ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​តាម​បណ្ដា​ខេត្ត​​កើន​ឡើង​ដល់ ៥​នាក់

អាស៊ីសេរី
2018.08.04
ទឹកជំនន់​នៅ​ស្ទឹងត្រែង ៦២២ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​កំពុង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ក្នុង​ស្រុក​សៀមប៉ាង ដែល​រង​ផល​ប៉ះ​ពាល់​ពី​ទឹក​ជំនន់​ដោយសារ​ការ​បាក់​ទំនប់​វារីអគ្គិសនី សេពាន សេណាមណយ ស្ថិត​នៅ​ខេត្ត​អត្តពឺ ប្រទេស​ឡាវ។ ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ ២០១៨
រូបថត​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ចំនួន​មនុស្ស​ស្លាប់ ដោយសារ​គ្រោះ​ទឹកជំនន់ នៅ​ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម បាន​កើន​ឡើង​ដល់​ប្រាំ​នាក់​ហើយ។

លោក កែវ វី បញ្ជាក់​ថា ទឹកទន្លេ​មេគង្គ នៅ​ផ្នែក​ខាងលើ ក្នុង​ខេត្ត​ទាំង ៤​នេះ បាន​ស្រក​ចុះ​ជា​បន្តបន្ទាប់​ហើយ។ ដោយឡែក​នៅ​ទន្លេ​មេគង្គ ផ្នែក​ខាងក្រោម ដូចជា នៅ​ខេត្ត​កណ្តាល និង​ខេត្ត​ព្រៃវែង ទឹក​កំពុង​ហក់​ឡើង តែ​បង្ក​ផល​ប៉ះពាល់​តិចតួច​ប៉ុណ្ណោះ។

លោក​បន្ត​ថា គិត​ត្រឹម​ថ្ងៃ​ទី​០៤ ខែ​សីហា នេះ ទឹកជំនន់ បាន​ប៉ះទង្គិច ដល់​ពលរដ្ឋ​សរុប​ជាង ៣​ម៉ឺន ៦​ពាន់​គ្រួសារ ក្នុង​នោះ​មាន​ប្រជាជន ជិត​៥​ពាន់ គ្រួសារ ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទី​ទួល​សុវត្ថិភាព​ចំនួន​ជិត ៥០​កន្លែង៕

 

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។