ប័ណ្ណសារព័ត៌មាន
2020-09-06
យុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាព មានអ្នកចូលរួមចុះហត្ថលេខាជិត ១ម៉ឺន ៩ពាន់នាក់ (១៨,៧៥៤) គិតមកត្រឹមល្ងាចថ្ងៃទី៥ ខែកញ្ញា។
2020-09-05
តំណាងគណបក្សនយោបាយមួយចំនួន បញ្ចេញប្រតិកម្មផ្សេងៗ គ្នាជុំវិញទង្វើរបស់អាជ្ញាធរ របបក្រុងភ្នំពេញ ដែលបង្ក្រាបដោយហិង្សា និងបង្កើនការចាប់ខ្លួនអ្នកតស៊ូមតិដោយអហិង្សា ដែលភាគ ច្រើនជាយុវជន និងស្ត្រីជាបន្តបន្ទាប់។
2020-09-04
វិបត្តិជំងឺរាតត្បាតសាកលកូវីដ-១៩ កំពុងរុញច្រានពលរដ្ឋនៅកម្ពុជា និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ឲ្យធ្លាក់ចូលក្នុងអំពើទាសភាពសម័យទំនើបកាន់តែធ្ងន់ធ្ងរជាងពេលណាៗទាំងអស់។ នេះបើតាមការរកឃើញ និងការវាយតម្លៃរបស់ស្ថាប័នជំនាញអន្តរជាតិមួយ នៅក្នុងសន្ទស្សន៍សាកលអំពីទាសភាពសម័យទំនើបឆ្នាំ២០២០ ទើបនឹងចេញផ្សាយកាលពីថ្ងៃទី៣ កញ្ញា។
2020-09-04
ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់បានរងរបួស ក្នុងនោះម្នាក់របួសធ្ងន់រហូតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ ដោយសារអាជ្ញាធរខណ្ឌ ៧មករា បានប្រើហិង្សាពេលពួកគាត់តវ៉ាស្វែងរកយុត្តិធម៌ឱ្យប្ដី នៅមុខសាលាដំបូងរាជធានីភ្នំពេញ។
2020-09-03
ប៉ូលិសមូលដ្ឋាននៅរាជធានីភ្នំពេញជាច្រើននាក់ បានចុះទៅជំរឿនស្រង់ស្ថិតិនៅទីស្នាក់ការកណ្ដាលរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅព្រឹកថ្ងៃទី៣ កញ្ញា។
2020-09-03
រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ចាប់ផ្ដើមកិច្ចប្រជុំ អំពីការដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ ឲ្យកម្មករក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ សម្រាប់ឆ្នាំ២០២១។ កម្មករ រំពឹងទទួលបានការដំឡើងប្រាក់ឈ្នួល ខ្ពស់ជាងឆ្នាំមុនៗ ដោយសារ កម្មករជួបវិបត្តិធ្ងន់ធ្ងរ បណ្ដាលមកពីជំងឺកូវីដ១៩ (Covid-19) និងខ្វះលទ្ធភាពសងបំណុលធនាគារ។
2020-09-02
កម្មករ-កម្មការិនីរោងចក្រ រ៉េ សាញ ខ្លូស៊ីង (RAY SHINE CLOTHING Co,.LTD) ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ជាង៣០០នាក់ ស្វែងរកកិច្ចអន្តរគមន៍ទៅស្ថាប័នពាក់ព័ន្ធឲ្យជួយដោះស្រាយករណីថៅកែរោងចក្ររត់ចោលក្រុមហ៊ុនដោយមិនបានទូទាត់សំណង និងប្រាក់ខែជូនពួកគេចំនួនមួយខែមកហើយ។
2020-09-01
អ្នកច្បាប់ និងមន្រ្តីអង្គការសង្គមស៊ីវិល នាំគ្នាមន្ទិលអំពីលទ្ធផលនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្តដែលត្រឹមតែ ១០០ ថ្ងៃសោះ ក្រសួងយុត្តិធម៌ អះអាងថាសំណុំរឿងព្រហ្មទណ្ឌជាង ៨ពាន់ករណី (៨,១១៣) ត្រូវបានជំនុំជម្រះរួចរាល់។ តើការពន្លឿនការកកស្ទះសំណុំរឿងយ៉ាងប្រញាប់ប្រញាល់បែបនេះ អាចជួយពង្រឹងប្រព័ន្ធយុត្តិធម៌កម្ពុជា ដែរឬទេ?