ប័ណ្ណសារព័ត៌មាន
2024-09-12
ជនជាតិដើមភាគតិចទាំងនោះ រស់នៅភូមិជំនាប់ និងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ព្រមានលើកគ្នាតវ៉ា ដើម្បីតស៊ូមតិជាថ្មីទៀត ប្រសិនបើអាជ្ញាធរនៅតែពន្យារពេល មិនចុះបញ្ជីដីសមូហភាពភ្នំវិហារ ដែលជាតំបន់ប្រវត្តិសាស្ត្រជនជាតិដើមសួយតាំងពីបុរាណកាលមក។
2024-09-12
សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្ម បង្កក ទ្រព្យសម្បត្តិលើមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ ដែលស្និទ្ធលោក ហ៊ុន សែន គឺ លោក លី យ៉ុងផាត់ និង សម្ព័ន្ធអាជីវកម្មរបស់លោកចំនួន៥ របស់លោក។
2024-09-12
ពលរដ្ឋរស់នៅតំបន់អង្គររិះគន់អាជ្ញាធរជាតិអប្សរា បណ្តែតបណ្តោយឱ្យបុគ្គលមានលុយមានអំណាច សាងសង់ម៉ុងខ្មោចចិនយ៉ាងធំ (ផ្នូរកប់ខ្មោច)ជាប់នឹងព្រែកបុរាណ ឋិតក្នុងតំបន់រមណីយដ្ឋានអង្គរ នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប។
2024-09-12
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រទះឃើញបទល្មើសជាង ២០០ដើម(២១៣)ជាថ្មីទៀត ឋិតក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរការ។
2024-09-12
ប្រជាកសិករនៅតាមបណ្ដាខេត្តមួយចំនួន ពេញនិយមធ្វើស្រែ ដោយបណ្ដាក់ជី និងថ្នាំពីឈ្មួញ ដែលធ្វើឱ្យការចំណាយលើការបង្កបង្កើនផល កាន់តែច្រើនជាងមុន។ ការធ្វើស្រែអត់មានដើមទុននេះ បានធ្វើឱ្យកសិករមួយចំនួន ធ្លាក់ខ្លួនជំពាក់បំណុល នៅពេលតម្លៃកសិផលចុះថោក ដែលបណ្ដាលឱ្យកសិករខ្លះ ត្រូវគេរឹបអូសយកស្រែ ខ្លះខ្ចីប្រាក់ពីធនាគារយកមកសងថ្លៃជី និងខ្លះទៀត ឆ្អែតចិត្តឈប់ធ្វើស្រែ ហើយធ្វើចំណាកស្រុក។
2024-09-12
ប្រទេសចិនកុម្មុយនិស្តប្ដេជ្ញាផ្ដល់ជំនួយបច្ចេកទេសលើការកសាងវិស័យដឹកជញ្ជូននៅកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិ និងមន្ត្រីបក្សប្រឆាំងព្រួយបារម្ភថា កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់បំណុលចិនវ័ណ្ឌក ខណៈប្រព័ន្ធហេដ្ឋារចនាសម្ពន្ធដែលសាងសង់ដោយក្រុមហ៊ុនចិនមួយចំនួនគ្មានគុណភាព និងជំរុញឱ្យកម្ពុជាទទួលបានអភិបាលកិច្ចល្អនៅឡើយ។
2024-09-12
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យដឹងថា ក្នុងខែសីហាឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានអនុម័តគម្រោងចំនួន៤៦ ដែលមានទឹកប្រាក់វិនិយោគសរុប១ពាន់២រយលានដុល្លារអាមេរិក ក្នុងនោះគម្រោងវិនិយោគរបស់ចិនមានជាង៨០ (៨៤,៧២) ភាគរយ។
2024-09-12
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយរស់នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រទះឃើញបទល្មើសជាង ២០០ករណី(២១៣) ជាថ្មីទៀត ឋិតក្នុងតំបន់ដែនជម្រកសត្វព្រៃព្រះរការ។
2024-09-12
អ្នកឃ្លាំមើលបញ្ហាធនធានធម្មជាតិ រំលឹកដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើង ជាពិសេសការបើកទំនប់ទឹករបស់ប្រទេសខ្សែទឹកខាងលើ នៃទន្លេមេគង្គ។
