ប័ណ្ណសារព័ត៌មាន
2024-09-21
អ្នកស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា អះអាងថា វត្ថុប្រើប្រាស់ធ្វើពីដីឥដ្ឋដុត ដែលក្រុមអ្នកបុរាណវិទ្យា ហៅថា (កុលាលភាជន៍) គឺមាននៅក្នុងប្រទេសកម្ពុជាតាំងតែពី ៣.៥០០ឆ្នាំ មុនគ្រិស្តសករាជ។ រហូតមកដល់បច្ចុប្បន្ននេះ សិប្បកម្មកុលាលភាជន៍ នៅតែបន្តមាននៅក្នុងប្រទេសខ្មែរនៅឡើយ បើទោះបីជាសម័យនេះ ជាសម័យទំនើប ដែលមានសម្ភារៈប្រើប្រាស់ធ្វើអំពីដែក ប្លាស្ទិក និងសារធាតុផ្សេងៗ ហើយក្តី។
2024-09-21
តុលាការអូស្ត្រាលី កាត់ទោសកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ ឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ ពាក់ព័ន្ធនឹងករណីបើកឡានក្នុងល្បឿនលឿនបំពានភ្លើងស្តុបក្រហម បណ្ដាលឲ្យបុកប្តីប្រពន្ធមួយគូស្លាប់យ៉ាងរន្ធត់នៅទីក្រុងម៉ែលប៊ន (Melbourne)។
2024-09-21
ក្រុមចលនាមាតាធម្មជាតិ ថា មកទល់ពេលនេះ មានមនុស្សចំនួនជាង ១សែន ៣ពាន់នាក់ហើយ នៅទូទាំងពិភពលោក បានចូលរួមគាំទ្រញត្តិឱ្យរដ្ឋអំណាចក្រោមឥទ្ធិពលគ្រួសារត្រកូល ហ៊ុន ដោះលែងសកម្មជនបរិស្ថានទាំង ៥នាក់ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ សង្គមស៊ីវិល និងសកម្មជនបរិស្ថាន លើកឡើងថា ការទាមទារឱ្យដោះលែងសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស គឺជាចរន្តផ្ទៃក្នុងជាតិដល់អន្តរជាតិ ដែលរដ្ឋាភិបាលគួរពិចារណា ដើម្បីកុំឱ្យបាក់មុខមាត់ និងខាតប្រយោជន៍ប្រទេសកម្ពុជា។
2024-09-21
ប្រជាពលរដ្ឋមួយចំនួនបង្ហាញការគាំទ្រ ដែលរដ្ឋាភិបាលសម្រេចដកកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ជាមួយប្រទេសឡាវ និងវៀតណាម។ ប៉ុន្តែពួកគាត់ទាមទារឱ្យលោក ហ៊ុន សែន ត្រូវដោះលែងអ្នក ដែលអាជ្ញាធរបានចាប់ខ្លួន ដោយសារការបញ្ចេញមតិរឿង CLV ហើយត្រួតពិនិត្យមើលឡើងវិញ នូវកិច្ចសន្យាដីសម្បទានជាមួយក្រុមហ៊ុនវៀតណាម រួមទាំងលុបចោលសន្ធិសញ្ញាព្រំដែនទាំងឡាយណា ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាមកន្លងមក ឬប្រឈមហានិភ័យដល់ជាតិនៅថ្ងៃខាងមុខ។
2024-09-21
ជំនន់ទឹកភ្លៀងមានស្ថានភាពកាន់តែអាក្រក់ ដោយភ្លៀងបន្តធ្លាក់ លាយឡំខ្យល់រន្ទះ បានឆក់យកជីវិតមនុស្ស ៣នាក់ និងបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋមួយចំនួនទៀត។ ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តប្រកាសឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ជាពិសេស អ្នករស់នៅតាមបណ្ដោយទន្លេ និងសមុទ្រ។
2024-09-20
មន្ត្រីគណបក្សប្រជាជនកម្ពុជា អះអាងថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ឱ្យលោក ហួត ហាក់ មកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯលោក សុខ សូកេន មកជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅពេលនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពការងារនៅក្នុងក្រសួងទាំងពីរ។ ប៉ុន្តែ អ្នកឃ្លាំមើលលើកឡើងថា ការផ្លាស់ប្ដូរនេះ នឹងមិនអាចបង្កើនប្រសិទ្ធភាពការដឹកនាំឡើយ ព្រោះរដ្ឋមន្ត្រីនៃក្រសួងទាំង២ កើតចេញពីរដ្ឋាភិបាលពុករលួយ ដែលផ្ទេរអំណាចតាមសែស្រឡាយ បក្ខពួកនិយម។
2024-09-20
មេដឹកនាំកំពូលនៅកម្ពុជា លោក ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV-DTA ហើយ។ ការប្រកាសនេះ ធ្វើឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក កាលពីយប់ថ្ងៃទី២០ កញ្ញានេះ។
