ប័ណ្ណសារព័ត៌មាន
2024-08-31
មន្ត្រីសមាគមអាដហុក (Adhoc) ស្នើអាជ្ញាធរខេត្តមណ្ឌលគិរីពន្លឿនការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចព្នងបីភូមិ នៅឃុំប៊ូស្រា ទុកឲ្យសហគមន៍អាស្រ័យផល ស្របពេលអ្នកភូមិចូលទៅដាំដុះលើដីសមូហភាពរបស់ខ្លួនត្រូវការចោទប្រកាន់ថា កាប់ដីព្រៃរដ្ឋខុសច្បាប់។ សំណើនេះធ្វើឡើងនៅក្នុងជំនួបរវាងអាជ្ញាធរខេត្តមណ្ឌលគិរីជាមួយមន្ត្រីសមាគមអាដហុកនៅព្រឹកថ្ងៃទី៣០ ខែសីហា។
2024-08-30
អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចនឹងដួលរលំដោយកម្លាំងមហាជនតវ៉ាប្រឆាំងក្នុងពេលខាងមុខ ប្រសិនបើលោកនៅតែមិនដោះស្រាយអំពើពុករលួយ និងភាពអយុត្តិធម៌នៅក្នុងសង្គម។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចថា រដ្ឋាភិបាលកំពុងដើរនៅលើផ្លូវត្រូវ និងមិនខ្លាចកម្លាំងមហាជនឡើយ។
2024-08-30
ក្រុមយុវជនចលនាមាតាធម្មជាតិប្ដេជ្ញាចិត្តបន្តការងារការពារធនធានធម្មជាតិ និងទាមទារឱ្យតុលាការដោះលែងសកម្មជនបរិស្ថានចំនួន៥នាក់ឱ្យមានសេរីភាពឡើងវិញ ទោះជាពួកគាត់កំពុងប្រឈមនឹងរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារយ៉ាងណាក្ដី។ ពួកគាត់អះអាងថា ការចាប់សកម្មជនចលនាមាតាធម្មជាតិដាក់ពន្ធនាគារមិនបានធ្វើឱ្យពួកគាត់ភ័យតក់ស្លុតឡើយ ផ្ទុយវិញពួកគាត់កាន់តែមានទឹកចិត្តមោះមុតបន្ថែមទៀត។
2024-08-30
អ្នកវិភាគថាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើតគោលនយោបាយផ្ដល់ដីធ្លីដល់ពលរដ្ឋ ដែលគ្មានដីឱ្យទៅរស់នៅតាមព្រំដែន គឺជារឿងសំខាន់ ដើម្បីទប់ទល់ការពារការឈ្លានពាន ពីសំណាក់ប្រទេសជិតខាង។ តែយ៉ាងណាក្ដី ពួកគាត់ថា រដ្ឋាភិបាល ក៏ត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស ផ្ដោតសំខាន់លើតម្លាភាព និងផលប្រយោជន៍ជាតិ។
2024-08-30
ក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស នៅតែបង្ហាញការព្រួយបារម្ភ ទៅលើប្រជាពលរដ្ឋខ្មែរ ជាច្រើន ដែលរងគ្រោះដោយការជួញដូរមនុស្សទៅក្រៅប្រទេស។
2024-08-30
ក្រុមសហជីពកម្មករព្រមព្រៀងគ្នាជារួមថានឹងដាក់តួលេខចំនួន ២១៨ដុល្លារ សម្រាប់ការទាមទារប្រាក់ឈ្នួលគោលឱ្យកម្មករនិយោជិតក្នុងវិស័យកាត់ដេរ វាយនភណ្ឌ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២៥។
2024-08-30
យុវជនថៃម្នាក់ អាយុ១៧ឆ្នាំ ត្រូវបានប៉ូលិសខ្មែរ ជួយសង្គ្រោះពីការចាប់ជំរិតទារប្រាក់ចំនួន ២លានបាត ឬស្មើប្រមាណជិត៦ម៉ឺនដុល្លារនៅកម្ពុជា។ អាជ្ញាធរនៅមិនទាន់ចាប់បានក្រុមជនល្មើសនៅឡើយទេ។
2024-08-30
ពលរដ្ឋជាង ២០០គ្រួសារ នៅឃុំចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ ស្នើដល់រដ្ឋាភិបាលឱ្យដោះស្រាយបញ្ហាដីកសិកម្មរបស់ពួកគាត់ នៅតំបន់២ នៃបឹងទន្លេសាប ឱ្យមកពួកគាត់បង្កបង្កើនផលវិញ ក្រោយរដ្ឋបាលខេត្តនេះ កាត់ដី និងដោះដូរទីតាំងដីចុះឡើង ដែលធ្វើឱ្យពួកគាត់ខាតបង់ផលប្រយោជន៍។ មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋបាលថ្នាក់ជាតិងាកមកដោះស្រាយបញ្ហានេះ ចៀសវាងការរំខានដល់ជីវភាពពលរដ្ឋកាន់តែខ្លាំង។
