាក់ឈ្នួលអប្បបរមា ចំនួន ២០៧ដុល្លារ ក្នុងមួយខែ។ ពេលនោះ កម្មករ ក៏បានសំណូមពរឲ្យរបបលោក ហ៊ុន សែន ទប់ស្កាត់ទំនិញសព្វសារពើដែលចេះតែឡើងថ្លៃឥតឈប់ឈរ រួមមានម្ហូបអាហារ និងសាំងជាដើម។
2018-05-02
សង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស ស្នើទៅលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ឱ្យបើកចិត្តទូលាយធ្វើការឆ្លើយតបចំពោះសំណើរបស់ក្រុមគ្រូបង្រៀន។