ប័ណ្ណសារព័ត៌មាន
2024-08-28
តំណាងពលរដ្ឋចំនួន៥នាក់ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited (KVCL) នៅខេត្តក្រចេះ ស្នើសុំតុលាការពន្យារពេលចូលឆ្លើយបំភ្លឺ ដោយសារមិនទាន់រកបានមេធាវីជួយការពារក្ដី និងមិនមានថវិកាគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ និងប្រើប្រាស់អំពើហិង្សានោះឡើយ។
2024-08-28
តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានឱ្យកាសែតក្នុងស្រុក (Fresh News) ដឹងកាលពីថ្ងៃទី២៧ សីហា ថា តុលាការបានបើកការស៊ើបសួរ ម្ចាស់ហាង ផាក កាហ្វេ (Park Café) លោក គុយ វ៉ាត និង ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន CIC សង្ស័យពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលជួញដូរបាន”។
2024-08-27
មេបញ្ជាការរងឆ្មាំសមុទ្រអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ស្នើកម្ពុជាបង្ហាញតម្លាភាពលើការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ខណៈដែលសហរដ្ឋអាមេរិកព្រួយបារម្ភថា មូលដ្ឋានទ័ពជើងទឹកនេះ អាចនឹងត្រូវផ្ដល់ឱ្យប្រទេសចិនប្រើប្រាស់ ដើម្បីបម្រើមហិច្ឆតាយោធាចិន ក្នុងពេលចិន ក៏ជាម្ចាស់បំណុលធំបំផុតរបស់កម្ពុជា។ អ្នកវិភាគថា រដ្ឋាភិបាលគួរបង្ហាញតម្លាភាព ដើម្បីបំបាត់មន្ទិលសង្ស័យទាំងឡាយរបស់សហគមន៍អន្តរជាតិ។
2024-08-27
ពលរដ្ឋចំនួនពីរស្រុក នៅខេត្តបាត់ដំបង កំពុងខ្វះទឹកធ្វើស្រែ បណ្ដាលឱ្យស្រូវរបស់ពួកគាត់ងាប់ និងខូចខាតអស់ជាច្រើនហិកតារ។ កសិករអះអាងថា បញ្ហានេះ មិនមែនបណ្ដាលមកពីអាកាសធាតុនោះទេ ប៉ុន្តែគឺដោយសារអាជ្ញាធរគ្រប់គ្រងទ្វារទឹក និងប្រព័ន្ធធារាសាស្ត្រមិនបានល្អ និងមានការស៊ីសំណូក ក្នុងការបង្ហូរទឹកឱ្យកសិករ។
2024-08-27
ប្រធានសហជីពប្រចាំរោងចក្រ សេងបូ ហ្គាមិន (Shengbo Garment) លោកស្រី រឿន កូលាប ចូលបំភ្លឺម្ដងទៀត នៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមការកំណត់របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ករណីប្ដឹងសុំចូលធ្វើការវិញ ។
2024-08-27
រដ្ឋអាជ្ញាកោះតៃវ៉ាន់ (Taiwan) ថ្មីៗ នេះ សម្រេចចោទប្រកាន់មេខ្លោងបុរសដើមកំណើតចិនដីគោកម្នាក់ឈ្មោះ ចេន (Chen) និងបក្ខពួករបស់ខ្លួនជាច្រើនផ្សេងទៀតពីបទ «លាងលុយកខ្វក់» ក្រោយពីរកឃើញថា លោក ចេន រកស៊ីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបនល្បែងស៊ីសងខុសច្បាប់នៅកោះតៃវ៉ាន់ និងក្នុងប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះ ក៏រួមមានទាំងកម្ពុជាផង។
2024-08-27
អ្នកឃ្លាំមើលថា រដ្ឋាភិបាលគួរលើកទឹកចិត្តដល់ស្ត្រីវ័យក្មេង ដែលចូលរួមការងារសង្គមឱ្យបានច្រើន ជាជាងចាប់ពួកគាត់ដាក់គុក ដើម្បីបំបាក់ស្មារតី។ ពួកគាត់ថា ការធ្វើបែបនេះ ពុំផ្ដល់ផលចំណេញ អ្វីដល់កម្ពុជានោះទេ ផ្ទុយទៅវិញ កម្ពុជាកាន់តែមានឈ្មោះមិនល្អ ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស។
2024-08-27
ពលរដ្ឋរងផលប៉ះពាល់ពីព្រែកជីកហ្វូណនតេជោស្នើរដ្ឋាភិបាលផ្ដល់សំណងបានឆាប់រហ័ស ខណៈដែលពួកគាត់ព្រួយបារម្ភថា រដ្ឋាភិបាលនឹងបណ្ដេញពួកគាត់ចេញដោយមិនផ្ដល់សំណងដូចពលរដ្ឋរងគ្រោះដីធ្លីកន្លែងផ្សេងទៀតកន្លងមក។ មន្ត្រីសង្គមស៊ីវិលថារដ្ឋាភិបាលគួរពន្លឿនការសិក្សាក្នុងការផ្ដល់សំណងដើម្បីកុំឱ្យពលរដ្ឋមានការបារម្ភ។
2024-08-26
