អ្នក​ភូមិ​តាគង់​១​ធ្វើ​ពិធី​អុំទូក​ដាស់​អារម្មណ៍​អាជ្ញាធរ​ភ្នំពេញ​ឲ្យ​ជួយ​អភិវឌ្ឍន៍​ភូមិ

ដោយ អ៊ួន ឈិន
2014-09-14
Share
អ្នក​ភូមិ​តាគង់១ ៦២០ អ្នក​ភូមិ​តាគង់១ ស្ថិត​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​លើ​ទូក​ក្នុង​បឹងទំពុន ក្នុង​បរិវេណ​ក្នុង​ភូមិ នៅ​រសៀល​ថ្ងៃ​ទី​១៤ កញ្ញា ២០១៤។
RFA/Uon Chhin

អ្នក​ភូមិ​តាគង់១ ស្ថិត​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​លើ​ទូក​ក្នុង​បឹងទំពុន ក្នុង​បរិវេណ​ក្នុង​ភូមិ នៅ​រសៀល​ថ្ងៃ​ទី​១៤ កញ្ញា ធ្វើ​សន្និសីទ​កាសែត និង​រៀបចំ​ពិធី​ប្រណាំង​ទូក នៅ​ក្នុង​គោលបំណង​បង្ហាញ​អំពី​ជីវភាព​រស់នៅ​ក្រលំបាក​គ្មាន​ផ្លូវគមនាគមន៍​របស់​ពួក​គាត់។

តំណាង​អ្នកភូមិ​តាគង់១ អ្នកស្រី ឃុន ស្រីណូ បញ្ជាក់​អំពី​ការលំបាក​របស់អ្នកភូមិ​ដែល​មិន​មាន​ផ្លូវ​ធ្វើដំណើរ ដោយ​តំបន់​នេះ​ហាក់​ដូច​ជាកាត់​ផ្ដាច់ពី​​ទី​ប្រជុំជនព្រោះ បើទោះបី​ជា​ភូមិ​នេះ​​ស្ថិត​នៅ​ក្នុង​ភូមិសាស្ដ្រ រាជធានី​ភ្នំពេញ​ក៏ដោយ​ ព្រោះ​ជាតំបន់​លិចទឹក

សំឡេង

ចំណែក​តំណាង​អ្នកភូមិ​ម្នាក់ទៀត​គឺលោក យ៉ុន យ៉ម ​រៀបរាប់​អំ​ពី​ក្ដី​បារម្ភ​របស់​អ្នកភូមិ​ដែល​​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ នៅ​ពេល​ខាងមុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល