នាយករដ្ឋមន្ត្រី​ប្រាប់​ឱ្យ​មន្ត្រី​ខ្លួន​តាមដាន​ករណី​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​កម្មករ​នៅ​ឆ្នាំ​២០១៨

ដោយ សន ចាន់រដ្ឋា
2017-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​មន្ត្រី​របស់​លោក​ម្ដងទៀត អោយ​យកចិត្តទុកដាក់​ចំពោះ​ករណី​ម្ចាស់​ផ្ទះ​ជួល​ដំឡើងថ្លៃ​ជួល​ផ្ទះ និង​ដំឡើងថ្លៃ​ទឹក​ភ្លើង​នៅ​ឆ្នាំ​២០១៨។ លោក​បញ្ជា​មិន​ឱ្យ​មាន​ករណី​ដំឡើងថ្លៃ​ផ្ទះ​ជួល និង​ដំឡើង​ទឹក​ភ្លើង​ជាដាច់ខាត​នៅ​ឆ្នាំ ២០១៨។ ការ​បញ្ជាក់​ជា​ថ្មី​ទៀត​នេះ ធ្វើឡើង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​កម្មករ កម្មការិនី​ជាង ១​ម៉ឺន​នាក់​នៅ​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ជាថ្មី​ម្ដងទៀត មិន​ឱ្យ​ម្ចាស់​ផ្ទះ​ជួល​ទាំងអស់​ដំឡើង​ថ្លៃ​ជួល​ផ្ទះ និង​ថ្លៃ​ទឹក​ភ្លើង​ជាដាច់ខាត។ មិន​តែ​ប៉ុណ្ណោះ លោក​ថែមទាំង​បញ្ជា​ឱ្យ​មន្ត្រី​របស់​ខ្លួន​តាមដាន​ករណី​នេះ​ជាប្រចាំ និង​ដោយ​យកចិត្តទុកដាក់ ដើម្បី​ធានា​ដល់​ភាព​ងាយស្រួល​ដល់​កម្មករ ស្រប​ពេល​ប្រាក់ខែ​គោល​របស់​ពួកគេ​នឹង​ត្រូវ​ដំឡើង​បន្ថែម​ទៀត​ចាប់ពី​ខែ​មករា​ឆ្នាំ ២០១៨​ទៅ។ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ លោក​បាន​ប្រញាប់​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ដោះស្រាយ​ជា​បន្ទាន់ ក្រោយ​ពេល​លោក​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ដំឡើង​ថ្លៃ​ផ្ទះ​ជួ​ល​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម។ «»

លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​មន្ត្រី​របស់​ខ្លួន បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ភ្ជាប់​បណ្ដាញ​ទឹក​ភ្លើង ទៅ​កាន់​ផ្ទះ​ជួល​ទាំងឡាយ​ណា ដែល​មិន​ទាន់​មាន​ប្រព័ន្ធ​ទឹក ភ្លើង ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​កម្មករ​កម្មការិនី។

ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​អំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​មាន​ប្រសិទ្ធភាព ពីព្រោះ​មាន​ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន​បាន​អនុវត្ត។ ប៉ុន្តែ​លោក​ថា ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ អាជ្ញាធរ​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់កិច្ចសន្យា​ជួល​ផ្ទះ​ឱ្យ​បាន​ម៉ឹង​មាត់។ «»

លោក ប៉ាវ ស៊ីណា ថ្លែង​ថា តាមច្បាប់​ជួល​ផ្ទះ គឺ​នៅ​ឆ្នាំ​២០១៩ ម្ចាស់​ផ្ទះ​ជួល​ក៏​មិន​អាច​ដំឡើងថ្លៃ​បាន​ដែរ ព្រោះ​ច្បាប់​នេះ តម្រូវ​ឱ្យ​ម្ចាស់ផ្ទះ​អាច​ដំឡើងថ្លៃ​បាន​នៅ​រាល់​ពីរ​ឆ្នាំ​ម្ដង ពោល​គឺ​រហូតដល់​ឆ្នាំ ២០២០ ទើប​ពួកគេ​អាច​ដំឡើងថ្លៃ​ជួល​ផ្ទះ​បាន៕

