ប័ណ្ណសារព័ត៌មាន
2018-06-30
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុករិះគន់ថា ការធ្វើក្រមាវែងជាងលើលោករបស់កូនប្រុសក ហ៊ុន សែនថា គ្រាន់តែ ដើម្បីចង់កេងចំណេញនយោបាយ ជាជាងការគិតពីប្រយោជន៍ជាតិ។
2018-06-28
អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំនៅកម្ពុជាបានបង្ហោះសារនៅក្នុងហ្វេសប៊ុក (Face book) របស់ខ្លួននៅថ្ងៃទី២៨ មិថុនាឲ្យដឹងថា មន្ត្រីអង្គការនេះបានប្រទះឃើញសត្វផ្សោតឈ្មោលមួយក្បាល ទម្ងន់ប្រមាណ ៩២គីឡូក្រាម ងាប់នៅតំបន់អន្លង់កាំពីក្នុងខេត្តក្រចេះ។
2018-06-28
តំណារាស្រ្តគណបក្សសង្គ្រោះជាតិ សុំអន្តរាគមន៍ ពីស្ថាប័នអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ឲ្យជួយការពារសិទ្ធិសេរីភាព របស់ពលករនៅកូរ៉េ និង រាយការណ៍អំពីការគម្រាមកំហែង របស់មន្រ្តីទូតកម្ពុជា ដែលព្រមានធ្វើទុក្ខបុកម្នេញដល់ពលករ ដែលហ៊ានក្រោកតវ៉ាទាមទារឲ្យស្តារស្ថានការណ៍សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
2018-06-28
ពលរដ្ឋ និងសង្គមស៊ីវិល ថា ការលើកឡើងរបស់ លោក ហ៊ុន សែន គឺមិនបានគិតដល់ពលករដែលរងគ្រោះនោះទេ។ ពួកគេជំរុញឲ្យរបបលោកហ៊ុន សែន គួរតែព្យាយាមបង្កើតទីផ្សារការងារឲ្យបានច្រើនសម្រាប់ពលករដែលអត់មានជំនាញ ជាជាងបញ្ជូនពួកគាត់ ឬទុកឲ្យគាត់បង្ខំចិត្តចំណាកស្រុក។
2018-06-27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ថ្លែងការពាររបបដឹកនាំរបស់ខ្លួនទាំងញ័រមាត់ ស្របពេលដែលមានការរិះគន់ជាច្រើនពីពលរដ្ឋ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការជន់លិចនៅរាជធានីភ្នំពេញ ដែលបង្កដោយជំនន់ទឹកភ្លៀង។
2018-06-21
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ពោធសមិទ្ធផលនានានៅទីបញ្ជាការដ្ឋានអង្គរក្ស ដែលមានតម្លៃដល់ទៅជាង ៤លានដុល្លារអាមេរិក ក្រោយសហរដ្ឋអាមេរិក បានបង្កកទ្រព្យសម្បត្តិមេអង្គរក្សរបស់លោក គឺលោក ហ៊ីង ប៊ុនហៀង ដើម្បីជាការព្រមានមួយទៅរបបលោក ហ៊ុន សែន ដែលបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងរម្លាយប្រជាធិបតេយ្យនៅកម្ពុជានៅមុនការបោះឆ្នោតជាតិ។
2018-06-21
គណបក្សហ្វ៊ុនស៊ិនប៉ិចមិនទាន់ទទួលយល់ព្រមលើរបាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ច ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរលើរថយន្តរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីថ្ងៃទី១៧ មិថុនា នៅឡើយទេ។
2018-06-21
អ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានប្រាប់អាស៊ីសេរីមុនការផ្សាយក្នុងរាត្រីថ្ងៃទី២១ មិថុនាបន្តិចថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានធូរស្បើយពីរបួសវិញច្រើនហើយ ក៏ប៉ុន្តែព្រះអង្គត្រូវការពេលវេលាគង់នៅមន្ទីរពេទ្យព្យាបាលមួយរយៈទៀត ដើម្បីឲ្យព្រះរាជសុខភាពវិលមកប្រក្រតីឡើងវិញ។ សូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍រវាងលោក ទីន ហ្សាការីយ៉ា និងលោក ញ៉េប ប៊ុនជិន អំពីរឿងនេះដូចទៅ...
2018-06-21
ព្រះសង្ឃគង់នៅវត្តចម្ការខ្សាច់ ខណ្ឌដង្កោ រាជធានីភ្នំពេញ អំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ចូលរួមបុណ្យឆ្លងសមិទ្ធផល ដោយហែក្បួនទៅកាន់វត្តខេមរៈរាជការាម ហៅវត្តប៉ាក់ណាម ដែលស្ថិតនៅក្នុងឃុំព្រែកជ្រៃ ខេត្តកណ្ដាល ជាប់ព្រំដែនកម្ពុជា វៀតណាម នៅថ្ងៃអាទិត្យទី២៤ ខែមិថុនា ខាងមុខ។
2018-06-21
សពអ្នកម្នាង អ៊ុក ផល្លា ដែលរងគ្រោះថ្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានបូជារួចហើយ នៅវត្តបទុមវតី កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ដោយវត្តមានព្រះអង្គម្ចាស់នរោត្តម ចក្រពង្ស ថ្វាយព្រះភ្លើងបូជាសពអ្នកម្នាង តំណាងឲ្យសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។
2018-06-19
អតីតក្រុមសន្តិសុខ នៃស្ថានទូតសហរដ្ឋអាមេរិកជាង២០នាក់ ដែលត្រូវបានបណ្ដេញចេញពីការងារកាលពីខែមេសា ដោយសារករណី ចែកចាយ រូបភាព អាសអាភាស បានទាមទារ ស្ថានទូតអាមេរិកផ្ដល់យុត្តិធម៌ដល់ពួកគេ។
2018-06-19
សង្គមស៊ីវិលឃ្លាំមើលកម្មករធ្វើការតាមផ្ទះ ត្រៀមយកញត្តិទៅដាក់នៅក្រសួងការងារ ដើម្បីជំរុញលក្ខខណ្ឌមួយចំនួនបន្ថែមទៀត ដែលក្រសួងការងារ មិនទាន់បានអនុវត្តលើកម្មករធ្វើការតាមផ្ទះពេញលេញ ដែលនាំឲ្យបាត់បង់ផលប្រយោជន៍ពួកគាត់។
2018-06-19
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ សម្រេចឃុំខ្លួនអ្នកបើកបរ រថយន្តតាក់ស៊ី ឈ្មោះ ម៉ិល សារ៉េត ដែលគេសង្ស័យថា ជាអ្នកបើករថយន្តបុកព្រះទីនាំងរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បណ្ដាលឲ្យ អ្នកម្នាង អ៊ុក ផល្លា ដែលស្ថិតក្នុងរថយន្តជាមួយគ្នាបាត់បង់ជីវិត ហើយទ្រង់រណឫទ្ធិ រងរបួសធ្ងន់។
2018-06-19
ការលើកឡើងដូច្នេះ បន្ទាប់ពីស្ថានភាពផ្លូវជាតិលេខ៤ នៅតែ តូចចង្អៀត និងកើតមានគ្រោះថ្នាក់ចរាចរណ៍ធំៗ និងធ្ងន់ធ្ងរ ជាញឹកញាប់ដដែល ទោះបីជាក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់កំណត់យកផ្លូវជាតិលេខ៤ ជាផ្លូវគំរូសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្តី។
2018-06-18
មន្ត្រីអង្គការសង្គមស៊ីវិលបារម្ភចំពោះសុវត្ថិភាពការងារ ស្របពេលដែលមានជនមិនស្គាល់មុខ បានលួចបន្លំប្រើប្រាស់ឈ្មោះរបស់បុគ្គលិកអង្គការធំៗ នៅកម្ពុជា ផ្ញើសារអេឡិចត្រូនិក ឬអ៊ីមែល ដើម្បីបោកប្រាស់អង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត។ អ្នកសិក្សាផ្នែកបច្ចេកវិទ្យា ចាត់ទុកថានេះជាប្រភេទ Phishing Email ដែលពលរដ្ឋកម្ពុជាគួរស្វែងយល់ ដើម្បីការពារខ្លួនកុំឲ្យក្លាយជាជនរងគ្រោះបច្ចេកវិទ្យា។