2024-09-20
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បាននៅក្រៅឃុំ ប៉ុន្តែភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងមួយចំនួន។ លក្ខខណ្ឌទាំងនោះ មានដូចជា ហាមចេញក្រៅប្រទេស ហាមធ្វើសកម្មភាពជួបជុំនានា ត្រូវជូនដំណឹងដល់អាជ្ញាធរនៅពេលផ្លាស់ប្តូរទីលំនៅ ត្រូវបង្ហាញខ្លួនចំពោះមុខសមត្ថកិច្ចរៀងរាល់ខែក្នុងសប្តាហ៍ទី៤ និងត្រូវសហការជាមួយតុលាការនៅពេលមានដីកាកោះហៅ។
2024-09-20
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ទទូចដល់ក្រសួងមហាផ្ទៃ ឲ្យពន្លឿននីតិវិធីដោះស្រាយតាមសំណើរបស់សមាគម ដែលស្នើឲ្យក្រសួងមហាផ្ទៃមានវិធានការចំពោះអាជ្ញាធរក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបានរុះរើស្លាកទាមទារឲ្យដោះលែងប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ កាលពីខែកក្កដាកន្លងទៅ។
2024-09-19
អតីតមន្ត្រីក្រសួងការងារ ដែលដឹងរឿងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ដាក់ផែនការវាយដំអ្នកប្រឆាំង និងពលករនៅក្រៅស្រុក ដូចជា ធ្វើជាគ្រោះថ្នាក់ចរាចរណ៍ជាដើម។ លោក ណុប សុធា អះអាងថា លោកជាអ្នកលួចបញ្ចេញសារសំឡេងលោក ហេង សួរកាលពី ៦ឆ្នាំមុន អំពីការប៉ុនប៉ង កម្ចាត់អ្នក ដែលហ៊ានរិះគន់នេះ។
2024-09-19
សាច់ញាតិសកម្មជនបរិស្ថាន និងសកម្មជនសង្គមនាំគ្នាយកបាយម្ហូបនំនែកទៅសួរសុខទុក្ខក្រុមគ្រួសារដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារដោយសាររដ្ឋាភិបាលមិនដោះលែងប្ដី និងកូនរបស់ពួកគាត់ឱ្យជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ ពួកគាត់អះអាងថា គឺជារឿងឈឺចាប់ និងអយុត្តិធម៌ដែលរដ្ឋាភិបាលចាប់ពង្រាត់គ្រួសាររបស់ពួកគាត់ដាក់ពន្ធនាគារទាំងគ្មានកំហុស។
2024-09-19
តំណាងរដ្ឋាភិបាលកម្ពុជានៅអង្គការសហប្រជាជាតិចេញមុខការពារធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលដាក់ឱ្យប្រើប្រាស់ដោយក្រសួងព័ត៌មានថា ជាមធ្យោបាយផ្លូវច្បាប់ ដើម្បីការពារអ្នកសារព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ។
2024-09-19
សមត្ថកិច្ចបានចាប់ខ្លួន លោក ហោ សុខុន អតីតព្រះចៅអធិការវត្តច្បារអំពៅ និងមនុស្ស៣នាក់ទៀត ដែលរស់នៅជាមួយលោក កាលពីថ្ងៃទី១៧ កញ្ញា។ មកទល់ពេលនេះក្រុមគ្រួសារមិនទាន់ដឹងពីមូលហេតុចាប់ខ្លួន និងទីតាំងដែលសមត្ថកិច្ចយកទៅឃុំខ្លួននៅឡើយ។
2024-09-19
ពាក់ព័ន្ធនឹងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នសកម្មជននយោបាយ អ្នកការពារសិទ្ធិមនុស្ស អ្នកតស៊ូមតិ និងអ្នកធ្វើការសង្គម បានក្លាយជាសកម្មជនមិនរាងចាល ដោយពួកគាត់ជាប់ឃុំលើសពីម្ដងនៅក្នុងពន្ធនាគារ ក្រោមការដឹកនាំនៃរដ្ឋាភិបាលត្រកូលហ៊ុន។ អ្នកការពារសិទ្ធិមនុស្ស ជំរុញទៅរដ្ឋាភិបាល គួរគិតគូរពីផលប៉ះពាល់ដែលកើតចេញពីការចាប់ខ្លួនអ្នកទាំងនោះដាក់ពន្ធនាគារ។
2024-09-18
ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា ប្រសិនបើតុលាការចាប់ខ្លួនលោក នៅថ្ងៃដែលលោកចូលបំភ្លឺ នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ នឹងមិនផ្ដល់ផលចំណេញអ្វីដល់កម្ពុជាឡើយ ដូច្នេះ លោកសង្ឃឹមថា តុលាការ នឹងលុបចោលការចោទប្រកាន់លើរូបលោក។ប៉ុន្តែ អ្នកឃ្លាំមើលលើកឡើងថា ផ្អែកតាមស្ថានភាពនយោបាយ និងតុលាការសព្វថ្ងៃនេះ គឺលោក រ៉ុង ឈុន ពិបាកក្នុងការទទួលបានយុត្តិធម៌។