ធនាគារពិភពលោក​អនុម័ត​ថវិកា​បន្ថែមចំនួន​ជិត​៨០​លាន​ដុល្លារ សម្រាប់​លើកកម្ពស់​គុណភាព​ការ​អប់រំ​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2024.06.01

ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​របស់​ធនាគារ​ពិភពលោក (World Bank) អនុម័ត​ហិរញ្ញប្បទាន​បន្ថែមចំនួន​ជិត ៨០​លាន​ដុល្លារ (៧៩,) សម្រាប់​លើកកម្ពស់​គុណភាព និង​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​នៅ​កម្ពុជា។

ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា​ថា បញ្ហា​ប្រឈម​ដ៏​ធំ​នោះ គឺ​ការសិក្សា​របស់​សិស្ស​នៅ​មាន​កម្រិត​ទាប ហើយ​លទ្ធភាព​ទទួល​បាន​ការអប់រំ​ប្រកបដោយ​គុណភាព ក៏​នៅ​ខ្វះ​សមធម៌​ដែរ​។ អ្នកស្រី​បន្ត​ថា ការ​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​នេះ ក្នុង​គោលដៅ​ពង្រឹង​និង​ពង្រីក​សកម្មភាព​ដែល​កំពុង​អនុវត្ត ដើម្បី​ដោះស្រាយ​ការសិក្សា​របស់​គ្រួសារ​សិស្ស​ក្រីក្រ អ្នក​ពិការភាព ឬ​សហគមន៍​ជនជាតិ​ដើម​ភាគតិច ព្រមទាំង​កសាង​មូលធន​មនុស្ស​សំរាប់​ការលូតលាស់​នៃ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា។

កញ្ចប់​ហិរញ្ញប្បទាន​បន្ថែម​នេះ​នឹង​ពង្រីក​សកម្មភាព​គម្រោង​ទៅកាន់​គ្រឹះស្ថាន​អប់រំ​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន អនុវិទ្យាល័យ​ចំនួន​៥​រយ (៥០០) សាលាបឋមសិក្សា​ចំនួន​១​ពាន់ (១០០០) និង​មត្តេយ្យសាលា​ចំនួន ៩០​។ កញ្ចប់​ថវិកា​នេះ ក៏​នឹង​ប្រើប្រាស់​សំរាប់​សាងសង់​និង​ជួសជុល​ថ្នាក់រៀន បន្ទប់​ពិសោធន៍ និង​អគារសិក្សា​បន្ថែម​ទៀត ក្រោម​ការ​រចនា​ដែល​ធន់​នឹង​អាកាសធាតុ ធ្វើ​ទំនើបកម្ម​សៀវភៅ​សិក្សា និង​បង្កើត​មគ្គុទ្ទេសក៍​គ្រូបង្រៀន​ស្របតាម​កម្មវិធីសិក្សា​ជាតិ ព្រមទាំង​បណ្តុះបណ្តាល​គ្រូបង្រៀន ថ្នាក់ដឹកនាំ និង​បុគ្គលិក​សាលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។