ប័ណ្ណសារព័ត៌មាន
2018-08-31
អ្នកធ្វើការផ្នែកគណនេយ្យភាពសង្គម រិះគន់ថាការព្រមានដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថាក្លឹបកម្សាន្តទាំងឡាយ អាចប្រឈមមុខនឹងត្រូវបិទទ្វារបើរកឃើញថាពាក់ព័ន្ធនឹងការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នោះថាជាវិធានការពុំមានប្រសិទ្ធភាព។
2018-08-25
សង្គមស៊ីវិល ខេត្តព្រះសីហនុ បារម្ភថា កំណើនជនជាតិចិនលួចលាក់រកស៊ីមុខរបរផ្លូវភេទនេះ អាចធ្វើឲ្យតំបន់ភ្នំខៀវ និងភូមិថ្មី នៅក្នុងខេត្តព្រះសីហនុ ក្លាយជាតំបន់ពេស្យាចារ និងរីករាលដាលមេរោគអេដស៍ជាថ្មី។
2018-08-25
មន្ត្រីសង្គមស៊ីវិល ស្នើសុំឲ្យក្រសួងអប់រំរៀបចំការប្រឡងលើកទី២ ដល់បេក្ខជនម្នាក់ ដែលបានបាត់ឈ្មោះពីបញ្ជីសិស្សប្រឡងបាក់ឌុប ដោយសារកំហុសរបស់មន្ត្រីអប់រំខេត្តកំពង់ធំ។
2018-08-23
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ផ្ដើមផ្សព្វផ្សាយអំពីការទទួលពាក្យសុំចូលសិក្សាជំនាញសិល្បៈ វប្បធម៌ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
2018-08-21
អាជ្ញាធរមូលដ្ឋានខេត្តស្ទឹងត្រែង ឲ្យដឹងថា ពលរដ្ឋរស់នៅឃុំតាឡាត ដែលមានភូមិសាស្ត្រជាប់ឃុំស្រែគរ ជាង ១ពាន់គ្រួសារ កំពុងរងគ្រោះដោយទឹកជំនន់ ក្នុងនោះ មានជិត ១០០គ្រួសារត្រូវជម្លៀសទៅកាន់ទីទូលសុវត្ថិភាព។
2018-08-21
នៅថ្ងៃបញ្ចប់នៃការប្រឡងបាក់ឌុបឆ្នាំនេះ ហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំបង្ហាញថា អនុរក្ស និងយុវជនស្ម័គ្រចិត្តចាប់បានសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិចមួយចំនួន ដែលក្រសួងហាមឃាត់។
2018-08-19
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប (Bac-II) ទូទាំងប្រទេសនៅឆ្នាំ២០១៨នេះ មានរយៈពេលពីរថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី២០ ដល់ ថ្ងៃទី២១ សីហា។ រដ្ឋមន្ត្រីក្រសួងការអប់រំអះអាងថា គ្រោះទឹកជំនន់ជាបញ្ហាមួយក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ ប៉ុន្តែក្រសួងអប់រំអះអាងថា បានដោះស្រាយរួចអស់ហើយ។
2018-08-18
កម្មករមិនទាន់ដឹងច្បាស់ថា ក្រសួងការងារ នឹងបើកប្រាក់ចំនួនប៉ុន្មានឲ្យកម្មករទេ ប៉ុន្ដែគ្រាន់តែឮតាមគ្នាថា ក្រសួងនឹងបើកឲ្យទាំងអស់ គឺ ១០០ភាគរយ នៃប្រាក់ខែសម្រាប់ខែកក្កដា។
2018-08-15
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុនពិគ្រោះយោបល់ (EMC) លោក ង៉ែត ជូ យល់ថា ការតម្លើងពន្ធប្រថាប់ត្រាលើតម្លៃដី និងផ្ទះ ជាការល្អ ប៉ុន្ដែត្រូវកុំដំឡើងថ្លៃពន្ធខ្ពស់តាមដីតម្លៃដីពេក ព្រោះដីខ្លះ បានឡើងថ្លៃតៗ គ្នា គ្មានមូលដ្ឋានច្បាស់លាស់ទេ។
2018-08-14
ក្រសួងសុខាភិបាលព្រមានចាត់វិធានតាមផ្លូវច្បាប់ប្រឆាំងនឹងម្ចាស់គណនីហ្វេសប៊ុក (Facebook) ជាង ៦០ ដែលបានផ្សព្វផ្សាយផលិតផលឈ្មោះ Firmax 3 Cream ដែលក្រសួងបានចាត់ទុកថា គណនីហ្វេសប៊ុកទាំងនេះបានផ្សព្វផ្សាយអំពីផលិតផលនេះ បំផ្លើសហួសពីការពិត។
2018-08-14
រដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសទទួលបន្ទុកតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លោក ម៉ាក ហ្វៀល (Mark Field) នឹងជួបប្រជុំទ្វេភាគីជាមួយលោក ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ាន ដែលចាប់ផ្ដើមពីថ្ងៃទី១៤ សីហា។
2018-08-13
ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់មួយចំនួន រិះគន់កាកបាទក្រហមកម្ពុជាថា ផ្តល់ជំនួយសង្គ្រោះយឺតយ៉ាវ និងមិនគ្រប់គ្រាន់តាមតម្រូវការ ហើយមានការរើសអើងថែមទៀត។
2018-08-13
ព្រះសង្ឃខ្មែររំឭកថា ការដឹកនាំបែបនេះ នឹងមិនអាចនាំមកនូវភាពសុខដុមរមនា ក្នុងសង្គមជាតិខ្មែរបាននោះឡើយ គឺមានតែភ័យអន្តរាយជាក់ជាមិនខាន។
2018-08-11
កម្មករ កម្មការិនី ជាង ២០០នាក់ នៅរោងចក្រ ជូលី អាប់ភើរ៉ែល (Jullee Apperal) នៅខណ្ឌពោធិ៍សែនជ័យ នាំគ្នាបិទផ្លូវជាថ្មី ដើម្បីទាមទាររកដំណោះស្រាយ បន្ទាប់ពីពួកគាត់ បាននាំគ្នាឈរ និងដេកយាម មុខរោងចក្រ រង់ចាំដំណោះស្រាយជិតកន្លះខែហើយ ដោយសារថៅកែរោងចក្រ ចងកសម្លាប់ខ្លួន និងអ្នកគ្រប់គ្រងរោងចក្រ បាននាំគ្នារត់ចោលរោងចក្រ។