មហោស្រព​ភាពយន្ត​អឺរ៉ុប​លើក​ទី​១៥​ នៅ​កម្ពុជា​នាំ​យក​ខ្សែភាពយន្ត​អឺរ៉ុប​មក​កាន់​កម្ពុជា​ម្តង​ទៀត

ដោយ ម៉ៅ សុធានី
2024.02.23
មហោស្រព​ភាពយន្ត​អឺរ៉ុប​លើក​ទី​១៥​ នៅ​កម្ពុជា​នាំ​យក​ខ្សែភាពយន្ត​អឺរ៉ុប​មក​កាន់​កម្ពុជា​ម្តង​ទៀត ពិធី​បើក​សម្ពោធ​មហោស្រព​ភាពយន្ត​អឺរ៉ុប​លើក​ទី​១៤ កាលពីឆ្នាំ​២០២៣។
Photo Courtesy

ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា នាំ​យក​មហោស្រព​ភាពយន្ត​អឺរ៉ុប (EUFF 2024) លើក​ទី​១៥ មក​បញ្ចាំង​នៅ ទីក្រុង​ភ្នំពេញ​ម្តង​ទៀត បន្ទាប់ពី​ទទួល​បាន​ជោគជ័យ កាល​ពី​ឆ្នាំ​២០២៣។ មហោស្រព​ភាពយន្ត​អឺរ៉ុប បាន​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ​២០០៣​ មក ដោយ​មាន​ការចូលរួម​ពី​ប្រទេស​ចំនួន​២៣ នៅ​ទូទាំង​ទ្វីបអឺរ៉ុប។

ការ​ចាក់​បញ្ចាំង​ជា​សាធារណៈ​នេះ មាន​រយៈពេល ១០​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ដល់​ថ្ងៃទី​៣ ខែ​មីនា ហើយ​ទស្សនិកជន អាច​ទស្សនា​ខ្សែភាពយន្ត​ចំនួន ២២​រឿង ពី​សហភាព​អឺរ៉ុប ដោយ​ឥតគិតថ្លៃ​។ ការ​ចាក់​បញ្ចាំង​នេះ នឹង​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ភាសា​បារាំង ផ្ទះ​មេត្តា និង​មជ្ឈមណ្ឌល​បុប្ផា​ណា និង​ទីតាំង​២​បន្ថែម​ទៀត​គឺ​នៅ Coconut Park ដែល​មាន​ទីតាំងនៅ​តំបន់​កោះ​ពេជ្រ និង​រោង​ភាពយន្ត នូរ៉ូ ម៉ល (Noro Mall) ដើម្បី​សម្រួល​ដល់​អ្នកទស្សនា​ក្នុង​ការ​ជ្រើសរើស​ភាពយន្ត​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៌ និង​ចម្រុះ​បែប​ក្នុង​ឆ្នាំ​២០២៤​ នេះ។

ពិធី​បើក​សម្ពោធ​មហោស្រព​ភាពយន្ត​អឺរ៉ុប​លើក​ទី​១៥​ នេះ នឹង​រៀបចំ​នៅ​វិទ្យាស្ថាន​ភាសា​បារាំង នៅ​ថ្ងៃទី២៣ ខែ​កុម្ភៈ ចាប់ពី​ម៉ោង​ ៥​ល្ងាច ដល់​ម៉ោង​ ៨កន្លះ​យប់ ដោយមាន​ការ​ចាក់​បញ្ចាំង​ភាពយន្ត​បារាំង​ឈ្មោះ តំប៉ែត (Tempête)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។