ប័ណ្ណសារព័ត៌មាន
2024-10-14
តុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ដួង តារា ពីបទ«ឆបោក» ខណៈទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន គឺ លោក លី សាម៉េត សមត្ថកិច្ចមិនទាន់ចាប់ខ្លួនបាននៅឡើយ។
2024-10-14
ពលរដ្ឋចាមជាច្រើននាក់ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការផ្លូវច្បាប់ ចំពោះ កូនប្រុសរបស់អ្នកឧកញ៉ាម្នាក់ឈ្មោះ សុះ កំរី ដែលជាចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលរងការចោទប្រកាន់ថា បានប្រព្រឹត្តទង្វើ បៀតបៀនផ្លូវភេទមកលើកុមារីចាម ១៨នាក់ បណ្ដាលឱ្យកុមារីខ្លះមានផ្ទៃពោះ។ មន្ត្រីសង្គមស៊ីវិលថា ករណីនេះ គឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ដែលសមត្ថកិច្ចពាក់ព័ន្ធត្រូវតែបើការស៊ើបអង្កេតរកការពិត ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
2024-10-14
បុគ្គលិកក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៣០នាក់ នៅរសៀលថ្ងៃទី១៣ ខែតុលា បានជួបជុំគ្នានៅខាងមុខអាគារកាស៊ីណូណាហ្គាវើលដី ទី២ ដើម្បីបន្តធ្វើបាតុកម្មទាមទាររកដំណោះស្រាយវិវាទការងារ ពីថៅកែក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ។
2024-10-14
សម្ព័ន្ធភាពឆ្ពោះទៅអនាគតរបស់គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៥ រួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម បានសម្រេចជ្រើសយកគណបក្សឆន្ទៈខ្មែរ ជាតំណាងដើម្បីចូលរួមក្នុងការបោះឆ្នោតនាពេលអនាគត។
2024-10-13
នេះជាថ្ងៃទី៣ នៃការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរអាមេរិកាំង។ ក្រុមបាតុករជួបជុំគ្នាដាក់ញត្តិជាថ្មីទៀតទៅស្ថានទូតខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោន។ ការជួបជុំនេះធ្វើឡើងបន្ទាប់ពីក្រុមពលរដ្ឋខ្មែរអាមេរិកាំងបានធ្វើសមាជបង្កើត «ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា» កាលពីយប់ថ្ងៃទី១២ ខែតុលា។
2024-10-13
ប្ដីរបស់អ្នកស្រី ហ៊ូ រុនអេង ព្រួយបារម្ភពីសុខភាពរបស់ប្រពន្ធ បន្ទាប់ពីអ្នកស្រី គ្រូបង្រៀនអនុវិទ្យាល័យរូបនេះ ត្រូវបានចាប់បញ្ជូនទៅឃុំនៅពន្ធនាគារ ពាក់ព័ន្ធ នឹងការបញ្ចេញមតិរបស់អ្នកស្រីលើហ្វេសប៊ុកលោក ហ៊ុន សែន កាលពីខែកញ្ញា ទាក់ទងនឹងជនជាតិវៀតណាម។ ប្ដីរបស់អ្នកស្រី ហ៊ូ រុនអេង អះអាងថា ប្រពន្ធ របស់លោក ដែលមានវ័យចំណាស់ទៅហើយ ធ្លាប់វះកាត់ជំងឺមហារីក ហើយលេប ថ្នាំជាប្រចាំ។
2024-10-13
ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រមាណ១០០នាក់បានចេញធ្វើបាតុកម្មភ្លើងទៀនដើម្បីទាមទារឲ្យមេដឹកនាំក្រុងភ្នំពេញ ស្តារប្រជាធិបតេយ្យ និងដោះលែងអ្នកទោសមនសិការ ព្រមទាំងលុបចោលកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) ជាស្ថាពរ។
2024-10-13
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលចាត់ទុកជំនួយរបស់ប្រទេសចិន (China) ផ្ដល់ឱ្យកម្ពុជា គឺជាការផ្ដល់ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្តមានដង្ហើមដកស្របពេលមានវិបត្តិសេដ្ឋកិច្ចជាតិ ជាថ្នូរមកវិញចិនអាចបន្តប្រើប្រាស់កម្ពុជាជា «កូនជឹង» បម្រើមហិច្ឆតាភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងការពង្រីកឥទ្ធិពលយោធារបស់ខ្លួនក្នុងតំបន់។