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដាស់តឿនថា កងកម្លាំងទាំងអស់មិនត្រូវមើលស្រាលសភាពការណ៍ទេ គឺជាស្ថានការណ៍ ដែលលោកអះអាងដោយគ្មានភស្តុតាងថា គម្រោងផែនការធ្វើបាតុកម្មផ្ដួលរំលំរដ្ឋាភិបាល។ ចំណែកអ្នកវិភាគ ចាត់ទុកថា រដ្ឋាភិបាលមិនខ្វល់ពីកង្វល់របស់ពលរដ្ឋ។
2024-08-26
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសរៃប្រាក់កសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍នៅតាមព្រំដែន។ ប៉ុន្តែមន្រ្តីបក្សប្រឆាំង និងអ្នកឃ្លាំមើលថា នេះជានយោបាយប្រជាភិថុតិតមរតកពីលោក ហ៊ុន សែន ក្នុងការកេងចំណេញនយោបាយ ដើម្បីបង្វែរស្ថានការណ៍គេចពីការទទួលខុសត្រូវ ក្រោយពេលប្រជាពលរដ្ឋនាំគ្នាតវ៉ាឱ្យរដ្ឋាភិបាលដកកម្ពុជាពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍។
2024-08-26
លោកស្រី ផាវ ញើង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ២៥ ខែសីហា ថា គ្រាន់តែ លោកស្រី ធ្វើដំណើរទៅលេងកូនចៅនៅភ្នំពេញ សមត្ថកិច្ចនៅឃុំអូជ្រៅ ស្រុកស្រែ អំបិល បានឃាត់រថយន្ត ដែលលោកស្រីជិះធ្វើដំណើរតាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១០ព្រឹក និងសួរនាំពីប្រវត្តិ និងការងាររបស់លោកស្រីយ៉ាងលម្អិតដូចអ្នកទោស។ លោកស្រីថា សមត្ថកិច្ចបានថតរូបលោកស្រីទុក និងឱ្យលោកស្រី ធ្វើកិច្ចសន្យាមួយហើយមួយទៀត ដោយផ្ដិតមេដៃរហូតដល់៥ដង រឿងមិនឱ្យ លោកស្រីពាក់ព័ន្ធនឹងបាតុកម្មប្រឆាំងគម្រោង CLV របស់រដ្ឋាភិបាល។
2024-08-26
ប្រធានអង្គការចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ដែលចូលរួមការជួបប្រជុំនៅទីតាំងទាំង២នេះមានប្រសាសន៍ថា ដល់ពេលហើយ ដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវស្ដាប់សំឡេងពលរដ្ឋ និងមិនត្រូវយកពលរដ្ឋខ្លួនឯងជាសត្រូវទេ។ ជាមួយគ្នានេះរដ្ឋាភិបាលក៏ត្រូវងាកមកដើរតាមគន្លងប្រជាធិបតេយ្យ បើកឱ្យមានតំណាងពលរដ្ឋពីគ្រប់ស្រទាប់ ដែលឈានទៅបើកលម្ហនយោបាយ និងការបោះឆ្នោត ដោយសេរីត្រឹមត្រូវ យុត្តិធម៌ និងមានការចូលរួមពីគណបក្សប្រឆាំង។
2024-08-26
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក គិតមកទល់ពេលនេះរដ្ឋាភិបាលបានបង្កើនការចាប់ខ្លួនយុវជន ពលរដ្ឋ និងសកម្មជនបក្សប្រឆាំងប្រមាណ៤២នាក់ហើយដែលរដ្ឋាភិបាលអះអាងថា ពួកគាត់មានគម្រោងធ្វើបាតុកម្មផ្ដួលរលំរដ្ឋាភិបាលជុំវិញរឿងកិច្ចប្រតិបត្តិការCLV។
2024-08-26
ការដាក់កងកម្លាំងព័ទ្ធស្នាក់ការបក្សកម្លាំងជាតិនេះ បន្ទាប់ពីសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែសីហា បានដាក់កំហិតឱ្យគណបក្សកម្លាំងជាតិពន្យារពេលធ្វើសមាជ នៅថ្ងៃទី ២៥ ខែសីហាឲ្យធ្វើនៅក្រោយថ្ងៃទី៣០ ខែសីហាវិញ។ បើទោះបីជាច្បាប់ធានាចំពោះសេរីភាពនៃជួបជុំរបស់អង្គការសមាគម និងគណក្សនយោបាយយ៉ាងណា សាលារាជធានីភ្នំពេញបានព្រមានបង្ក្រាបគណបក្សកម្លាំងជាតិបើនៅតែបន្តធ្វើសមាជរបស់ខ្លួន។
2024-08-25
បន្ទាប់ពីក្រុមយុវជន និងពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ((Japan) អូស្ត្រាលី(Australia) កាណាដា (Canada) និងនៅក្រុងឡូវែល (Lowell) រដ្ឋម៉ាសាឈូសេត (Massachusetts) ធ្វើបាតុកម្មថ្មីៗនេះ ពលរដ្ឋខ្មែរនៅកាណាដា និងសហរដ្ឋអាមេរិក នឹងធ្វើបាតុកម្មនៅទីតាំងផ្សេងៗគ្នាបន្ថែមទៀត ដូចជានៅរដ្ឋវ៉ាស៊ីនតុន (Washington) នៅថ្ងៃទី៣១ សីហា និងនៅទីក្រុងស្ដុកតុន (Stockton) រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី៧ខែកញ្ញាខាងមុខ៕