ប័ណ្ណសារព័ត៌មាន
2024-09-03
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គង់ សំអុល ទទួលមរណភាពនៅព្រឹកថ្ងៃទី២ ខែកញ្ញា នេះ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
2024-09-03
មន្ត្រីសង្គមស៊ីវិលស្នើឱ្យក្រសួងការពារជាតិ អនុវត្តច្បាប់លើអ្នកដែលប្រើប្រាស់រថយន្តខ.ម ខុសច្បាប់ ដែលមួយចំនួនជាមន្ត្រីយោធាធំៗ បុគ្គលមានអំណាច និងជនបរទេស បើកបរគ្មានសីលធម៌ ប៉ះពាល់ដល់គុណតម្លៃក្រមសីលធម៌កងយោធពលខេមរភូមិន្ទ។
2024-09-02
ពលករខ្មែរធ្វើការតំបន់ក្វាងជូធំ នៅប្រទេសកូរ៉េខាងត្បូង លោកស្រី ស៊ុំ ណារ៉ាក់ ស្ថិតក្នុងចំណោមបាតុកររាប់ពាន់នាក់ដែលចូលរួមមហាបាតុកម្មបានឡើងសម្តែងមតិដោយរៀបរាប់ថា លោកស្រីមិនដែលធ្លាប់ចូលការងារសង្គមពីមុនទេ ប៉ុន្តែការឈឺចាប់ដោយសារបញ្ហាបាត់បង់ទឹកដី និងរឿងអយុត្តិធមក្នុងសង្គមទៀតនោះ បានជំរុញទឹកចិត្តលោកស្រីឱ្យហ៊ានចេញមុខតស៊ូមតិជាមួយពលរដ្ឋខ្មែរផ្សេងទៀត ដោយមិនខ្លាចការគាបសង្កត់ពីរដ្ឋាភិបាលកម្ពុជាឡើយ។ លោកស្រីបញ្ជាក់ថា ការចេញទាមទារឲ្យរដ្ឋាភិបាលដកខេត្តខ្មែរទាំង៤ចេញពីកិច្ចសហប្រតិបត្តិការ CLV នៅពេលនេះ គឺដើម្បីកុំឲ្យបាត់បង់ទឹកដីទៅប្រទេសវៀតណាមហើយពិបាកទាមទារនៅថ្ងៃក្រោយទៀត។
2024-08-31
អ្នកស្រីនឹងលើកឡើងពីភាពរឹងមាំ នៃទំនាក់ទំនងអាមេរិក-វៀតណាម ដើម្បីសម្រេចបាននូវគោលដៅរួមគឺសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
2024-08-31
ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងនឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំនៅកណ្តាលទីក្រុងសេអ៊ូលម្តងទៀត ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីខ្មែរ។ ការបន្តចេញតវ៉ារបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសឥតឈប់ឈរនោះ បន្ទាប់ពីលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនព្រមដកខ្លួនចេញពីគម្រោង CLV តែបង្ក្រាបលើពលរដ្ឋណាដែលប្រឆាំងនឹងគម្រោងនេះ។
2024-08-31
អ្នករងគ្រោះដោយការដាក់លុយវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉ន ទទូចឱ្យអភិបាលខេត្តកំពត ជួយជំរុញទៅតុលាការឱ្យពន្លឿនការដោះស្រាយជូនពួកគាត់ បើមិនដូច្នេះ ធនាគារនឹងរឹបអូសយកផ្ទះ និងដីស្រែចម្ការរបស់ពួកគាត់។
2024-08-31
ក្រុមកូដករក្រុមហ៊ុនបនល្បែងកាស៊ីណូ ណាហ្គាវើលដ៍ (Nagaworld) ប្រមាណ ៣០នាក់ នៅរសៀលថ្ងៃទី៣១ ខែសីហា បន្តតវ៉ានៅខាងមុខក្រុមហ៊ុន ដើម្បីទាមទារដំណោះស្រាយវិវាទការងារ ដែលនៅជាប់គាំងអស់រយៈពេលជាង៣ឆ្នាំ។
2024-08-31
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋមិនគាំទ្រចំពោះការសាងសង់ស្តូបមិត្តភាព-កម្ពុជាវៀតណាមស្ទើរតែគ្រប់ខេត្ត/ក្រុងនៅទូទាំងប្រទេសនោះទេ ដោយពួកគេយល់ថា វាជានិមិត្តរូបនៃការបំបែកបំបាក់សាមគ្គីជាតិខ្មែរ និងជាផ្នែកមួយនៃយុទ្ធសាស្ត្រឈ្លានពានដីខ្មែររយៈពេលវែង។ ប៉ុន្តែមន្រ្តីនាំពាក្យបក្សកាន់អំណាចអះអាងថា ស្តូបមិត្តភាពកម្ពុជា-វៀតណាម កសាងឡើងសម្រាប់ការការគោរពដឹងគុណវៀតណាម ទោះបីអ្នកប្រវត្តិសាស្ត្រថា វៀតណាមចូលឈ្លានពានកម្ពុជាក្តី។
