ប័ណ្ណសារព័ត៌មាន
2024-09-04
ប្រជាពលរដ្ឋជាង ១០០នាក់ នៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ លើកគ្នាតវ៉ាមិនឱ្យអាជ្ញាធរចុះវាស់វែងដី ក្រោយមានការបង្ខំពួកគាត់ឱ្យចាប់ឆ្នោតផ្លាស់ប្ដូរដីនៅតំបន់២ ជាប់បឹងទន្លេសាប ដែលធ្វើឱ្យពួកគាត់ម្នាក់ៗ បាត់ដីអស់ជាងពាក់កណ្ដាល។ មន្ត្រីសង្គមស៊ីវិលថា យន្តការដោះស្រាយរបស់អាជ្ញាធរ បានបង្កឱ្យមានភាពចលាចល និងធ្វើឱ្យខូចប្រយោជន៍ដល់ប្រជាពលរដ្ឋ។
2024-09-04
ក្រសួងព័ត៌មាននឹងចាប់ផ្ដើមរៀបចំដំណើរទស្សនកិច្ច ទៅខេត្តភាគឦសាន ដោយអះអាងថា ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋ និងយុវជន ឃើញជាក់ស្ដែង អំពីការអភិវឌ្ឍតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម។ ទោះជាយ៉ាងណាក្ដី មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ដំណើរទស្សនកិច្ចនេះ នឹងគ្មានប្រយោជន៍ឡើយ។
2024-09-04
ប្រជាពលរដ្ឋវ័យចំណាស់ រស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនមួយចំនួន ជាប់កាតព្វកិច្ចចិញ្ចឹមចៅតូចៗ បន្ទាប់ពីកូនៗ របស់ពួកគាត់មានគ្រួសារ និងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដើម្បីយកលុយផ្គត់ផ្គង់ជីវភាពគ្រួសារ។ របៀបនៃការរស់នៅបែបនេះ បានប្រព្រឹត្តទៅតជំនាន់ ដោយឪពុកម្ដាយចិញ្ចឹមកូន។
2024-09-04
ក្រុមអ្នកវិភាគលើកឡើងថា លោក ហ៊ុន សែន បានស្នើព្រះមហាក្សត្រតែងតាំង លោក គុយ សុផល ជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងភ្លាមៗ ក្រោយពីលោក គង់ សំអុល អតីតរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងទទួលមរណភាពនោះ ជារឿងមិនគោរពកិត្តិយសក្រុមគ្រួសារលោក គង់ សំអុល នោះទេ។
2024-09-04
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បដិសេធសេចក្ដីថ្លែងការណ៍របស់ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ហៅកាត់ថា APHR ដែលចោទកម្ពុជាថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ពាក់ព័ន្ធការចាប់អ្នកការពារសិទ្ធិមនុស្សដាក់គុកយ៉ាងឃោរឃៅ។
2024-09-04
ក្រុមស្ត្រីវ័យក្មេង និងជាសកម្មជនសង្គមមួយចំនួនបាត់បង់ឱកាសទទួលបានការអប់រំ និងរងការរំលោភសិទ្ធិដោយសាររដ្ឋាភិបាលចាប់ពួកគាត់ដាក់ពន្ធនាគារពាក់ព័ន្ធនឹងការទាមទារឱ្យមានយុត្តិធម៌សង្គម។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការចាប់យុវជនវ័យក្មេងដាក់ពន្ធនាគារមិនបានធ្វើឱ្យកម្ពុជាចំណេញនោះឡើយ ផ្ទុយវិញកម្ពុជានឹងខាតបង់ធនធានមនុស្សអភិវឌ្ឍន៍សង្គម។
2024-09-04
ពលរដ្ឋរស់នៅស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងជួបផលលំបាក ដោយសារតែសកម្មភាពបូមខ្សាច់លក់នៅតាមដងទន្លេ បន្តកើតមាន យ៉ាងអនាធិបតេយ្យ ដែលបណ្ដាលឱ្យបាក់ច្រាំង ប៉ះពាល់លំនៅឋាន និងស្រែចម្ការ ហើយករណីនេះ ពួកគាត់ថា ពុំឃើញមានអាជ្ញាធរពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះឡើយ។
2024-09-03
ពលរដ្ឋរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង អះអាងថា ក្រុមហ៊ុន សល សុភា ពាណិជ្ជ របស់សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានរំលោភយកដីស្រែចម្ការ និងប្ដឹងពលរដ្ឋដាក់ពន្ធនាគារ ខណៈដីស្រែចម្ការទាំងនោះ ពលរដ្ឋអាស្រ័យផលតាំងពីឆ្នាំ១៩៩២ មក។ មន្ត្រីសង្គមស៊ីវិល ស្នើឲ្យអាជ្ញាធរខេត្តស្ទឹងត្រែងដោះស្រាយវិវាទដីធ្លី ដោយយុត្តិធម៌ និងសន្តិវិធី។