2024-10-13
នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បានសន្យាថា ប្រទេសចិននឹងជំរុញឱ្យសហគ្រាសនិងក្រុមហ៊ុនចិន ទៅបណ្ដាក់ទុនរកស៊ីនៅកម្ពុជាបានកាន់តែច្រើនថែមទៀត ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែអ្នកវិភាគនយោបាយយល់ថា ការសន្យានេះ គឺគ្រាន់តែជាសារនយោបាយលួងចិត្តកម្ពុជាប៉ុណ្ណោះ។
2024-10-13
មន្រ្តីសិទ្ធិមនុស្សរិះគន់តុលាការខេត្តតាកែវបន្តឃុំលោក ភុន យុទ្ធ នៅពន្ធនាគារហួសកាលកំណត់នៃការឃុំខ្លួនបណ្តោះអាសន្នកំពុងបំពានគោលការណ៍ច្បាប់ រំលោភសិទ្ធិរបស់ជនជាប់ចោទជាជនពិការ មានជំងឺប្រចាំកាយ។ គ្រួសារ និងមន្រ្តីសិទ្ធិមនុស្សស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោក ភុន យុទ្ធ ឱ្យមានសេរីភាពវិញឱ្យបានឆាប់។
2024-10-13
ពលករខ្មែរមួយចំនួនធ្វើការនៅលើកោះមួយនៅប្រទេសថៃ ព្រួយបារម្ភពីសុវត្ថិភាព ដោយខ្លាចអាជ្ញាធរថៃចាប់ពួកគាត់ដាក់គុកនិងបញ្ជូនត្រឡប់ទៅកម្ពុជា ធ្វើឱ្យគ្មានការងារធ្វើ ដែលប៉ះពាល់ដល់ជីវភាពគ្រួសារ។ ក្ដីបារម្ភនេះធ្វើឡើងបន្ទាប់ពីមួយនេះអាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរនៅលើកោះមួយរយៈនេះជាច្រើននាក់ដាក់គុក ដោយចោទប្រកាន់ពីបទធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់។
2024-10-13
អ្នកនាំពាក្យរដ្ឋាភិបាល បញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានពន្យល់មេដឹកនាំប្រទេសវៀតណាម និងឡាវ អំពីមូលហេតុ នៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ក្នុងពេលលោក ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំអាស៊ាន លើកទី៤៤ និង៤៥ នៅទីក្រុងវៀងចន្ទន៍ (Vientiane) ប្រទេសឡាវ (Laos) កាលពីពេលថ្មីៗ នេះ។
2024-10-12
ក្រុមអ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំង ជំរុញឱ្យអាជ្ញាធរ បង្ហាញព័ត៌មានអំពីការចាត់វិធានការច្បាប់ លើមនុស្សជំនិតរបស់លោក ហ៊ុន សែន ២នាក់ គឺលោក លី សាម៉េត និងលោក ដួង តារា ដើម្បីជម្រះមន្ទិលសង្ស័យរបស់មហាជន អំពីការអនុវត្តច្បាប់ដែលអាចមានស្តង់ដារពីរ។ ការលើកឡើងបែបនេះ បន្ទាប់ពីលោក ហ៊ុន សែន បានបញ្ជាឱ្យចាប់ឃាត់ខ្លួនលោក លី សាម៉េត អស់រយៈពេលជាច្រើនថ្ងៃមកហើយ ប៉ុន្តែ អាជ្ញាធរមិនបានផ្សព្វផ្សាយពីបច្ចុប្បន្នភាព ដែលខុសពីការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងនយោបាយកន្លងមក។
2024-10-12
មន្ត្រីសង្គមស៊ីវិលលើកឡើងថា យុទ្ធនាការពន្លឿនការដោះស្រាយរឿងក្ដីតាមប្រព័ន្ធតុលាការរបស់ក្រសួងយុត្តិធម៌ នៅមិនទាន់ឆ្លើយតបនឹងបញ្ហាប្រឈមរបស់ពលរដ្ឋនៅឡើយ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌ប្រកាសថា រយៈពេល ៩ខែ ក្នុងឆ្នាំ២០២៤ សំណុំរឿងជាង ១៣ម៉ឺនករណី ត្រូវបានដោះស្រាយជូនពលរដ្ឋ ក្រោយពេលក្រសួងទទួលបានពាក្យបណ្ដឹងជាង ១៨ម៉ឺនករណី។
2024-10-12
ពលរដ្ឋខ្មែររាប់រយនាក់ រួមគ្នាធ្វើបាតុកម្ម និងដាក់ញត្តិទៅក្រសួងការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីងតោន ថ្ងៃសុក្រ ទី១១ តុលា ប្រឆាំង CLV និងការធ្វើទុក្ខម្នេញរបស់រដ្ឋាភិបាល ត្រកូល ហ៊ុន ព្រមទាំងទាមទាររដ្ឋាភិបាលត្រកូល ហ៊ុន ឱ្យដោះលែងសកម្មជននយោបាយ សិទ្ធិមនុស្ស និងសង្គម ដែលកំពុងជាប់ពន្ធនាគារ ឱ្យមានសេរីភាពឡើងវិញ។