2024-08-31
ស្ត្រីទុរគតដែលផ្ទុកជំងឺអេដស៍ម្នាក់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង អះអាងថា អាជ្ញាធរបានជីកកាយយកអាចម៍ដីលក់ក្រោមលេសស្ដារប្រឡាយ ដែលបណ្ដាលឱ្យប៉ះពាល់ដល់ដីលំនៅឋានស្ទើរទាំងស្រុង ខណៈពួកគេថែមទាំងគំរាមកំហែងមិនឱ្យគាត់តវ៉ាទាមទាររកយុត្តិធម៌ទៀតផង។
2024-08-31
មន្ត្រីសមាគមអាដហុក (Adhoc) ស្នើអាជ្ញាធរខេត្តមណ្ឌលគិរីពន្លឿនការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចព្នងបីភូមិ នៅឃុំប៊ូស្រា ទុកឲ្យសហគមន៍អាស្រ័យផល ស្របពេលអ្នកភូមិចូលទៅដាំដុះលើដីសមូហភាពរបស់ខ្លួនត្រូវការចោទប្រកាន់ថា កាប់ដីព្រៃរដ្ឋខុសច្បាប់។ សំណើនេះធ្វើឡើងនៅក្នុងជំនួបរវាងអាជ្ញាធរខេត្តមណ្ឌលគិរីជាមួយមន្ត្រីសមាគមអាដហុកនៅព្រឹកថ្ងៃទី៣០ ខែសីហា។
2024-08-30
អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចនឹងដួលរលំដោយកម្លាំងមហាជនតវ៉ាប្រឆាំងក្នុងពេលខាងមុខ ប្រសិនបើលោកនៅតែមិនដោះស្រាយអំពើពុករលួយ និងភាពអយុត្តិធម៌នៅក្នុងសង្គម។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចថា រដ្ឋាភិបាលកំពុងដើរនៅលើផ្លូវត្រូវ និងមិនខ្លាចកម្លាំងមហាជនឡើយ។
2024-08-30
ក្រុមយុវជនចលនាមាតាធម្មជាតិប្ដេជ្ញាចិត្តបន្តការងារការពារធនធានធម្មជាតិ និងទាមទារឱ្យតុលាការដោះលែងសកម្មជនបរិស្ថានចំនួន៥នាក់ឱ្យមានសេរីភាពឡើងវិញ ទោះជាពួកគាត់កំពុងប្រឈមនឹងរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារយ៉ាងណាក្ដី។ ពួកគាត់អះអាងថា ការចាប់សកម្មជនចលនាមាតាធម្មជាតិដាក់ពន្ធនាគារមិនបានធ្វើឱ្យពួកគាត់ភ័យតក់ស្លុតឡើយ ផ្ទុយវិញពួកគាត់កាន់តែមានទឹកចិត្តមោះមុតបន្ថែមទៀត។
2024-08-30
អ្នកវិភាគថាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតគោលនយោបាយផ្ដល់ដីធ្លីដល់ពលរដ្ឋ ដែលគ្មានដីឱ្យទៅរស់នៅតាមព្រំដែន គឺជារឿងសំខាន់ ដើម្បីទប់ទល់ការពារការឈ្លានពាន ពីសំណាក់ប្រទេសជិតខាង។ តែយ៉ាងណាក្ដី ពួកគាត់ថា រដ្ឋាភិបាល ក៏ត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្ដោតសំខាន់លើតម្លាភាព និងផលប្រយោជន៍ជាតិ។
2024-08-30
ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស នៅតែបង្ហាញការព្រួយបារម្ភ ទៅលើប្រជាពលរដ្ឋខ្មែរ ជាច្រើន ដែលរងគ្រោះដោយការជួញដូរមនុស្សទៅក្រៅប្រទេស។
2024-08-30
ក្រុមសហជីពកម្មករព្រមព្រៀងគ្នាជារួមថានឹងដាក់តួលេខចំនួន ២១៨ដុល្លារ សម្រាប់ការទាមទារប្រាក់ឈ្នួលគោលឱ្យកម្មករនិយោជិតក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២៥។