នៅ​ថ្ងៃ​ទី២៧ ធ្នូ ដដែល លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ប្រាប់​ក្រុម​កម្មករ កម្មការិនី​ថា ប្រសិន​បើ​ចង់​រក្សា​ការងារ និង​ប្រាក់​ចំណូល​ដែល​ជា ឆ្នាំង​បាយ​រាល់ថ្ងៃ ត្រូវ​រួមគ្នា​ទប់ស្កាត់​ជន​ណា​ក៏​ដោយ មិន​ថា​ខ្មែរ ឬ​បរទេស​នោះ​ទេ ដែល​មាន​ចេតនា​ចង់​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា។

ទោះ​បី​លោក​មិន​បាន​បញ្ជាក់​ឈ្មោះ​ខ្មែរ ឬ​បរទេស​ដែល​ចង់​បំផ្លាញ​សន្តិភាព​ក៏​ដោយ ប៉ុន្តែ​កន្លង​មក​រដ្ឋាភិបាល​បាន​ចោទ​គណបក្ស​សង្គ្រោះជាតិ និង​សហរដ្ឋអាមេរិក​ថា រៀបចំ​គ្រោង​ធ្វើ​បដិវត្តន៍​ពណ៌ ដោយ​ប្រើប្រាស់​កម្មករ​កាត់ដេរ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​លោក​ចុះ​ចេញ​ពី​ដំណែង។

ក្នុង​យុទ្ធនាការ​ឃោសនា​មុន​រដូវ​បោះឆ្នោត លោក ហ៊ុន សែន បញ្ជាក់​ថា ឱកាស​ការងារ និង​ប្រាក់​ចំណូល ដែល​ជា​ឆ្នាំងបាយ និង​ជា​អាយុជីវិត​នៅ​រៀងរាល់​ថ្ងៃនេះ មិន​អាច ចាប់​កំណើត​ក្នុង​ផ្ទៃ​នៃ សង្គ្រាម​បាន​នោះ​ទេ ពោល​គឺ​ចាប់​កំណើត ក្នុង​ផ្ទៃ​នៃ​សន្តិភាព​តែ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ត្រូវ​រួមគ្នា​ថែ​រក្សា​ឲ្យ​ខាងតែបាន ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។

លោក ហ៊ុន សែន ក៏​បាន​ប្រៀបធៀប​ទៅ​នឹង​យុវជន ជំនាន់​មុន និង​យុវជន​ជំនាន់​ថ្មី​នេះ ថា​ខុសគ្នា​ដាច់​ស្រឡះ ដោយសារ​យុវជន ជំនាន់​មុន គឺ​ជា​ចំណាប់ខ្មាំង​នៃ​សង្គ្រាម បាត់បង់​ឱកាស បាត់​បង់​ជីវិត រហូត​ដល់​អ្នក​សេសសល់​មួយ​ចំនួន​ធ្លាក់​ខ្លួន​ពិការ ប៉ុន្តែ យុវជន សម័យ​នេះ មាន​ឱកាស​ច្រើន​ណាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

នេះជា នយោបាយ បោក ដោះទាល់មួយគ្រា របស់តាចាស់ ហ៑ុន សែន ក្រោយពីគាត់ ប្រើល្បិចទុច្ចរឹត បំបែក បក្សសង្គ្រោះជាតិ ដោយសារ ខ្លាចចាញ់ឆ្នោតនៅឆ្នាំ២០១៨ !

Dec 28, 2017 10:36 AM

អ្នក​អាន​អនាមិក

រដូវកាលបោះឆ្នោតជិតមកដល់ ទើបតក់ក្រហល់ធ្វើ។ ប្រទេសខ្មែរពិតជាមានរឿងប្លែកៗមែនហ្ន!

Dec 28, 2017 08:16 AM

អ្នក​អាន​អនាមិក

តាចាស់ ហ៑ុន សែន ប៉ុន្មានថ្ងៃនេះ ខំយកចិត្តកម្មករណាស់
មូលហេតុ ដោយគាត់ខ្លាច កម្មករ ងើបប្រឆាំងពីរឿង តាចាស់ ហ៑ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ដោយអយុត្តិធម៏ !

Dec 28, 2017 06:49 AM

គេហទំព័រ​ទាំងមូល