2024-08-29
លោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពូជជំនួសឪពុកលោក គឺលោក ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ រយៈពេល ១ឆ្នាំ ក្រោមអំណាចដឹកនាំរបស់លោកបានចាប់ចងសកម្មជនបក្សប្រឆាំងសកម្មជនសង្គម និងអ្នកបញ្ចេញមតិរិះគន់ដាក់គុកជាង ១០០នាក់ និងការរឹតត្បិតលើសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលអ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងបារម្ភថា កម្ពុជាកំពុងធ្វើដំណើរទៅរករបបផ្ដាច់ការ។
2024-08-29
អ្នកឃ្លាំមើល និងមន្ត្រីបក្សប្រឆាំងចាត់ទុកកូនទាំង ៥នាក់របស់ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ថា ជាក្រុមមេដឹកនាំដែលនាំគ្រោះដល់ប្រជាជាតិខ្មែរ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន អះអាងថា កូនរបស់លោកទាំង ៥នាក់ គឺជាគ្រាប់ពេជ្រ និងជាមនុស្សមានគុណធម៌។
2024-08-29
ប្រធានសមាគមប្រជាធិបតេយ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬកាត់ហៅថា IDEA លោក វន់ ពៅ ស្នើដល់តុលាការឱ្យផ្ដល់យុត្តិធម៌ ក្រោយពីរងការចោទប្រកាន់អស់រយៈពេល ១០ឆ្នាំ ពាក់ព័ន្ធបទ «ញុះញង់»។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីលោក បានទទួលដីកាកោះហៅឱ្យចូលរួមសវនាការនៅតុលាការកំពូល នៅថ្ងៃទី២ ខែកញ្ញាខាងមុននេះ។
2024-08-29
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមនុស្សដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនតាមទំនើងចិត្តដោយសារតែពួកគាត់អនុវត្តសិទ្ធិបញ្ចេញមតិរិះគន់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ(CLV-DTA)រវាងកម្ពុជា ឡាវ និងវៀតណាម។
2024-08-29
ស្តូបមិត្តភាពកម្ពុជាវៀតណាមនៅខេត្តសៀមរាបរងការបំផ្លាញក្នុងពេលដែលពលរដ្ឋមួយចំនួនព្រួយបារម្ភ ខ្លាចបាត់បង់ទឹកដីទៅវៀតណាមដោយសារ គម្រោងCLV។ មន្ត្រីសង្គមស៊ីវិលមើលឃើញថា ទង្វើនេះជាមធ្យោបាយសម្ដែងមតិរបស់ពលរដ្ឋដោយលាក់លៀម ដើម្បីផ្ញើសារទៅរដ្ឋាភិបាលឱ្យដោះស្រាយក្ដីកង្វល់រួមរបស់ពួកគាត់។
2024-08-29
ក្រសួងសុខាភិបាលបង្កើនការប្រុងប្រយ័ត្នតាមដាន និងទប់ស្កាត់ការចម្លងជំងឺអុតស្វា ឬ អឹមផក (Mpox) នៅច្រកអ្នកដំណើរអន្តរជាតិចូលមកកម្ពុជា។
2024-08-29
សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស មន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ ៤លានរៀល ពីបទ «ញុះញង់បង្កឱ្យមានការរើសអើង និងការជេរប្រមាថជាសាធារណៈ»។ ប៉ុន្តែគ្រួសាររបស់លោក គា វិសាល ចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌ និងហាក់បង្ហាញពីការរើសអើងនយោបាយ។