កម្មការិនី​នៅ​ខេត្ត​ព្រៃវែង ២​នាក់ ធ្លាក់​ពី​លើ​រថយន្ត​រង​របួស

ដោយ សន ចាន់រដ្ឋា
2019-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​កម្មករ​ដែល​ក្រឡាប់​ដោយសារ​ការ​បើក​ជែង​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ត្រង់​ចំណុច​មុខ​វត្ត​ស្រះស្រង់ ស្ថិត​ក្នុង​ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
រថយន្ត​ដឹក​កម្មករ​ដែល​ក្រឡាប់​ដោយសារ​ការ​បើក​ជែង​គ្នា​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤១ ត្រង់​ចំណុច​មុខ​វត្ត​ស្រះស្រង់ ស្ថិត​ក្នុង​ឃុំ​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

កម្មការិនី​ចំនួន​ពីរ​នាក់​បាន​រង​របួស ដោយសារ​ធ្លាក់​ពីលើ​រថយន្ត កាលពី​ថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០១៩ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្ដាល​មក​ពី​រថយន្ត​ដែល​ដឹក​កម្មករ​បាន​ដាច់​ខ្សែ​ចង​កាង​ខាងក្រោយ ទើប​បណ្ដាល​ឱ្យ​កម្មការិនី​ពីរ​នាក់​បាន​ធ្លាក់ និង​រង​របួស នៅ​ស្រុក​ព្រះ​ស្ដេច ខេត្ត​ព្រៃវែង។

កម្មការិនី​ដែល​រង​របួស​ទាំងពីរ​នាក់​នេះ​ឈ្មោះ ហឿន សម្ផស្ស វ័យ ២៧​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ជឹម ចន្នី វ័យ ២៦​ឆ្នាំ។ អ្នក​ទាំងពីរ​រស់នៅ​ក្នុង​ភូមិ​សទ្ធារ ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង។

បន្ទាប់​ពី ​កើតហេតុ សមត្ថកិច្ច​បាន​បញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​អ្នក​លឿង ចំណែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​កំពង់សឹង។

របាយការណ៍​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មករ​និយោជិក ដែល​ចេញផ្សាយ​កាល​ពី​ឆ្នាំ ២០១៨ ដោយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ជាង​មួយ​ពាន់​លើក ដែល​បណ្ដាល​ឱ្យ​មនុស្ស​​ជាង ពីរ​ពាន់​នាក់ (.៣២៦) រងគ្រោះ ក្នុង​នោះ​មាន​មនុស្ស​ចំនួន ៣៦​នាក់ បាន​ស្លាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល