ប័ណ្ណសារព័ត៌មាន
2018-07-28
របបក្រុងភ្នំពេញ បានបញ្ជាឲ្យក្រុមហ៊ុនអ៊ីនធឹណេតរាំងខ្ទប់ ឬ ប្លុក (block) អសយដ្ឋានគេហទំព័រសារព័ត៌មានជាង ១០ មិនឲ្យបើកមើលឃើញ រយៈពេល ២ថ្ងៃ នៅក្នុងពេលរបបមួយនេះ កំពុងរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាសមួយ។
2018-07-24
មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាដែលហៅកាត់ថា ស៊ីម៉ាក់ (CMAC) កាលពីថ្ងៃទី២០ កក្កដា បានបញ្ចូលមន្ត្រីចូលនិវត្ត មន្ត្រីពិការ និងបុគ្គលិករបស់ខ្លួនចំនួន២៥០នាក់ ទៅក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។
2018-07-18
ក្រុមហ៊ុនឯកជនមួយនេះ រកឃើញថា គោលដៅនៃការវាយប្រហារនោះ រួមមានស្ថាប័នរដ្ឋាភិបាល មន្ត្រីគណបក្សសង្គ្រោះជាតិ មន្ត្រីការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន។
2018-07-18
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួន អតីតមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកបារាយ លោក សន សំនៀង ក្រោមបទចោទប្រកាន់២ ករណី គឺពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
2018-07-18
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិចិនចំនួន ៥នាក់ ពីបទពាក់ព័ន្ធប្រព្រឹត្តបទល្មើស និងចូលមកកម្ពុជាដោយខុសច្បាប់។
2018-07-17
បច្ចុប្បន្ន តារាចម្រៀងកំពុងល្បីឈ្មោះ និងពេញនិយមរបស់ប្រជាពលរដ្ឋទាំងនៅក្នុងស្រុក និងក្រៅស្រុកមួយដួង គឺអ្នកនាង សាយ ចៃ (Sai Jai) កំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
2018-07-17
អតីតមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកបារាយខេត្តកំពង់ធំម្នាក់ ត្រូវអាជ្ញាធរឃាត់ខ្លួន បន្ទាប់ពីលោកបានលាតត្រដាងតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ពីភាពមិនប្រក្រតីនៃការចាប់គ្រឿងញៀន ជិត ២រយគីឡូក្រាម ជារបស់អ្នកមានអំណាច។
2018-07-16
អាជ្ញាធរស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហាមពលរដ្ឋ និងក្មេងតូចៗចុះងូតទឹក ក្នុងអាងស្តុកទឹកបឹងជើងគោ ក្រោយពីអ្នកភូមិដាក់មងជាប់បានសត្វក្រពើជាច្រើនក្បាល។
2018-07-13
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទាមទារឲ្យមានស៊ើបអង្កេតករណីរកឃើញថា មន្ត្រីជាន់ខ្ពស់ពន្ធដារកម្ពុជាមានប្រាប់រាប់លានដុល្លារ បណ្ដាក់ទុនរកស៊ីនៅប្រទេសអូស្ត្រាលី និងរំលោភច្បាប់ពាណិជ្ជកម្មអូស្ត្រាលី។
2018-07-12
គណបក្សសង្គ្រោះជាតិ ដែលត្រូវរបបលោក ហ៊ុន សែន រំលាយ បានចេញលិខិតអំពាវនាវ និងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍របស់ក្រុមលួចព័ត៌មានបច្ចេកវិទ្យាដែលក្រុម ស្រាវជ្រាវសង្ស័យមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលចិននោះ កំពុងលុកលុយលួចយកព័ត៌មានសំងាត់ពីក្រុមបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយ។
2018-07-12
១៩ឆ្នាំមុន គឺថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ នាដការីរបាំព្រះរាជទ្រព្យ ដ៏ល្បីល្បាញមួយរូបគឺ អ្នកស្រី ពិសិដ្ឋ ពិលីកា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីឃាតកបានបាញ់ទៅលើអ្នកស្រីចំនួនបីគ្រាប់ នៅគ្រាដែលអ្នកស្រី កំពុងចូលហាងលក់កង់មួយ នៅក្បែរផ្សារអូរឫស្សី ក្រុងភ្នំពេញ។
2018-07-12
ក្រុមហ៊ុនឯកជនមួយនៅសហរដ្ឋអាមេរិកដែលនាំមុខគេក្នុងការងារតាមដានសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតឈ្មោះហ្វាយអឺរអាយ (FireEye) រកឃើញថា ក្រុមចោរបច្ចេកវិទ្យា ឬហេកគ័រ (Hacker) ដ៏ល្បីឈ្មោះមួយដែលមានទំនាក់ទំនងគួរឲ្យសង្ស័យជាមួយនឹងរដ្ឋាភិបាលចិន បានប្រើបច្ចេកវិទ្យាលុកលុយស្ថាប័នជាច្រើនរបស់កម្ពុជាដែលធ្វើការងារពាក់ព័ន្ធដំណើរការបោះឆ្នោត។
2018-07-11
អង្គការសង់ត្រាល់ (Central ) នៅថ្ងៃពុធ ទី១១ ខែកក្កដា អំពាវនាវឲ្យក្រសួងការងារ ស្ថាប័នពាក់ព័ន្ធ រួមមានម្ចាស់រោងចក្ រនិងក្រុមហ៊ុនបញ្ជាទិញឥវ៉ាន់ ស៊ើបអង្កេតករណីកម្មកររោងចក្រផលិតស្បែកជើងឈ្មោះប៉ុនតឺស ហ៊្វូតវែរ (PONTUS FOOTWEAR) នៅខេត្តតាកែវ ចំនួន ជាង ៦០០នាក់ ដួលសន្លប់ រយៈពេលពីរថ្ងៃ។
2018-07-10
កម្មកររោងចក្រផលិតស្បែកជើងឈ្មោះ ប៉ុនតឺស ហ៊្វូតវែរ (PONTUS FOOTWEAR LTD) ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិខ្លាគ្រហ៊ឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ជាង៣០០នាក់ បន្តដួលសន្លប់ ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី១០ កក្កដា។
2018-07-10
អាជ្ញាធរថៃចាប់ផ្ដើមបញ្ជូនពលករខ្មែរដែលធ្វើការខុសច្បាប់តាមច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាបណ្ដើៗហើយ ខណៈដែលពលករខ្លះកំពុងភ័យព្រួយខ្លាចត្រឡប់ទៅស្រុកកំណើតវិញ បណ្ដាលឲ្យគ្មានការងារធ្វើដោះស្រាយជីវភាពប្រចាំថ្ងៃ។