គ្រូបង្រៀន​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ក្របខ័ណ្ឌ​ការងារ​ប្រតិកម្ម​នឹង​ក្រសួង​អប់រំ

ដោយ អាស៊ីសេរី
2018.02.17
ហង់ ជួនណារ៉ុន ៨៥៥ ២០១៧ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ក្នុង​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

គ្រូបង្រៀន និង​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប ចំនួន ៤​រូប បាន​ប្រតិកម្ម​នឹង​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​បាន​លុប​ឈ្មោះ​ពួកគេ​ចេញ​ពី​​ក្របខ័ណ្ឌ​រដ្ឋ ថា​ជា​រឿង​អយុត្តិធម៌​មក​លើ​ពួកគាត់។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប លោក ពៀត ម៉ាប់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ថា លោក​បាន​ឃើញ​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ជា​ផ្លូវការ​ហើយ គឺ​ពួក​គាត់​ដែល​ជា​គ្រូបង្រៀន​ទាំង ៤​នាក់​ត្រូវ​បាន​ក្រសួង​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​ទាំង​អស់​គ្នា។ លោក​ហៅ​ការ​លុប​ឈ្មោះ​ដោយ​ក្រសួង​នេះ ថា​ជា​ការ​រើសអើង​និន្នាការ​នយោបាយ៖ «»។

គ្រូបង្រៀន​ទាំង ៤​រូប ដែល​ត្រូវ​លុប​ឈ្មោះ រួម​មាន លោក ពៀត ម៉ាប់ លោក ច័ន្ទ សុភា លោក ហុង សុខជា និង​លោក មុត មល្លា គឺ​ជា​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត​ដែល​ទើប​បញ្ចប់​តំណែង​ដោយសារ​រដ្ឋាភិបាល​រំលាយ​គណបក្ស ក្នុង​នោះ​ក៏​មាន​​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ចំនួន ២​រូប ក្រុមប្រឹក្សា​ស្រុក ១​រូប និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មួយ​រូប។

​ក្នុង​លិខិត​ដាច់​ដោយ​ឡែក​ពី​គ្នា ចុះ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៨ របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ដែល​គ្រូបង្រៀន​ទាំង ៤​នាក់​នោះ​ទើប​ទទួល​បាន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា បាន​ផ្ដល់​ហេតុផល​ថា ការ​បញ្ឈប់​នេះ ដោយសារ​សាមីជន​អវត្តមាន​គ្មាន​ច្បាប់​អនុញ្ញាត។ ប៉ុន្តែ​ក្រុម​គ្រូបង្រៀន​អះអាង​ថា ក្រោយ​ពី​រំលាយ​គណបក្ស​ប្រឆាំង​មក គឺ​ពួកគាត់​បាន​ទៅ​បង្រៀន​ទៀងទាត់ តែ​ខាង​មន្ទីរអប់រំ​ខេត្ត​សៀមរាប មិន​ឲ្យ​ពួកគាត់​បង្រៀន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។