2024-09-03
អ្នកវិភាគបញ្ហាសង្គម លើកឡើងថា ស្ថាប័នពាក់ព័ន្ធគួរតែបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ចំពោះការអះអាង របស់កងកម្លាំងនៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលបកអាក្រាតរឿងអំពើពុករលួយ និងការរើសអើងមន្ត្រី ដែលហ៊ានចេញមុខការពារផលប្រយោជន៍ពលរដ្ឋ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកការអះអាងរបស់កងកម្លាំងរូបនោះ ជាការញុះញង់បង្កើតបញ្ហា។
2024-09-03
សមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៧នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធបាញ់ប្រហារជនជាតិចិនមួយក្រុមទៀត នៅតំបន់ឆ្នេរឯករាជ្យ កាលពីយប់ថ្ងៃទី២ ខែកញ្ញា។ សង្គមស៊ីវិលរិះគន់ថា សមត្ថកិច្ចហាក់គ្មានវិធានតឹងតែង ចំពោះជនបរទេសមួយចំនួន ដែលនៅតែបន្តប្រើកាំភ្លើងបាញ់បោះសេរី តាមទីសាធារណៈនៅឡើយ ហើយបង្កក្ដីបារម្ភដល់ពលរដ្ឋ និងបន្លាចដល់ភ្ញៀវទេសចរ និងអ្នកជំនួញក្នុងខេត្តព្រះសីហនុ។
2024-09-03
គណបក្សកម្លាំងជាតិ ចាត់ទុកការចាប់ខ្លួនលោក ជិន ប៊ុណ្ណារ័ត្ន ដែលជាមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះថា ជារឿងនយោបាយ និងធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ។ អ្នកវិភាគនយោបាយយល់ថា ទង្វើបំពានច្បាប់របស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងការកម្ទេចកម្លាំងគណបក្សប្រឆាំងនេះ នឹងមិនជោគជ័យរហូតឡើយ ហើយកាន់តែធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងប្រជាជន។
2024-09-03
សាច់ញាតិ និងគណបក្សកម្លាំងជាតិអះអាងថា មនុស្សស្លៀកពាក់ស៊ីវិលមួយក្រុមបានចាប់ខ្លួនប្រធានក្រុមការងារគណបក្សកម្លាំងជាតិខេត្តកំពត លោក ជិន ប៊ុនណារត្ន័ នៅថ្ងៃទី២ ខែកញ្ញា ដោយមិនបង្ហាញដីកា ឬបញ្ជាក់ពីមូលហេតុនោះទេ។ ពួកគេសង្ស័យថា ការចាប់ខ្លួន លោក ជិន ប៊ុនណារត្ន័ នេះដោយសារសកម្មភាពនយោបាយរបស់លោក។
2024-09-03
អ្នកឃ្លាំមើលលើកឡើងថា ព្រឹត្តិការណ៍ជួបជុំឡានអន្តរជាតិ ហ្គាំបល ៣០០០ (Gumball 3000) ដែលឆ្លងកាត់ប្រទេសកម្ពុជា នឹងពុំអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានច្រើនឡើយ បើរដ្ឋាភិបាល មិនដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញនោះទេ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងទេសចរណ៍ និងអ្នករៀបចំកម្មវិធី ហ្គាំបល ៣០០០ បានរៀបចំពិធីត្រៀមនេះ (Pre-Event) នៅខេត្តសៀមរាប កាលពីថ្ងៃទី១ ខែកញ្ញា។
2024-09-03
អ្នកវិភាគយល់ថា ការផ្ដល់ជំនួយផ្នែកយោធារបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី (Indonesia) ឱ្យកម្ពុជាថ្មីៗនេះ គឺសំដៅលើការទប់ទល់ និងកាត់បន្ថយឥទ្ធិពលចិនដែលប៉ុន្មានឆ្នាំចុងក្រោយនេះពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យយោធាកាន់តែខ្លាំងឡើងជាមួយរដ្ឋាភិបាលកម្ពុជា។
2024-09-03
ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬកាត់ហៅថា IDEA លោក វន់ ពៅ ស្នើឱ្យតុលាការកំពូលទម្លាក់ចោលបទចោទប្រកាន់លើរូបលោក ពីព្រោះលោកជាជនរងគ្រោះ មិនមែនជាអ្នកប្រព្រឹត្តបទល្មើសដូចតុលាការថ្នាក់ក្រោមចោទប្រកាន់ឡើយ។