ប័ណ្ណសារព័ត៌មាន
2020-10-28
ស្ត្រីម្នាក់រស់នៅរាជធានីភ្នំពេញបានប្រើជីវិតចុងក្រោយរបស់ខ្លួនចូលរួមតស៊ូមតិ សុំឱ្យតុលាដោះលែងសកម្មជនសង្គម ព្រះសង្ឃ និងសកម្មជននយោបាយ ជាបន្តបន្ទាប់។
2020-10-27
តុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនជនជាតិចិនចំនួនពីរនាក់ពីបទជួញដូរថ្នាំញៀនខុសច្បាប់ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៥ តុលា ក្រោយពីពួកគេបានព្យាយាមនាំយកគ្រឿងញៀនចែកចាយនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
2020-10-25
ផ្ទៃដីខេត្តកណ្ដាលជាង៣០០ហិកតារត្រូវកាត់ចូលឱ្យរាជធានីភ្នំពេញគ្រប់គ្រង។ អភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៥ ខែតុលាថា ក្រុមជំនាញបានចុះសិក្សា និងវាស់វែងតំបន់ដែលត្រូវកាត់ចូលរាជធានីភ្នំពេញរួចហើយ។
2020-10-24
សមត្ថកិច្ចចាប់ខ្លួនមនុស្សចំនួនជាង៥០នាក់ក្នុងមួយថ្ងៃក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា។មន្ត្រីសង្គមស៊ីវិលថាបញ្ហាគ្រឿងញៀនបានបង្កផលលំបាកដល់សង្គមខ្មែរ ជាពិសេសយុវជនដែលជាធនធានដ៏សំខាន់សម្រាប់ប្រទេស នឹងត្រូវបំផ្លាញ បើរដ្ឋាភិបាលមិនបានទប់ស្កាត់អោយមានប្រសិទ្ធភាព។
2020-10-23
កិច្ចប្រជុំលើកទី៤២ រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន បានឯកភាពលើកិច្ចការចំនួន១០ សម្រាប់វិស័យផលិតកម្មសត្វ ដំណាំ ជលផល និងព្រៃឈើ ដែលត្រូវអនុវត្តនៅក្នុងឆ្នាំ២០២១ខាងមុខ។
2020-10-22
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសថា ក្នុងរយៈពេល៩ខែ នេះ អាជ្ញាធរបានរំដោះ ស្ត្រីខ្មែរចំនួន៧៥ នាក់ ដែលបានចាញ់បោកគេទៅរៀបការនៅក្នុងប្រទេសចិន។ មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលសិទ្ធិការងារលើកឡើងថា ដោយសារតែបញ្ហាជីវភាព ទើបធ្វើឱ្យស្ត្រីខ្មែរងាយស្រួលបាញ់បោករៀបការជាមួយជនជាតិចិនដែលមិនស្គាល់ប្រវត្តិច្បាស់លាស់។
2020-10-22
ការប្រកាសនេះធ្វើឡើងក្នុងពេលលោកចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែតុលា។
2020-10-22
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រេចលុបចោល និងព្យួរអាជ្ញាប័ណ្ណប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ដែលអសកម្ម និងមិនបានបង់ពន្ធជូនរដ្ឋ។
2020-10-19
ពលករខ្មែរមួយក្រុមធ្វើការងារជាកម្មករសំណង់មួយកន្លែងនៅប្រទេសថៃបានតស៊ូធ្វើជាកម្មករម្នាក់ៗ រាប់ឆ្នាំ ដើម្បីរកប្រាក់កម្រៃចិញ្ចឹមគ្រួសារប្រពន្ធកូននៅស្រុកកំណើត។
2020-10-15
អង្គការសង្គមស៊ីវិល ផ្នែកតម្លាភាព និងគណនេយ្យភាពសង្គម សំដែងក្ដីបារម្ភថា ប្រាក់អំណោយគ្រោះទឹកជំនន់ ផ្តល់ទៅឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ពីក្រុមមនុស្សពាក់ព័ន្ធ នឹងការរំលោភសិទ្ធិដីធ្លី និងកាប់បំផ្លាញព្រៃឈើ នឹងអាចក្លាយជាថ្នូរឲ្យពួកគេទាំងនោះ បន្តសកម្មភាពល្មើសច្បាប់ទៅថ្ងៃមុនបន្តទៀត។
2020-10-15
អនុរក្សពន្ធនាគារក្រសួងមហាផ្ទៃបានបញ្ជូនជនជាតិចិនតៃវ៉ាន់ចំនួន ៤នាក់ទៅឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស ក្រោយពីតុលាការបានធ្វើការសាកសួរអស់រយៈពេលពេញមួយថ្ងៃពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនខុសច្បាប់ពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជាតាមព្រំដែនខេត្តព្រះវិហារ។
2020-10-15
កម្មករស៊ីនទ្រី ជាង ២ពាន់នាក់ សម្រេចវិលចូលធ្វើការប្រមូលសំរាមតាមវេនរៀងៗ ខ្លួនវិញហើយ នៅរសៀលថ្ងៃទី១៤ តុលា ក្រោយពីទទួលបានដំណោះស្រាយជាក់លាក់មួយពីខាងក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ។
2020-10-14
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបញ្ជាក់ថា សហរដ្ឋអាមេរិកគ្មានការិយាល័យស៊ើបអង្កេតសហព័ន្ធ ដែលហៅកាត់ថា អេហ្វ ប៊ី អាយ(FBI) បើកនៅកម្ពុជាទេ។
2020-10-14
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនវិធានការដាក់លិខិតទៅរដ្ឋាភិបាលថៃ ដើម្បីស្នើសុំបំភ្លឺករណីសណ្ឋាគារមួយនៅប្រទេសថៃនេះឲ្យបានឆាប់ ព្រោះពលរដ្ឋខ្មែរ ចាត់ទុកថា ទង្វើរបស់ម្ចាស់សណ្ឋាគារនោះ គឺជាប្រមាថដល់អត្តសញ្ញាជាតិខ្មែរ។
2020-10-13
កម្មករប្រមូលសំរាមស៊ីនទ្រីជាង ១ពាន់នាក់ រួមគ្នាដាក់ញត្តិនៅសាលារាជធានីភ្នំពេញ ស្នើសុំទូទាត់និងផ្ដល់ប្រាក់ការងារដល់ពួកគាត់ ដើម្បីដោះស្រាយជីវភាពរស់នៅជាមុនសិន ទើបពួកគាត់ត្រឡប់ចូលធ្វើការវិញ។