2024-09-11
ប្រជាពលរដ្ឋនៅឃុំចំនួន២ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កំពុងយំសោកស្ដាយដីស្រែ ដែលធ្លាប់បង្កបង្កើនផលអស់រយៈពេលជិត៣០ឆ្នាំ ដោយសារយន្តការវាស់វែង និងដោះដូរដីរបស់រដ្ឋបាលខេត្ត។ ពួកគាត់ថា ក្រោយពីបាត់បង់ដីស្រែកន្លែងចាស់នេះទៅ ពួកគាត់អាចនឹងឈប់ធ្វើស្រែ ព្រោះដីទីតាំងថ្មី ដែលអាជ្ញាធរដោះដូរឱ្យនោះ ជាតំបន់ព្រៃ មានទីតាំងឆ្ងាយពីផ្ទះ និងមានទំហំតូច ហើយថែមទាំងគ្មានប្រព័ន្ធប្រឡាយទឹកថែមទៀត។
2024-09-11
ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកថា លោកមិនភ័យខ្លាចក្នុងការចូលបំភ្លឺតាមការកោះហៅរបស់តុលាការពីបទចោទមិនរាងចាលនោះទេ ដោយលោកអះអាងថា ពុំបានប្រព្រឹត្តកំហុសណាមួយនោះឡើយ ក្រោយពេលលោកត្រូវបានដោះលែងពីពន្ធនាគារ។
2024-09-11
កសិករចិញ្ចឹមមាន់មួយចំនួននៅខេត្តសៀមរាប ត្អូញត្អែរថា ទីផ្សារមាន់ស្រែ ចុះថ្លៃខ្លាំង រយៈពេលប៉ុន្មានខែចុងក្រោយនេះ ធ្វើឱ្យពលរដ្ឋ ខ្លះបោះបង់អាជីពចិញ្ចឹមមាន់ ព្រោះពុំអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ស្របពេល ដែលមាន់ ភាគច្រើន ប្រឈមជំងឺឆ្លងផង។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេស ក្រសួងកសិកម្មគួរតែរកដំណោះស្រាយ ជូនពលរដ្ឋឱ្យបានឆាប់ ហើយ កាត់បន្ថយការនាំចូលសាច់មាន់ ពីក្រៅដែលជាហេតុ ធ្វើឱ្យតម្លៃមាន់ក្នុងស្រុកចុះថ្លៃ
2024-09-11
រដ្ឋាភិបាលកម្ពុជាកំពុងអួតអាងពីភាពជោគជ័យ និងក្ដីរំពឹងក្នុងការទទួលបានផលប្រយោជន៍កាន់តែច្រើនពីប្រទេសចិន (China) កុម្មុយនិស្តតាមរយៈកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ ដែលភាគីកម្ពុជា និងចិនបានឯកភាពគ្នាបង្កើតឡើងកាលពីឆ្នាំ២០២៣។ ក្រុមអ្នកតាមដានបញ្ហានយោបាយវាយតម្លៃថា កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» នេះគ្មានពន្លឺសម្រាប់កម្ពុជាឡើយ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្ររបស់ចិនយកកម្ពុជាធ្វើជាឈ្នាន់សម្រាប់ពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួនក្នុងតំបន់។
2024-09-11
ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាម៉ាកល្បីៗជិត ២០ម៉ាក ស្នើឱ្យរដ្ឋាភិបាលលុបចោលសវនកម្មទៅលើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា«សង់ត្រាល់»ជាបន្ទាន់។
2024-09-11
ប្រជាកសិករនៅតាមបណ្ដាខេត្តមួយចំនួន ពេញនិយមធ្វើស្រែ ដោយបណ្ដាក់ជី និងថ្នាំពីឈ្មួញ ដែលធ្វើឱ្យការចំណាយលើការបង្កបង្កើនផល កាន់តែច្រើនជាងមុន។ ការធ្វើស្រែអត់មានដើមទុននេះ បានធ្វើឱ្យកសិករមួយចំនួន ធ្លាក់ខ្លួនជំពាក់បំណុល នៅពេលតម្លៃកសិផលចុះថោក ដែលបណ្ដាលឱ្យកសិករខ្លះ ត្រូវគេរឹបអូសយកស្រែ ខ្លះខ្ចីប្រាក់ពីធនាគារយកមកសងថ្លៃជី និងខ្លះទៀត ឆ្អែតចិត្តឈប់ធ្វើស្រែ ហើយធ្វើចំណាកស្រុក។