កញ្ញា ធី សុវណ្ណថា ព្រមាន​ផ្លូវ​ច្បាប់​ចំពោះ​​អ្នក​បន្លំ​ហ្វេសប៊ុក​របស់​នាង

ដោយ យាង សុជាមេត្តា
2016-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សារ​ព្រមាន​ដែល​អម​ដោយ​រូបថត​របស់​កញ្ញា ធី សុវណ្ណថា និង​កាំភ្លើង​មួយ​ចំនួន បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) មាន​ឈ្មោះ Thy Sovantha II នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ Screenshot
សារ​ព្រមាន​ដែល​អម​ដោយ​រូបថត​របស់​កញ្ញា ធី សុវណ្ណថា និង​កាំភ្លើង​មួយ​ចំនួន បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) មាន​ឈ្មោះ Thy Sovantha II នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ Screenshot
Screenshot

អ្នកលេង​ហ្វេសប៊ុក (Facebook) កញ្ញា ធី សុវណ្ណថា ព្រមាន​ផ្លូវ​ច្បាប់​ចំពោះ​ជន​បន្លំ​គណនី​ហ្វេសប៊ុក​របស់​នាង។

កញ្ញា ធី សុវណ្ណថា សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ថា កញ្ញា​បដិសេធ​ទាំង​ស្រុង​នូវ​គណនី និង​ទំព័រ​ហ្វេសប៊ុក​ទាំង​ឡាយ​ណា​ដែល​ផ្សព្វផ្សាយ​ពី​នាង ព័ត៌មាន​វាយ​ប្រហារ​រដ្ឋាភិបាល ឬ​ព័ត៌មាន​ក្នុង​ន័យ​វាយ​ប្រហារ​បុគ្គល​ផ្សេងៗ។

កញ្ញា ធី សុវណ្ណថា បញ្ជាក់​ថា នាង​ប្រើប្រាស់​ទំព័រ​ហ្វេសប៊ុក ផ្លូវការ​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក តែ​មួយ​គត់ ដើម្បី​ចែក​រំលែក​ព័ត៌មាន និង​សម្រាប់​ទំនាក់ទំនង។ កញ្ញា​ថា នឹង​រាយការណ៍​ដល់​ក្រុមហ៊ុន​ហ្វេសប៊ុក ដើម្បី​បិទ​គណនី​ក្លែងក្លាយ​ទាំង​ឡាយ​ចោល និង​រាយការណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ចាត់​វិធានការ​ជា​បន្ទាន់។

​ការ​ចេញ​បក​ស្រាយ​របស់​កញ្ញា ធី សុវណ្ណថា ពេល​នេះ គឺ​បន្ទាប់ពី​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​គណនី​ហ្វេសប៊ុក ឈ្មោះ ធី សុវណ្ណថា បាន​បង្ហោះ​រូប​កាំភ្លើង និង​រូប​កញ្ញា ធី សុវណ្ណថា ឈរ​បាញ់​កាំភ្លើង ព្រម​ទាំង​សរសេរ​គំរាម​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​ប្រុងប្រយ័ត្ន។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ រហូត​មក​ទល់​ពេល​នេះ កញ្ញា ធី សុវណ្ណថា មិន​បាន​បកស្រាយ​ពី​ការ​លេច​ធ្លាយ​សារ​ឆ្លើយឆ្លង​គ្នា​ជា​អក្សរ​រវាង​កញ្ញា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សារ​ជា​អក្សរ និង​សំឡេង​រវាង​កញ្ញា​ជាមួយ​កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានិត ឡើយ ដែល​សារ​ទាំង​នោះ​បង្ហាញ​ពី​ការ​រៀបចំ​គម្រោង​ប្រឆាំង​លោក កឹម សុខា និង​ពី​រឿង​ប្រាក់​ចំនួន ១​លាន​ដុល្លារ​អាមេរិក ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ​កញ្ញា ធី សុវណ្ណថា ធ្វើ​ការងារ​ឲ្យ​លោក។

ចំណែក​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ានិត ក៏​មិន​ឆ្លើយ​មិន​ឆ្លង​ចំពោះ​រឿង​នេះ​ដែរ។ រី​ឯ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង បញ្ជាក់​ថា អង្គភាព​លោក​គ្មាន​គម្រោង​ស៊ើប​អង្កេត​ចំពោះ​រឿង​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

anonymous

Don't be so stupid with this apartheid rule with no anybody trust to this fascist govn't,if they suppose to investigate this mafia govn't,should be arrest evil HunSen's cohorts and Ta Tieng baldhead,chief of Anti-Corruption Unit"ACU" first before anything else...there fascist communism,totalitarianism,dictatorialism,nepotism,barbarism,war criminal conspiracy and war against humanity.

Dec 21, 2016 05:43 PM

រស្មីបណ្ណាល័យ ច័ន្ទឆាយា

ពី New York, NY

រី​ឯ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង បញ្ជាក់​ថា អង្គភាពលោក​គ្មាន​គម្រោង​ស៊ើប​អង្កេត​ចំពោះ​រឿង​នេះ​ឡើយ តើហេតុអី ? រឿងអ្នកទាំងបី ហ៊ុន សែន និង​លោក ហ៊ុន ម៉ានិត ធី សុវណ្ណថា ប្រើលុយទាំងនេះបានមកពីណា ? គឺជាលុយពុករលួយ ដែរតើ នេះ១លានដុល្លារណា មិនមែន $250.00 នោះទេ ហើយមួយទៀតគឺជាកម្រងការដែល ចង់កម្ចាត់ លោក កិម សុខា ដូច្នេះគឺជារឿងតែមួយ ហេតុអីបានជា ឱម យ៉ិនទៀង ចាប់អ្នកទាំង៥ដាក់គុក គឺជាសាច់រឿងតែមួយ កុំអាងតែខ្លួនជាអ្នកធំ ចង់ចាប់ ចង់សម្លាប់ តាមតែចិត្តនឹកឃើញ ដូច្នេះ ឱម យ៉ិនទៀង ត្រូវតែចាត់ការក្នុងរឿងនេះ ព្រោះ ឱម យ៉ិនទៀង ក៏រួមចំណែកដែរ យ៉ាងមេច បាស់លើគ្នាឯងឆ្លើយយករួចខ្លួន

Dec 20, 2016 07:13 AM

គេហទំព័រ​ទាំងមូល